សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ស្ត្រីមានផ្ទៃពោះម្នាក់ដើរតាមផ្លូវក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាជ្ញាធរ​កម្ពុជានិង​ថៃស៊ើបអង្កេត​ករណី​ពពោះ​ជំនួស ខណៈ​ស្ត្រី​ហ្វីលីពីនដែលពពោះជំនួស​ត្រូវ​ឃុំខ្លួន​រហូត​ដល់​សម្រាលកូន

ប៉ូលិស​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​ថៃ ដើម្បី​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ហ្វីលីពីន​មានផ្ទៃពោះ​ចំនួន១៣នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ម្តាយ​ពពោះ​ជំនួសនេះ។ ​បើ​យោងតាម​លោក ឆាយ គឹមឃឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ។​
អ្នកភូមិសង់ឡើងវិញ រួចហើយព្យាយាមបិទបាំងសំណង់ដែលគាត់សង់បន្ថែមទៅលើផ្ទះរបស់ខ្លួន ដែលត្រូវបានរុះរើចេញដោយមន្ត្រីអភិរក្សរបស់អាជ្ញាធរអប្សរា នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ឃួន ណារីម)

លោក​ ហ៊ុន ម៉ាណែត បញ្ជាឲ្យ​ដោះ​ស្រាយ​បញ្ហា​របស់ប្រជាពល​រដ្ឋ​នៅ​តំបន់​អង្គរ​ពាក់ព័ន្ធនឹង​អាជ្ញាធរអប្សរា

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បានជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បញ្ចប់​ជម្លោះ​រវាង​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​អង្គរ​ជាមួយ​នឹ​ងអាជ្ញាធរ​ជាតិ​អប្សរា ខណៈ​សង្គម​ស៊ីវិលស្វាគមន៍​ចំពោះ​ការ​ចូល​រួម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។​
រោងចក្រ សិន តៃ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤។ (ខេមបូចា/ព្រីងសំរាំង)

តំណាងកម្មករនៅរោងចក្រ សិន តៃ ដាក់ពាក្យបណ្តឹងទៅរដ្ឋមន្ត្រីក្រសួងការងារ ក្រោយសំណើទាំងអស់ត្រូវបានច្រានចោល

តំណាងកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រ សិន តៃ ហ្គាមេន (ខេមបូឌា) បានដាក់ពាក្យបណ្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បន្ទាប់ពីនាយកដ្ឋានវិវាទការងារបានច្រានចោលសំណើសុំដោះស្រាយបញ្ហារបស់ពួកគេនៅក្នុងរោងចក្រ។ ក្រសួង​បាន​អះអាង​ថា ​ពួកគេនឹង​រក​ដំណោះស្រាយ​ជូន​កម្មការនិយោជិតទាំងនោះ។
អ្នកភូមិជនជាតិដើមភាគតិចប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ (រូបថតពីហ្វេសប៊ុក UNDP ប្រចាំកម្ពុជា)

អង្គការ​មិនមែនរដ្ឋាភិបាល​ស្នើ​ឱ្យរដ្ឋាភិបាល​ពន្លឿន​ការចេញ​បណ្ណ​កម្មសិទ្ធិ​ដីសមូហភាព​​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ដែល​ប្រឈមនឹងការបាត់បង់​ដី​ចម្ការ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ដោយលើកឡើងថា រដ្ឋាភិបាល​​សម្រេចលទ្ធផល​បាន ​«ឃ្លាតគ្នាឆ្ងាយ»ពីការប្តេជ្ញាចិត្តរបស់ខ្លួន​ដែល​បាន​ដាក់​ចេញ​កាលពីឆ្នាំ២០១៧ ក្នុង​ការ​ចុះបញ្ជីបណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​​​ដល់សហគមន៍​ជនជាតិដើមភាគតិចឱ្យបាន​ចំនួន ១០សហគមន៍​ក្នុង​មួយឆ្នាំ ។
រដ្ឋបាលខេត្តសៀមរាប ថតនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ មិន ពៅ)

ពលរដ្ឋមួយចំនួនអស់សង្ឃឹមនឹងបានយុត្តិធម៌ដោយសារដាក់បណ្តឹងគ្មានដំណោះស្រាយ

ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តសៀមរាបលើកឡើងថា ពួកគេអស់សង្ឃឹមនឹងទទួល បានយុត្តិធម៌ដោយសារតែដាក់បណ្តឹងរាប់ឆ្នាំ ប៉ុន្តែមិនមានដំណោះស្រាយ ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អបំផុតក្នុងអាណត្តិទី៧នេះ។
ពលការិនីទទួលការពិនិត្យសុខភាពបន្ទាប់ពីវិលត្រឡប់មកពីអារ៉ាប៊ីសាអូឌីតវិញ ។ រូបថតនេះបង្ហោះនៅលើបណ្ដាញសង្គមដោយក្រសួងការងារ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ។

ក្រសួងការងារ​អន្តរាគមន៍បញ្ជូនពលការិនី​​​២៦នាក់ត្រឡប់មកផ្ទះវិញ ក្រោយជាប់គាំងនៅអារ៉ាប៊ី​សាអូឌីតជាច្រើនខែ

ពលការិនីចំណាកស្រុក​​ ២៦​នាក់​ ដែល​គេអះអាងថា​បានធ្វើការងារ​ច្រើន​ម៉ោង​ដោយពុំមាន​អាហារ​ហូប​គ្រប់គ្រាន់នោះ ឥឡូវ បាន​វិលត្រឡប់​មក​ដល់​មាតុប្រទេសវិញហើយ បន្ទាប់ពី​ជាប់គាំងរយៈពេល៤​​ខែ​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ។ ចំណែក​ពលការិនី​៤នាក់​ផ្សេងទៀត​កំពុងស្ថិតនៅទីនោះ​នៅឡើយ ប៉ុន្តែ នឹងត្រូវ​បញ្ជូនមកវិញ​ក្នុងពេលឆាប់ៗ ។ 
ជនជាតិដើមភាគតិចប្រមាណ ២០០នាក់ តវ៉ានៅក្នុងបរិវេណសាលាស្រុកពេជ្រាដា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ អាដហុក)

ជនជាតិដើមភាគតិច​ពូនងក្នុងខេត្ត​មណ្ឌលគិរីនាំគ្នាតវ៉ា​ បន្ទាប់ពីមន្ត្រី​បរិស្ថាន​កាប់​បំផ្លាញ​ដើម​កៅស៊ូ​របស់ពួកគេ​

ជនជាតិដើមភាគតិចពូនងប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យអាជ្ញាធរពន្លឿនការចេញបណ្ណកម្មសិទ្ធិសមូហភាពលើដីសហគមន៍ បន្ទាប់ពីមន្ត្រីបរិស្ថានបានកាប់បំផ្លាញចម្ការកៅស៊ូនៅលើដីចម្ការវិលជុំរបស់គ្រួសារជនជាតិដើមភាកតិចក្នុងខេត្តមណ្ឌលគិរី។
លោក នី ណាក់ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និងញុះញង់។ ​រូបថត៖ ​ហ្វេសប៊ុក​របស់​លោក នី ណាក់។

លោក នី ណាក់ អាចនឹងត្រូវកាត់ទោសធ្ងន់ធ្ងរបន្ថែមទៀត លើសំណុំរឿងបរិហាកេរ្តិ៍ និងញុះញង់ លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអ្នករិះគន់រាជរដ្ឋាភិបាល លោក នី ណាក់ ដែលត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលការចោទប្រកាន់នេះធ្វើឡើង ក្រោយលោក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបុគ្គលម្នាក់ឈ្មោះ ហេង សួរ បានទទួលដី៩១ហិកតានៅខេត្តកំពតពីរដ្ឋាភិបាល។
លោក ធែល ធីលែន ចេញពីពន្ធនាគារខេត្ដកណ្ដាល ក្រោយពីគាត់អនុវត្តទោសចប់ក្នុងពន្ធនាគាររយៈពេល១៨ខែរួចរាល់។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក ធែល ធីលែន ចូលពន្ធនាគារ​​ជាលើកទីពីរ បន្ទាប់ពីតុលាការចោទពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក ធែល ធីលែន បណ្ដោះអាសន្នពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ក្រោយពីលោកបានរិៈគន់តំបន់ត្រីកោណរវាងកម្ពុជា ឡាវ វៀតណាម(CLV-DTA) បន្ទាប់ពីលោកទើបចេញពីពន្ធនាគារ​ខេត្ដកណ្ដាលបាបប្រហែលមួយអាទិត្យ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម