សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន

អ្នកសារព័ត៌មានទៅយកព័ត៌មានអំពីកិច្ចប្រជុំអាស៊ាន នៅរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ ព្រីង សំរាំង)

អំពើបៀតបៀននៅតែជាក្តីកង្វល់របស់អ្នកសារព័ត៌មានស្ត្រី

អ្នកសារព័ត៌មានស្ត្រីមួយចំនួននៅតែមានការព្រួយបារម្ភ ខណៈពួកគេបានជួបប្រទះនឹង​ការ​រើសអើង គំរាមកំហែង បៀតបៀន និងករណីមួយចំនួនទៀតឈានទៅដល់មានការប៉ុនប៉ង​​រំលោភ​​បំពាន​ផ្លូវភេទ ការណ៍នេះបាន​ធ្វើឱ្យស្រ្តីអ្នកសារព័ត៌មាន​ហាក់សាក់​ស្ទើរក្នុង​ការបន្ត​អាជីព​មួយនេះ។
អ្នកកាសែតបីនាក់ត្រូវបានសមត្ថកិច្ចប៉ូលិសខេត្តព្រះវិហារចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

សាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់អ្នកកាសែតបីនាក់​ពីបទ«កំហែងយក»

សាលាដំបូងខេត្តព្រះវិហារបានសម្រេចចោទប្រកាន់អ្នកកាសែតបីនាក់ពីបទ ​«កំហែងយក»​និងសម្រេចឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០២២។​
អ្នកសារព័ត៌មានចូលយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី។ អ្នកសារព័ត៌មាន VOD និង VOA មិនត្រូវបានអនុញ្ញាតឲ្យចូលទេ។

CCHR លើកឡើងថា សេរីភាពសារព័ត៌មាននៅតែបន្តធ្លាក់ចុះ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣

កម្រិតសេរីភាពនៃការបញ្ចេញមតិ សេរីភាព​សារព័ត៌មាននិងសិទ្ធិទទួលបានព័ត៌​មាននៅ​ក្នុង​ប្រទេសកម្ពុជានៅមានកម្រិតទាប ហើយបរិយាកាសការងារសម្រាប់អ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សគឺ «កាន់តែគ្រោះថ្នាក់»  នេះ​បើ​យោង​តាម​របាយការណ៍មួយ​ដែល​បាន​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមសង្គមស៊ីវិល និងបុគ្គលិកអង្គការសហប្រជាជាតិថ្លែងក្នុងកិច្ចពិភាក្សាពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា នៅរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អង្គការសារព័ត៌មាន និងម្ចាស់ជំនួយ ចាប់ផ្តើមពិភាក្សាពីការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិនៅកម្ពុជា

ក្រុមអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន និងម្ចាស់ជំនួយបរទេសកាលពីថ្ងៃសុក្រ បានពិភាក្សាអំពីអត្ថប្រយោជន៍ និងគោលបំណងនៃការបង្កើតក្រុមប្រឹក្សាសារព័ត៌មានជាតិដែលក្នុងនោះរួមមានការបង្កើតក្រមសីលធម៌ស្តង់ដារសម្រាប់អ្នកសារព័ត៌មានទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនុកចិត្តសាធារណៈ ក៏ដូចជាស្វ័យគ្រប់គ្រងក្នុងប្រព័ន្ធផ្សព្វផ្សាយ។
អ្នកសារព័ត៌មាននិងសកម្មជនបរិស្ថានឈរនៅពីមុខអធិការដ្ឋាននគរបាលស្រុកបាទី បន្ទាប់ពីការសួរចម្លើយរបស់នគរបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២២២។ ខេមបូចា/ប៊ុន រិទ្ធី

អ្នកសារព័ត៌មាន និងសកម្មជនបរិស្ថានត្រូវបានឃាត់ខ្លួនសាកសួរនិងរងការវាយដំ

អ្នកសារព័ត៌មាន៥នាក់របស់វីអូឌីដែលជាបណ្តាញសារព័ត៌មានឯករាជ្យក្នុងស្រុក និងសកម្មជនបរិស្ថានខ្មែរថាវរៈចំនួន៤នាក់ ត្រូវបានឃុំខ្លួនប្រហែល ៧ម៉ោង កាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេទៅធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហាឈូសឆាយដីព្រៃ និងដាំឡើងវិញដ៏ចម្រូងចម្រាសនៅដែនជម្រកសត្វព្រៃភ្នំតាម៉ៅ។​
ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

អ្នកកាសែតម្នាក់និងពលរដ្ឋបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ាមិនឱ្យមន្ត្រីជញ្ជីងចល័តចាប់ផាកពិន័យរថយន្តថៃដឹកពោត

អ្នកកាសែតក្នុងស្រុកម្នាក់និងពលរដ្ឋ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់ដែលរារាំងមិនឱ្យមន្រ្តី​ជញ្ជីង​ចល័តនិងប៉ូលិសចាប់ផាកពិន័យរថយន្តថៃដែលដឹកលើសទម្ងន់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ចាងហ្វាងកាសែតខ្មែរថាមស៍ជាជនជាតិម៉ាឡេស៊ី T. Mohan ថតក្នុងពិធីខួបកំណើតរបស់លោកកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ រូបថតពីហ្វេសប៊ុក

តុលាការក្រុងភ្នំពេញសម្រេចឱ្យចាងហ្វាងកាសែតខ្មែរថាមស៍ រួចផុត​ពីបទបៀតបៀនផ្លូវភេទ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចទម្លាក់បទចោទប្រកាន់លើលោក T. Mohan ជនជាតិម៉ាឡេស៊ី ជាចាងហ្វាងកាសែតខ្មែររថាមស៍ ទាក់ទងនឹងបទបៀតបៀនផ្លូវភេទ ដែលត្រូវបានប្ដឹងដោយអតីតបុគ្គលិកខ្លួន។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោករៀបចំនៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ថាសេរីភាពសារព័ត៌មាននៅកម្ពុជាដំណើរការល្អ និងរស់រវើក

លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែផ្ទុយពីអង្គការសង្គមស៊ីវិលដែលថាសេរីភាពនេះកំពុងរងការរឹតត្បិត ហើយលំហសេរីភាពជនស៊ីវិលក៏កំពុងរួមតូចផងដែរ។
លោក រ៉ាត់ រត្នមុនី និងក្រុមគ្រួសារមកដល់រដ្ឋញូម៉ិស៊ីកូ សហរដ្ឋអាមេរិក ប្រហែលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទីដែលលោកត្រូវបានឃុំខ្លួនពីការចោទប្រកាន់ដែលផ្តើមចេញពីការងាររបស់លោកជាអ្នកសម្របសម្រួលឲ្យក្រុមការងារផលិតភាពយន្តឯកសាររបស់ទូរទស្សន៍ RT ។ រូបភាពថតកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ឲ្យ

លោក រ៉ាត់ រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម