អ្នកសារព័ត៌មានបន្តរងការគំរាមកំហែងវិធានការផ្លូវច្បាប់ និងការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ ជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មាន
នៅកម្ពុជា «ការគំរាមកំហែងតាមវិធានការផ្លូវច្បាប់នៅតែជាកង្វល់ចម្បង» សម្រាប់អ្នកសារព័ត៌មានដែលសរសេរអំពីប្រធានបទរសើប នេះបើយោងតាមរបាយការណ៍ឃ្លាំមើលប្រចាំត្រីមាសថ្មីចុងក្រោយស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជារបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ។ របាយការណ៍ប្រចាំត្រីមាសទីពីរ (ពីខែមេសា ដល់ខែមិថុនា) បានកត់ត្រាករណីយាយីចំនួន៧ករណីមកលើអ្នកសារព័ត៌មានចំនួន១១នាក់ ធៀបនឹងត្រីមាសទី១ ដែលមានករណីយាយីចំនួន១០ករណី ពាក់ព័ន្ធនឹងអ្នកសារព័ត៌មានចំនួន១៨នាក់។