សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
អ្នកសារព័ត៌មានត្រូវចាប់ខ្លួនដោយរងការចោទថាបានកំហែងទារប្រាក់ពីសង្វៀនជល់មាន់ខុសច្បាប់ បានបញ្ជូនមកដល់សាលាដំបូងខេត្តកណ្ដាលដើម្បីធ្វើការសាកសួរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អ្នកកាសែត និងចាងហ្វាងកាសែតប្រាំរូបប្រឈមជាប់ពន្ធនាគារប្រាំឆ្នាំ ក្រោមបទចោទជំរិតទារប្រាក់ពីអ្នកជល់មាន់

ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​​ខេត្ត​កណ្ដាល លោក ជួន​ សុបញ្ញា បាន​ឲ្យ​ដឹង​ថា​​អ្នក​ទាំង​ប្រាំ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ចំនួន​ប្រាំ​ឆ្នាំ ហើយ​សំណុំ​រឿង​អ្នក​ទាំង​នោះ​​បាន​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើប​សួរ​ ដើម្បី​សាក​សួរ​បន្ត​ហើយ​ដែរ ខណៈ​ស្ថាប័ន​តស៊ូមតិ​ផ្នែក​វិស័យ​សារព័ត៌មាន​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ក្នុង​សំណុំ​រឿង​នេះ។​
បុរសម្នាក់បានទទួលវ៉ាក់សាំងបង្ការកូវីដ១៩ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

និពន្ធនាយកសារព័ត៌មានភាសាចិនម្នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយផ្សាយព័ត៌មាន «ក្លែងក្លាយ» ពីការលក់វ៉ាក់សាំងកូវីដ១៩

និពន្ធនាយកជនជាតិចិន នៃ​សារព័ត៌មាន​អនឡាញ Angkor Today ត្រូវ​បានបណ្ដេញ​ចេញ​ពី​កម្ពុជា​ បន្ទាប់ពី​បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយអះអាង​ថា​មាន​ការ​លក់​វ៉ាក់សាំង​កូវីដ១៩ ដោយ​មិន​ត្រឹម​ត្រូវ​នៅ​មន្ទី​រ​ពេទ្យ​កាល់ម៉ែត ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្ងៃទី​២០ ខែកុម្ភៈ ឡើង​ដល់២៣៤ករណី។
លោក សុក ឧត្តម ម្ចាស់ស្ថានីយវិទ្យុត្រូវបាននាំខ្លួនដោយមន្ត្រីនគរបាល ខណៈលោកចាកចេញពីតុលាការខេត្តកំពង់ឆ្នាំទីដែលបានបើកសវនាការរឿងក្តីរបស់លោកកាលពីថ្ងៃទី៣ ខែវិច្ឆិកា។ ឃួន ណារីម

អ្នកសារព័ត៌មានប្រចាំខេត្តកំពង់ឆ្នាំងត្រូវបានតុលាការផ្តន្ទាទោសដោយសាររាយការណ៍អំពីជម្លោះដីទាក់ទងនឹងយោធា

កាលពីថ្ងៃអង្គារ តុលាការខេត្តកំពង់ឆ្នាំងបានកាត់ទោសនិងផ្តន្ទាទោសម្ចាស់ស្ថានីយវិទ្យុមួយឲ្យជាប់ពន្ធនាគាររយៈពេល២០ខែដោយសារតែលោកធ្វើសេចក្តីរាយការណ៍អំពីជម្លោះដីធ្លីរវាងក្រុមអ្នកភូមិនិងក្រុមមន្ត្រីយោធាក្នុងខេត្តនេះ។
លោក រ៉ាត់ រត្នមុន្នី ជាអ្នកសម្របសម្រួលឲ្យបណ្តាញផ្សព្វផ្សាយបានរៀបរាប់អំពីពេលវេលារបស់លោកនៅក្នុងពន្ធនាគារក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសៅរ៍ បន្ទាប់ពីលោកបានអនុវត្តទោសពីរឆ្នាំពីបទញុះញង់។ បញ្ញា ឆព័ណ្ណ

អ្នកសម្របសម្រួលឲ្យទូរទស្សន៍ RT ដែលទើបត្រូវបានដោះលែងពីពន្ធនាគារផ្តោតលើការជម្រះក្តីឡើងវិញ និងការជួបជុំគ្រួសារ

លោក រ៉ាត់ រត្នមុនី អង្គុយនៅហាងកាហ្វេមួយក្នុងក្រុងភ្នំពេញកាលពីចុងសប្តាហ៍ដោយពាក់អាវខៀវនិងស្លៀកខោប្រផេះដោយបំភ្លេចចោលសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច។ អ្នកសម្របសម្រួលនិងជាអ្នកបកប្រែរូបនេះត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រសប្តាហ៍មុន។
រូបថតស្គ្រីនសត់ (screenshot)ពីវីដេអូផ្តល់ដោយលោក គីន សារី បង្ហាញពីសកម្មភាពដឹកជញ្ជូនកំណាត់ឈើហ៊ុបនៅខេត្តក្រចេះកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

អ្នកសារព័ត៌មានអះអាងថា រងការគំរាមពីមន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ ជុំវិញសេចក្តីរាយការណ៍ព័ត៌មានអំពីការកាប់ឈើខុសច្បាប់

អ្នកកាសែតម្នាក់ប្រចាំនៅខេត្តក្រចេះបានចោទប្រកាន់ថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានគំរាមលោកដោយសារលោកបានធ្វើសេចក្តីរាយការណ៍អំពីការដឹកជញ្ជូនឈើខុសច្បាប់ ទីដែលប្រភពជាច្រើនបានអះអាងថា កងរាជអាវុធខេត្តបានជួយសម្រួលដល់ការដឹកជញ្ជូនឈើប្រណិត។
ក្រសួងព័ត៌មានកាលពីថ្ងៃចន្ទកន្លងបានជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែង ឬមិនប្រព្រឹត្តតាមក្រមសីលធម៌។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលចោទប្រកាន់អ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តខុសវិជ្ជាជីវៈ និងអនុញ្ញាតឲ្យមានចំណាត់ការផ្លូវច្បាប់

ក្រសួងព័ត៌មានព្រមានប្រើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានរូបណា ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែងក្លាយ ឬប្រព្រឹត្តខុសពីក្រមសីលធម៌អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការព្រមាននេះត្រូវបានធ្វើឡើង ខណៈពេលមានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាននៅក្នុងប្រទេស។
អត្ថបទទាំងអស់
មិនមានអត្ថបទទៀតទេ
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »