សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ស្ត្រីដើរនៅមុខរោងចក្រកាត់ដេរសម្លៀកបំពាក់ Quantum Clothing នៅរាជធានភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

សហជីព៖ កម្មករកាត់ដេរជាង១ម៉ឺននាក់ត្រូវបានព្យួរការងារចាប់តាំងពីខែកក្កដាមក

យ៉ាងហោចណាស់មានកម្មករ​រោងចក្រកាត់ដេរ​សម្លៀកបំពាក់​ចំនួន ១០.៧៣១នាក់ មកពីរោងចក្រ​ចំនួន៨ នៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ឆ្នាំងត្រូវបានផ្អាក​ការងារ​ ឬ​បញ្ចប់​ការងារ​ ចាប់តាំងពីខែកក្កដាមក ។ នេះ​បើយោងតាម​របាយការណ៍បឋមរបស់សហជីព ។
អ្នកដំណើរបរទេសមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តម្លៃប្រេងឥន្ធនៈខ្ពស់ជះឥទ្ធិពលលើវិស័យទេសចរណ៍ដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩

រដ្ឋាភិបាលកម្ពុជាបានលុបចោលគ្រប់បម្រាមលើការធ្វើដំណើរដោយសារជំងឺកូវីដ១៩ ក្នុងក្តីសង្ឃឹមថា នឹងអាចជំរុញដល់វិស័យទេសចរណ៍ ដែលបានរងការប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺនេះ។ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មលើរុស្ស៊ី និងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ជាលទ្ធផល កំពុងតែបង្កជាបញ្ហាចោទមកលើការងើបរើនៃវិស័យទេសចរណ៍។
កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុន OCIC កំពុងចាក់ដីចូលទន្លេសាប ក្រោមគម្រោងអភិវឌ្ឍន៍​សួនច្បារនៅក្បែរគល់ស្ពាន​បាឡេ

លោក គឹមហុង និយាយថា៖ «អ្វីដែលយើងព្រួយបារម្ភគឺស្ថានភាពទន្លេដែលកន្លងមកធ្លាប់មានការបាក់ ប្រសិនបើធ្វើការចាក់តែមួយកន្លែងវាអាចបង្កឱ្យមានចរន្តទឹកហូរមិនស្មើឬក៏វាអាចបង្កឱ្យមានហានិភ័យណាមួយបង្កឱ្យមានការបាក់ច្រាំងទន្លេកើតឡើង»។
ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភ្នំពេញសរសេរស្លាកបិទថា «សាំងធម្មតាដាច់ស្តុក»។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត

ខណៈតម្លៃប្រេងហក់ឡើងខ្លាំង ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនប្រកាសដាច់ស្តុក

លោកបន្ថែមថា៖​ «យើង​នឹង​ពិនិត្យ​ស្ថានីយ៍ណា​ដែល​ប្រកាស​ថា​អស់​ស្តុក ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា​ពួកគេ​មាន​ចេតនា​​មិន​លក់​សាំង​ធម្មតា​ឱ្យ​អតិថិជន​ដោយ​ផ្អែក​លើ​ហេតុផល​ណា​មួយ​ នោះក្រសួង​នឹង​ចាត់​វិធាន​ការ​លើ​ស្ថានីយ៍ទាំងនោះដោយពិន័យជាប្រាក់»។
ដីថ្មីដែលបានចាក់នៅឆ្នេរសមុទ្រស្ថិតនៅក្បែរផ្សារក្ដាមក្រុងកែប។ រូបភាពថតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

អាជីវករ និងអ្នកនេសាទខេត្តកែបបារម្ភពីផលប៉ះពាល់របររកស៊ី ព្រមទាំងធនធានធម្មជាតិដោយសារការចាក់ដីចូលសមុទ្រ

