សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

ឡានកុងតាណឺដឹកអីវ៉ាន់នៅជាយក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាលសម្រេចបន្ថយពន្ធគយលើទំនិញនាំចូល រួចបង្វែរទៅបន្ថែមអាករពិសេសលើផលិតផលមួយចំនួន

រដ្ឋាភិបាលកម្ពុជានឹងចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ចក្នុងតំបន់ក្នុងខែមីនានេះ ដោយសម្រេចបន្ធូរបន្ថយ ឬលុបបំបាត់ពន្ធគយ​លើទំនិញនាំចូលពីប្រទេសអាស៊ាន និងជប៉ុន ប៉ុន្តែ​បង្កើន​​អាករពិសេសបន្ថែមពីលើផលិតផលមួយចំនួនដែលប៉ះពាល់​ដល់បរិស្ថាន ឬសុខភាព​ពលរដ្ឋ​ដើម្បីយកមកបំពេញចំណូលពន្ធ។
អ្នកប្រកបរបររកស៊ីតូចតាចតាមអនឡាញ កំពុងបំពេញពាក្យស្នើសុំដើម្បីចុះបញ្ជីមុខជំនួញរបស់ពួកគេនៅក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ស៊ើង និមល់

ម្ចាស់អាជីវកម្មតូចៗតាមអនឡាញប្រញាប់ប្រញាល់ចុះបញ្ជីនៅក្រសួងមុនថ្ងៃកំណត់មកដល់ព្រោះខ្លាចរងពិន័យ

ម្ចាស់អាជីវកម្មអនឡាញតូចៗរាប់រយនាក់បានប្រញាប់ប្រញាល់ទៅចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងសប្តាហ៍នេះ ដោយបារម្ភថាពួកគេនឹងប្រឈមមុខនឹងការផាកពិន័យ ប្រសិនបើពួកគេខកខានក្នុងបំពេញកិច្ចការនេះមុនថ្ងៃកំណត់មកដល់។
កម្មករជិះកាត់វីឡាថ្លៃៗនៅក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ទោះបីជាមានជំងឺរាតត្បាត គម្រោងលំនៅឋានប្រណិតៗនារាជធានីភ្នំពេញនៅតែបន្តកើនឡើង

បើទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ គម្រោងអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើង។ វិស័យសំណង់គឺជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ។
កម្មករធ្វើដំណើរទៅធ្វើការតាមរថយន្តធុនធំនៅខេត្តកំពង់ស្ពឺ។ រូបថតកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ការនាំចេញកើនឡើង ប៉ុន្តែកម្មករព្រួយបារម្ភពីរោងចក្របិទទ្វារ

អ្នកស្រី ផុន ទូច និងអ្នកស្រី ទៀង ស្រីតូច បានធ្វើការនៅក្នុងវិស័យកាត់ដេរអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែឥឡូវនេះ អ្នកទាំងពីរព្រួយបារម្ភថា អាចបាត់បង់ការងារដូចកម្មកររាប់ពាន់នាក់ទៀតនៅក្នុងវិស័យកាត់ដេរ ដោយមិនមានសំណងសមរម្យ។
ពលរដ្ឋធ្វើដំណើរលើបណ្តោយផ្លូវជាតិលេខ៦កាត់មុខសណ្ឋាគារមួយដែលកំពុងបិទទ្វារចោលក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងែទី ២១ ខែមីនា ឆ្នាំ២០២២។ អាន វិចិត្រ

អ្នកពឹងផ្អែកលើវិស័យទេសចរណ៍នៅសៀមរាបប្រឈមមុខជាថ្មីចំពោះការរឹតបន្តឹងរបស់ស្ថាប័នផ្តល់កម្ចី

អ្នកមានមុខរបរពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងក្រុងសៀមរាបអះអាងថា ពួកគេកំពុងប្រឈមមុខជាថ្មីទៀតចំពោះគោលការណ៍ស្ថាប័ន​ធនាគារ និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុដែលរឹតបន្តឹងចំពោះអ្នកដែលរកលុយបង់សងបំណុលមិនបានតាមកិច្ចសន្យា។ អ្នកទាំងនេះអះអាងថា ត្បិតភ្ញៀវទេសចរហាក់កើនឡើងបន្តិចមែន ប៉ុន្តែភាគច្រើនជាភ្ញៀវជាតិ ហើយពួកគេនៅតែរកចំណូលមិនបានទៀងទាត់សម្រាប់បង់សងបំណុលដដែល។
កសិករ ជួន ប៊ុនឈឿន កំពុងវែកស្រូវដើម្បីកាយផ្លូវទឹកបង្ហូរចេញពីស្រែ នៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២២។ រូបដោយ អាន វិចិត្រ

