សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

កូនសិស្សតូចៗកំពុងរៀនក្នុងកម្មវិធីអប់រំពិសេសនៅក្នុងថ្នាក់រៀនមួយកន្លែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកសាលាអប់រំពិសេសក្រុងតាខ្មៅ)

តម្រូវ​ការ​សាលាសម្រាប់​ក្មេងមានអូទីហ្សឹម​កើន​ឡើង ស្របពេល​​ចំនួន​គ្រូបណ្ដុះបណ្ដាលនៅ​មាន​តិច

នាយក​សាលា​អប់រំ​ពិសេស​ក្រុង​តាខ្មៅ លោក ចាន់ សារិន បាន​ឲ្យ​ដឹង​ថា​ចំនួន​កុមារ​មាន​អូទីហ្សឹម​កើន​ឡើង​ដល់​ជាង​២០ ០០០​នាក់​ហើយ​នៅ​កម្ពុជា​។ លោក​ថា​នេះ​ជា​តួលេខ​ដែល​បានពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ២ ខែមេសា ឆ្នាំ២០១៩​។ លោក​ថា​ចំនួន​ដ៏​ខ្ពស់​នេះ​បាន​បង្ហាញ​ថាឪពុកម្ដាយ ឬ​អាណព្យាបាល​មាន​ការ​យល់​ដឹង​ខ្ពស់​ទាក់​ទង​នឹង​បញ្ហា​អូទីហ្សឹម​។​
កូនសិស្សតូចៗកំពុងរៀនក្នុងកម្មវិធីអប់រំពិសេសនៅក្នុងថ្នាក់រៀនមួយកន្លែងកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ ទំព័រហ្វេសប៊ុកសាលាអប់រំពិសេសក្រុងតាខ្មៅ)

តម្រូវ​ការ​សាលាសម្រាប់​ក្មេងមានអូទីហ្សឹម​កើន​ឡើង ស្របពេល​​ចំនួន​គ្រូបណ្ដុះបណ្ដាលនៅ​មាន​តិច

នាយក​សាលា​អប់រំ​ពិសេស​ក្រុង​តាខ្មៅ លោក ចាន់ សារិន បាន​ឲ្យ​ដឹង​ថា​ចំនួន​កុមារ​មាន​អូទីហ្សឹម​កើន​ឡើង​ដល់​ជាង​២០ ០០០​នាក់​ហើយ​នៅ​កម្ពុជា​។ លោក​ថា​នេះ​ជា​តួលេខ​ដែល​បានពី​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ២ ខែមេសា ឆ្នាំ២០១៩​។ លោក​ថា​ចំនួន​ដ៏​ខ្ពស់​នេះ​បាន​បង្ហាញ​ថាឪពុកម្ដាយ ឬ​អាណព្យាបាល​មាន​ការ​យល់​ដឹង​ខ្ពស់​ទាក់​ទង​នឹង​បញ្ហា​អូទីហ្សឹម​។​
លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងថ្លែងក្នុងពិធីរម្លឹកខួបលើកទី៤៩នៃរបបវាលពិឃាត ស្ថិតនៅទីតាំងសារៈមន្ទីរប្រល័យពូជសាសន៍បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ឃាង សុខមាន)

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គម កំឡុងពេលប្រារព្ធ​ខួប​នៃរបបវាលពិឃាត

សមាជិកព្រឹទ្ធសភាបក្សជំទាស់អំពាវនាវឱ្យតុលាការដោះលែងសកម្មជននយោបាយ និង​សកម្មជន​​សង្គម កំឡុងប្រារព្ធខួបនៃរបបវាលពិឃាតលើកទី៤៩ ឱ្យមានសេរីភាព ក្រោយ​ពី​ពួកគេ​ត្រូវបានចាប់​ខ្លួន​កន្លងមក។ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះជាខួបលើកទី៤៩នៃរបបវាលពិឃាតដែល​ពលរដ្ឋ​ខ្មែរ​ជិត​ពីរ​លាន​​នាក់​បាន​ស្លាប់​ក្នុង​របប​កុម្មុយនីស្ត ដឹកនាំ​ដោយ​ពួក​ខ្មែរក្រហម (ប៉ុល ពត) កាលពី​ចន្លោះ​​ឆ្នាំ​១៩៧៥ដល់​ឆ្នាំ​១៩៧៨។​ ការប្រារព្ធនេះក្រោយពីសមាជិកគណបក្សប្រឆាំង៣រូបបានជាប់ជាសមាជិកព្រឹទ្ធសភាតាម​រយៈ​ការបោះឆ្នោតនីតិកាល​ទី៥កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការណ៍នេះសមាជិក​ព្រឹទ្ធសភា​មកពីបក្សប្រឆាំង​​បានអំពាវនាវឱ្យតុលាការ ក៏ដូចជាគណបក្ស​កាន់អំណាច​ដោះ​លែង​សមាជិកខ្លួន និងសកម្មជនសង្គមផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ ក្រោយពីឃុំខ្លួន​បណ្ដោះអាសន្ន​កាល​ពីដើមមេសានេះ។ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំង បានលើកឡើងក្នុងពិធីគម្រប់​ខួប​លើក​ទី៤៩​នៃរបបវាលពិឃាតនៅទីតាំងប្រល័យពូជសាសន៍បឹងជើងឯកនៅ​ព្រឹកថ្ងៃទី១៧ ខែ​មេសា ថា…
អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង​ កំពង់ឆ្នាំង បានស្នើ​ឱ្យ​ក្រុមហ៊ុន​របស់ពួកគេដំឡើងកង្ហារទឹកនៅក្នុង​រោងចក្រចំពេលមានការកើនឡើងកម្តៅ​។

សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបោះបង់​ចោល​បណ្ណកម្មសិទ្ធិ​សហគមន៏​សមូហភាព ព្រោះតែកម្ចីធនាគារ

ភូមិតាហ៊ឺយ ប្រទេសកម្ពុជា​៖ កសិករខ្មែរពីររូប គឺលោក នូយ និងអ្នកស្រី ណាងកេក ដែល​ទាំង​ពីរ​នាក់ស្ថិតក្នុងក្នុងវ័យ២០ឆ្នាំប្លាយដូចគ្នា កំឡុងពេលពួកគេខ្ចីប្រាក់ធនាគារ​លើកដំបូង​ក្នុងឆ្នាំ ២០១៨ ចំនួនប្រហែល ៦០០ ដុល្លារ ដើម្បីដាំដំណាំរបស់ពួកគេ។ សព្វថ្ងៃនេះ ប្តី​ប្រពន្ធ​មួយគូនេះជំពាក់ប្រាក់ច្រើនជាង ១០ ០០០ដុល្លារជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ដែល​គិតការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ១៨ភាគរយ។
កម្លាំងប្រដាប់អាវុធមួយក្រុមបានឃាត់រថយន្តដែលបើកឆ្លងកាត់តំបន់ការពារ ខណៈមន្ត្រីមួយរូបទៀតកំពុងថតរូបអ្នកទាំងនោះ។ (រូបភាព៖ ទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

បញ្ចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ មនុស្ស២៣នាក់ត្រូវឃុំខ្លួន

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ដែល​មាន​រយៈពេល​មួយ​ខែ​មក​ហើយ​នោះ​បាន​បិទ​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ។ ជា​លទ្ធ​ផល​មាន​មនុស្ស​១៨​នាក់​ត្រូវបាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ចំណែក​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​ថ្វីបើ​មិន​ទាន់​រង​បទ​ចោទ​ណា​មួយ ក៏​ត្រូវ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ខេត្ត​ដោយត្រូវ​រង់ចាំ​ការ​សាក​សួរ​ និង​បន្ត​នីតិវិធី​តុលាការ​។​
និស្សិត និងលោកគ្រូអ្នកគ្រូលេងល្បែងប្រជាប្រិយ «វាយក្អម»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលារៀន តំបន់ទេសចរណ៍ រាជធានី និងខេត្តនានាប្រារព្ធកម្មពិធីសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខណៈពេលដែល​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរនឹងមក​ដល់​នាពេល​ឆាប់ៗនេះ​ សាលារៀន និងទី​សាធារណៈនៅទូទាំងប្រទេសបាននិង​កំពុង​រៀបចំ​កម្មវិធី​​​មុន​ចូលឆ្នាំខ្មែរ ដែល​គេ​​ហៅថា «សង្ក្រាន្ត» ចាប់​តាំងពីដើមខែនេះ។
ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ៤គ្រឿង ដែលត្រូវបានជនមិនស្គាល់មុខលួចដុតឆេះសល់តែ គ្រោងដែក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ម៉ូតូសកម្មជនបរិស្ថានចំនួន៤គ្រឿងត្រូវបានគេលួច​ដុតនៅតំបន់​អភិរក្ស​ភ្នំឱរ៉ាល់ ខណៈពួកគេប្តឹង​ឱ្យ​អាជ្ញាធរស្វែងរកជនល្មើស

លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើស​ដែល​លួច​ដុត​ម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះ​ជា​ស្នា​ដៃ​​របស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាល​នឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម