សម្បទានដីសង្គមកិច្ចត្រូវវាយតម្លៃឡើងវិញ បន្ទាប់ពីអ្នកភូមិនៅស្រុកស្រែអំបិលតវ៉ានឹងការស្ទង់មតិកន្លងមក
រដ្ឋបាលខេត្តកោះកុងបានអនុញ្ញាតឲ្យតំណាងសហគមន៍នៅស្រុកស្រែអំបិល វាយតម្លៃឡើងវិញដោយខ្លួនឯង សម្រាប់អ្នកដែលស្នើសុំសម្បទានដីសង្គមកិច្ច ចាប់ពីថ្ងៃទី១៥ ខែកក្កដា។ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនឹងពិនិត្យមើលលទ្ធផលនៃការវាយតម្លៃថ្មីនេះ នៅពេលក្រោយ។