អ្នកស្រី ចិន្តា អះអាងថា៖ «ជីវភាពយើងកាន់តែយ៉ាប់ថែមមួយកម្រិតធំទៀត មិនតូចតាចទេ យើងមានតែរបរមួយនេះជាចំបង ព្រោះពួកខ្ញុំរកស៊ីប្រចាំថ្ងៃមុខរបរយើងមានតែប៉ុណ្ណឹងទេ បើអត់ទីផ្សារនៅកន្លែងហ្នឹងមួយគឺបាត់បង់ច្រើនណាស់មិនថាខ្ញុំមិនថាគេ»។
សាលាបណ្តុះបណ្តាលភាសាកូរ៉េ អាន់សាន នៅខេត្តកំពង់ឆ្នាំងដែលបានបោកលុយសិក្ខាកាម។ រូបថតកាលពីឆ្នាំ២០២១។ រូបថតផ្តល់ឱ្យដោយអង្គការសង់ត្រាល់

ពលរដ្ឋចាញ់បោកសាលាភាសាកូរ៉េ អាន់សាន រហូតធ្លាក់ខ្លួនជំពាក់បំណុលវណ្ឌក

អ្នកស្រី ធីតា អះអាងថា៖ «តាំងពីចាញ់បោកគេមក ខ្ញុំមានការលំបាកខ្លាំងណាស់ ចង់គិតខ្លីម្ដងៗដែរ តែនឹកឃើញកូន ហើយសុខភាពក៏ដុនដាបទៅពេទ្យរហូត ជីវភាពក៏យ៉ាប់យឺន ណាកូនរៀនដល់តែ២នាក់ ហើយសម័យកូវីដ ខ្ញុំត្បាញហូល និងធ្វើស្រែបន្តិចបន្តួច ឯប្ដីខ្ញុំរត់ Passapp មិនសូវបានទៀត»។
ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី វីអាយភី (VIP) បាននាំគ្នាមកតវ៉ានៅខាងមុខការិយាល័យក្រុមហ៊ុន វីអាយភី នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យម្ចាស់បុរីដោះស្រាយតាមកិច្ចសន្យា។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

អ្នកជំនាញអចលនទ្រព្យប្រាប់អតិថិជនឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈគម្រោងបុរីមួយចំនួនកំពុងមានបញ្ហា

បច្ចុប្បន្ននេះមានគម្រោងសាងសង់បុរី​ ផ្ទះល្វែង ​វី​ឡា​ និងគម្រោង​អភិវឌ្ឍន៍​ដីឡូតិ៍ជា​ច្រើន​កំពុង​ប្រកាសលក់ជាហូរហែ ប៉ុន្តែពេលខ្លះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ពិបា​កស​ម្រេចចិត្ត​ថា​ គួរតែជ្រើសរើសទិញអចលនទ្រព្យបែបណាដែលល្អស័ក្ដិសម និងគ្មាន​ការ​បង្ក​បញ្ហា​​ទៅ​ថ្ងៃក្រោយ។
កសិដ្ឋានចិញ្ចឹមជ្រូកលោក ទូច ហ៊ុល នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កសិករចិញ្ចឹមជ្រូកមានការព្រួយបារម្ភខ្លាំងដោយសារជ្រូកងាប់ច្រើនពុំដឹងមូលហេតុ

កសិករចិញ្ចឹមសត្វជ្រូកមួយចំនួនលើកឡើងពីក្ដីបារម្ភទាក់ទិននឹងសត្វជ្រូកងាប់ជាបន្តបន្ទាប់​ពុំអាច​ទប់ស្កាត់បាន ដោយពួកគេមានការសង្ស័យថា ជាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ខណៈអាជ្ញាធរ​ថា​នឹងចុះស្រាវជ្រាវករណីនេះ។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មករកាត់ដេរប្រឈមការលំបាកក្នុងការរកប្រាក់សងបំណុល ខណៈវិបត្តិកូវីដ-១៩ នៅបន្តយាយីវិស័យមួយនេះ

អ្នកស្រីឲ្យដឹងថា៖ «ក្នុងពេលមានកូវីដ-១៩ ទំនិញឡើងថ្លៃ ប៉ុន្តែកម្មកររកប្រាក់បានតិច ហើយយើងប្រឈមនឹងបំណុលមីក្រូហិរញ្ញវត្ថុទៀត...ខ្ញុំមិនមានលុយសងធនាគារទេ ហើយខាងធនាគារមកសួរនាំរាល់ថ្ងៃ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម