អតីតប្រធានក្រុមហ៊ុន CIC លោក គុយ វ៉ាត ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងបទចេញសែកអត់សាច់ប្រាក់
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និងសម្រេចឃុំខ្លួនពាណិជ្ជករដ៏ល្បីមួយរូប គឺលោក គុយ វ៉ាត ដែលជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី (CIC) ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី២៧ ខែសីហា។ ចំណាត់ការនេះទទួលបានការសាទរពីវិនិយោគិន ដែលជាជនរងគ្រោះពីការរកស៊ីរបស់ CIC ប៉ុន្តែពួកគេបានស្នើសុំឱ្យមានការស៊ើបអង្កេត និងដំណោះស្រាយ បន្ទាប់ពីបានខាតបង់ប្រាក់អស់រាប់សិបលានដុល្លារដែលបានដាក់វិនិយោគ។