កសិករមួយចំនួននៅខេត្តកណ្តាលបារម្ភមិនមានលុយសងថ្លៃជី និងថ្នាំដោយសារទឹកលិចស្រូវ

កសិករមួយចំនួននៅក្នុងឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា ពួកគាត់មិនមានលុយសងថ្លៃជី និងថ្នាំគីមី ដោយសារបញ្ហាទឹកលិចស្រូវរបស់ពួកគាត់ ខណៈគ្រាប់ស្រូវមួយចំនួន​បានខូចទាំងស្រុង និងមួយចំនួនទៀតប្រឈមខូច។​
កសិករកាប់ស្វាយទាំងអស់ក្នុងចម្ការនៅឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។រូបភាពដោយ៖ អាន វិចិត្រ

ម្ចាស់ចម្ការដែលកាប់ហើយដាំដំណាំថ្មីរត់តាមតម្លៃទីផ្សារធ្លាក់ខ្លួនជំពាក់បំណុលរាប់ម៉ឺនដុល្លារ

អ្នកធ្វើការងារផ្នែកលើកស្ទួយវិស័យកសិកម្ម និងម្ចាស់ចម្ការមួយចំនួនលើកឡើងថាសកម្មភាពនៃការកាប់រើចម្ការចាស់ហើយដាំដំណាំថ្មីរត់ទៅតាមតម្លៃទីផ្សារនៅតែបន្តកើតមាន ហើយបានធ្វើឱ្យម្ចាស់ចម្ការខាតបង់ ហើយខ្លះធ្លាក់ខ្លួនទៅជាអ្នកជំពាក់បំណុលធ្ងន់ធ្ងរពីរាប់ម៉ឺនទៅរាប់សែនដុល្លារ និងខ្លះទៀតសម្រេចទុកដីទំនេរចោលហើយរកមុខរបរថ្មីផ្សេងវិញ។
អ្នកដំណើរបរទេសមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តម្លៃប្រេងឥន្ធនៈខ្ពស់ជះឥទ្ធិពលលើវិស័យទេសចរណ៍ដែលកំពុងរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩

រដ្ឋាភិបាលកម្ពុជាបានលុបចោលគ្រប់បម្រាមលើការធ្វើដំណើរដោយសារជំងឺកូវីដ១៩ ក្នុងក្តីសង្ឃឹមថា នឹងអាចជំរុញដល់វិស័យទេសចរណ៍ ដែលបានរងការប៉ះពាល់ខ្លាំងដោយសារវិបត្តិជំងឺនេះ។ ប៉ុន្តែឥឡូវនេះ ទណ្ឌកម្មលើរុស្ស៊ី និងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ជាលទ្ធផល កំពុងតែបង្កជាបញ្ហាចោទមកលើការងើបរើនៃវិស័យទេសចរណ៍។
កម្មករធ្វើការនៅការដ្ឋានសំណង់មួយដែលសាងសង់សួនច្បារនៅគល់ស្ពានបាឡេ តាមបណ្តោយច្រាំងទន្លេសាបក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុន OCIC កំពុងចាក់ដីចូលទន្លេសាប ក្រោមគម្រោងអភិវឌ្ឍន៍​សួនច្បារនៅក្បែរគល់ស្ពាន​បាឡេ

លោក គឹមហុង និយាយថា៖ «អ្វីដែលយើងព្រួយបារម្ភគឺស្ថានភាពទន្លេដែលកន្លងមកធ្លាប់មានការបាក់ ប្រសិនបើធ្វើការចាក់តែមួយកន្លែងវាអាចបង្កឱ្យមានចរន្តទឹកហូរមិនស្មើឬក៏វាអាចបង្កឱ្យមានហានិភ័យណាមួយបង្កឱ្យមានការបាក់ច្រាំងទន្លេកើតឡើង»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម