
កសិករសំណូមពរឱ្យតម្លៃស្រូវឡើងខ្ពស់ ខណៈថ្លៃដើមផលិតឡើងថ្លៃស្ទើរគ្រប់មុខ
កសិករនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យបានចាប់ផ្តើមប្រមូលផលស្រូវខណៈក្រុមឈ្មួញបានគ្រលុកតម្លៃឡើងចុះដែលធ្វើឱ្យកសិករត្អូញត្អែថាមិនអាចទប់ទល់ថ្លៃចំណាយក្នុងការដាំដុះនិងប្រមូលផលបានដោយសារតែដើមទុននៃការផលិតស្រូវបានឡើងថ្លៃគ្រប់មុខដូចជាជី ថ្នាំបាញ់ និងម៉ាស៊ូតជាដើម។