សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

តំណាង​សហជីព កម្មករ ​កសិករ ទាមទារការ​គោរព​សិទ្ធិ​និង​​លក្ខខណ្ឌ​ការងារ​ប្រសើរឡើង​ក្នុង​ឱកាស​​ខួប​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ

បន្ទាប់​ពីការ​ប្រារព្ធ​ពិធី​នៅ​សួន​​ទី​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) និង​ដង្ហែ​​ប្រទក្សិណ​រមណីយដ្ឋានប្រវត្តិសាស្ត្រ​​វត្ត​ភ្នំមួយ​ជុំ​ ស្រែក​អំពាវនាវ​ស្នើ​សូម​ឱ្យ​ប្រមុខ​រដ្ឋាភិបាល ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ប្រទេស​ម្ចាស់​ជំនួយ ជួយ​ដោះស្រាយ​នូវ​បញ្ហា​ក៏​ដូច​ជា​កង្វល់​ទាំង​ឡាយ​​ក្រោម​ប្រធានបទ “លើក​កម្ពស់​ការងារ​សមរម្យ​សម្រាប់​ទាំង​អស់​គ្នា” តំណាង​សហជីព កម្មករ កសិករចំនួន ១រយ​នាក់ ក្នុង​ចំណោម​អ្នក​ចូលរួម​ប្រមាណជាង ១​ពាន់​នាក់ ដែល​ដឹកនាំ​ដោយ​សហភាព​ការងារ​កម្ពុជា (CLC) បាន​ដង្ហែ​ញត្តិ​តាម​រថយន្ត​ និង​រ៉ឹម៉ក​ទេសចរណ៍ទៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០២៤ ។
កម្មករមកពីរោចក្រកាត់ដេរ Y&W បានបិទផ្លូវ២១៧ក្នុងខណ្ឌដង្កោ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗកាលពីថ្ងៃព្រហស្បតិ៍។ ឃួន ណារីម

កម្មករកាត់ដេរបិទផ្លូវមួយនៅភ្នំពេញ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ

កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បានបិទផ្លូវសំខាន់មួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ផ្សេងៗ ខណៈក្រុមកម្មករបានចោទប្រកាន់និយោជកថាបានប្រើកិច្ចសន្យាការងារខ្លីដើម្បីគ្រប់គ្រង់បុគ្គលិក គេចវេសក្នុងការផ្តល់ប្រាក់លើកទឹកចិត្ត និងបំបិទការតវ៉ាជាដើម។
កាលពីថ្ងៃពុធ ក្រុមសិទ្ធិមនុស្សស្នើឲ្យរដ្ឋាភិបាលធ្វើតេស្តអ្នកទោសទាំងអស់ ដែលប្រឈមនឹងហានីភ័យឆ្លងវីរុសកូវីដ-១៩ បន្ទាប់ពីអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារតេស្តវិជ្ជមានវីរុសនេះ។ បញ្ញា ឆព័ណ្ណ

ក្រុមសិទ្ធិមនុស្សអំពាវនាវឲ្យធ្វើតេស្តអ្នកទោស ខណៈលោក ហ៊ុន សែន រៃអង្គាសថវិកាទិញវ៉ាក់សាំងកូវីដ-19

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និងអន្តរជាតិ​ចំនួន​បី​បាន​លើកឡើងថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​តេស្ត​អ្នក​ទោស​ ដែល​ប្រហែលជា​ប៉ះពាល់​នឹង​មន្ត្រីក្រសួង​មហាផ្ទៃមួយ​រូប​ដែល​បាន​ឆ្លង​ជំងឺនេះ​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការរៃអង្គាស​ថវិកា​ ដើម្បី​ទិញ​វ៉ាក់សាំង។
អ្នកចូលរួមថ្ងៃទិវាសិទ្ធិមុស្សកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈឆ្នាំនេះកម្មវិធីត្រូវពន្យាពេលដោយសារវិបត្តិកូវីដ១៩ រាលដាលក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ។បញ្ញា ឆព័ណ្ណ

សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ

ក្រុម​​សង្គម​ស៊ីវិល ​និង​អង្គការ​សិទ្ធិមនុស្ស​ បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩មក​ថា​ វាជា​ពេល​វេលា​ចុង​ក្រោយ​ដែល​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះត្រូវ​កំណត់​​ថា​ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេងៗចំនួន​ប្រាំ​ថ្ងៃ ដើម្បី​បង្កើន​ចំនួន​ថ្ងៃ​ធ្វើ​ការ​ប្រ​ចាំ​ឆ្នាំ។​
ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលស៊ុយអែតប្រកាសបិទស្ថានទូតនៅកម្ពុជា បន្ទាប់ពីប្រកាសផ្តាច់ជំនួយ

រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយប្ដូរទៅកាន់ទីក្រុងបាងកកវិញ តែមន្ត្រីរដ្ឋាភិបាលថាការសម្រេចចិត្តនេះមិនមែនបង្ហាញពីភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរនោះទេ។
ក្រុមបុគ្គលិកតវ៉ានៅខាងមុខសណ្ឋាគារឡឺ ម៉េរីឌាន អង្គរ ក្នុងខេត្តសៀមរាប កាលពីខែកញ្ញា បន្ទាប់ពីខាងសណ្ឋាគារបញ្ឈប់សហជីពបីនាក់កាលពីខែកក្កដា។ បញ្ញា ឆព័ណ្ណ

សណ្ឋាគារខ្នាតធំមួយប្រកាសបិទទ្វារបណ្ដោះអាសន្ន ខណៈជម្លោះការងារមិនទាន់ដោះស្រាយបញ្ចប់

សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) នឹង​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​យ៉ាង​តិច​មួយ​ឆ្នាំ ដោយ​គិត​ចាប់​ពីថ្ងៃទី​២៥ ខែ​វិច្ឆិកា នេះបើ​តាម​ការ​បញ្ជាក់​របស់​តំណាង​សណ្ឋា​គារ ខណៈ​​បុគ្គលិក​នៅ​បន្ត​ការតវ៉ា​ទាក់ទង​នឹង​ការ​បញ្ឈប់​បុគ្គលិក​សណ្ឋាគារចំនួន​បី​នាក់កាល​​ពី​​ខែ​​កក្កដា។​

សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​កែ​ប្រែ​​សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​​ពី​​សិទ្ធិទទួល​​​​ព័ត៌​មាន​​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នា​ថ្ងៃទី២៨ ខែកញ្ញា បាន​អំពាវ​នាវ​ឱ្យ​​រដ្ឋាភិបាល​​ធ្វើ​ការ​កែ​​ប្រែ​​ផ្នែក​​ខ្លះ​​នៃ​​សេចក្តី​​ព្រៀង​​ច្បាប់​​​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​​ត្រង់​ចំណុច​នៃ​មាត្រា​មួយដែល​​​ចែង​ទាក់​ទង​នឹងការ​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​​សម្ងាត់​ ខណៈ​ក្រសួងព័ត៌មាន​​ថា​នឹង​មិនធ្វើការកែសម្រួលណាមួយ​នោះ​ទេ។

ទិវាប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ត្រូវបានប្រារព្ធឡើង​ដោយមាន​ទាំងការ​សរសើរ​និងការរិះគន់

កាលពីថ្ងៃទី​២៣​ ខែកញ្ញា​ រដ្ឋាភិបាល​បាន​អបអរសាទរទិវារំលឹកខួប​នៃការប្រកាសឲ្យ​ប្រើរដ្ឋធម្មនុញ្ញដោយ​ចាត់ទុកធម្មនុញ្ញនេះថា ជា​មូលដ្ឋាន​គ្រឹះនៃសន្តិភាពនិង​ស្ថិរភាព ខណៈ​ពេល​ក្រុម​សង្គមស៊ីវិល​បាន​អះអាង​ថា សិទ្ធិនិងសេរីភាពជាមូលដ្ឋាន​ដែលធានាដោយ​រដ្ឋធម្មនុញ្ញ​នោះ​មិនត្រូវ​បាន​គេការពារនោះទេ។

ការិយាល័យសិទ្ធិមនុស្ស UN អំពាវនាវឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(UNOHCHR) នាទី​ក្រុង​ហ្សឺណែវ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្ម​ជន​​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ ក៏​ដូច​ជា​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម