រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដកអាជ្ញាប័នសមាគមអ្នកកាសែត និងស្ថាប័នសារព័ត៌មានពីលោក ព្រំ សាន កាលពីសប្ដាហ៍មុន ព្រមទាំងដកតំណែងពីទីប្រឹក្សាក្រសួងព័ត៌មានផងដែរ។ បញ្ញា ឆ័ពណ្ណ

ទីប្រឹក្សាម្នាក់ត្រូវបានដកតំណែង និងអាជ្ញាបណ្ណសារព័ត៌មាន ក្រោយពីបង្ហោះរូបមិនត្រឹមត្រូវលើករណីអ្នកស្លាប់ដោយសារកូវីដ១៩

ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវដកតំណែង ហើយសមាគម និងគេហទំព័ររបស់លោកក៏ត្រូវបានដកអាជ្ញាប័ន បន្ទាប់ពីទីប្រឹក្សារូបនេះបង្ហោះរូបវេចខ្ចប់សម្ភារៈវាយកូនហ្គោល ថាជាការវេចខ្ចប់អ្នកស្លាប់ដំបូងដោយសារកូវីដ១៩ នៅកម្ពុជា។
ក្រសួងព័ត៌មានកាលពីថ្ងៃចន្ទកន្លងបានជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែង ឬមិនប្រព្រឹត្តតាមក្រមសីលធម៌។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលចោទប្រកាន់អ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តខុសវិជ្ជាជីវៈ និងអនុញ្ញាតឲ្យមានចំណាត់ការផ្លូវច្បាប់

ក្រសួងព័ត៌មានព្រមានប្រើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានរូបណា ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែងក្លាយ ឬប្រព្រឹត្តខុសពីក្រមសីលធម៌អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការព្រមាននេះត្រូវបានធ្វើឡើង ខណៈពេលមានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាននៅក្នុងប្រទេស។
អតីតអ្នកយកព័ត៌មាន ឌឹ ខេមបូឌា ដេលី លោក អូន ភាព (ខាងលើ) និងលោក Zsombor Peter ដែលចុះទៅធ្វើអត្ថបទព័ត៌មាននៅខេត្តរតនគិរីកាលពីឆ្នាំ ២០១៧ បានរួចផុតពីបទចោទកាលពីថ្ងៃអង្គារ បន្ទាប់ពីដើមបណ្តឹងបានដកពាក្យបណ្តឹង។

អ្នកយកព័ត៌មាន ខេមបូឌា ដេលី រួចផុតពីបទចោទ ប៉ុន្តែការវាយប្រហារលើសេរីភាពសារព័ត៌មាន នៅតែមានដដែល

លោក អូន ភាព ជាអតីតអ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី មានអារម្មណ៍ធូរស្បើយក្នុងចិត្ត បន្ទាប់ពីដើមបណ្តឹងនៅខេត្តរតនគិរី ដែលបានប្តឹងរូបលោកនិងសហការីឈ្មោះ Zsombor Peter បានដកពាក្យបណ្តឹងរបស់ខ្លួនវិញនៅសប្តាហ៍នេះ។
លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរទៅដល់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ទីដែលលោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់។ រូបភាព៖ បញ្ញា ឆព័ណ្ណ

អ្នកកាសែតម្នាក់ទៀតត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក រស់ សុឃិត ចាងហ្វាងកាសែតក្នុងស្រុកឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែពីបទប្រើប្រាស់ពាក្យពេចន៍បែបទាក់ទាញអារម្មណ៍នៅក្នុងសំណេរបង្ហោះតាមហ្វេសប៊ុករិះគន់មន្រ្តីរដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
អ្នកថតរូប និងវីដេអូ ឈរថតជិតរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Peter Szijjarto នៅក្នុងពិធីបើកជាផ្លូវការការិយាល័យនៃស្ថានទូតហុងគ្រី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បញ្ញា ឆព័ណ្ណ

មនុស្សជាង៦០០នាក់ រួមមានអ្នកសារព័ត៌មាន ធ្វើតេស្តជំងឺកូវីដ១៩ ឃើញលទ្ធផលអវិជ្ជមាន

មនុស្ស​ជាង​ ៦០០​នាក់ រួម​មាន​អ្នកសារព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ទៅ​យក​ព័ត៌មាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​ហុងគ្រី ​កាល​ពី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មិន​មាន​ឆ្លង​ជំងឺ​កូវីដ ១៩ នោះ​ទេ គិត​មក​ត្រឹម​ថ្ងៃ​ទី០៤ ខែ​វិច្ឆិកា​នេះ ខណៈ​មនុស្ស​មួយ​ចំនួន​ទៀត​កំពុង​រង់ចាំ​លទ្ធផល​តេស្ត។ ​
អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ (ឆ្វេង) លោក អួន ឈិន (ស្តាំ) និង អ្នកបកប្រែ RT លោក រ៉ាត់ រត្នមុនី (កណ្តាល)។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលប្រតិកម្មចំពោះការអំពាវនាវឱ្យមានការគោរពសិទ្ធិអ្នកសារព័ត៌មាន

អង្គការក្រៅរដ្ឋាភិបាលជាង ៥០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃចន្ទ ដោយបានសម្តែង​ការព្រួយបារម្ភរបស់ពួកគេចំពោះអ្នកសារព័ត៌មាន បន្ទាប់ពីមានការធ្វើទុក្ខបុកម្និញជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងចេតនារបស់រដ្ឋាភិបាល​ក្នុងការរារាំងសេរីភាពសារព័ត៌មាន ដែលបានបង្កឱ្យមានប្រតិកម្មពីរដ្ឋាភិបាល។
អត្ថបទទាំងអស់
មិនមានអត្ថបទទៀតទេ
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »