សង្គមស៊ីវិល និងកម្មករការងារតាមផ្ទះជំរុញរដ្ឋាភិបាលផ្ដល់សច្ចាប័នលើអនុសញ្ញាការងារដើម្បីការពារសិទ្ធិរបស់ពួកគេ
អង្គការអុកស្វាមប្រចាំកម្ពុជា និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចូលរួមប្រារព្វទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ«គុណតម្លៃនៃអ្នកផ្តល់ការថែទាំ និងកម្មករការងារតាមផ្ទះ» កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ស្ថាប័នទាំងនេះបានជំរុញដល់រដ្ឋាភិបាលឲ្យផ្ដល់សច្ចាប័នលើអនុសញ្ញាការងារដើម្បីធានាដល់កិច្ចការពារសិទ្ធិរបស់កម្មករ។