សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

អ្នកភូមិនៅក្នុងសហគមន៍រទេះក្របីដឹកភ្ញៀវទេសចរបរទេសកម្សាន្តនៅជុំវិញភូមិជ្រៃ ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ។ (ផេកហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប)

ពលរដ្ឋចាស់ៗនៅខេត្តសៀមរាបបន្តមុខរបរជាអ្នកបររទេះក្របីឡើងវិញ បន្ទាប់ពីខកខានបីឆ្នាំដោយសារជំងឺកូវីដ

សហគមន៍រទេះក្របី ដែលជាតំបន់ទេសចរណ៍វប្បធម៌មួយស្ថិតនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រ​ពីកណ្ដាលក្រុងសៀមរាប បានបើកដំណើរការឡើងវិញ ក្រោយពីបានបិទអស់រយៈពេល ៣ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នកភូមិវ័យចំណាស់ៗសប្បាយរីករាយ​ដែល​បានត្រឡប់មកធ្វើការវិញ ប៉ុន្តែ ពួកគេអះអាងថា ចំនួនភ្ញៀវទេសចរ​នៅតិចតួចនៅឡើយ ហើយ​ភាគច្រើនបំផុត ជាភ្ញៀវបរទេស ។
ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភ្នំពេញសរសេរស្លាកបិទថា «សាំងធម្មតាដាច់ស្តុក»។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត

ខណៈតម្លៃប្រេងហក់ឡើងខ្លាំង ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនប្រកាសដាច់ស្តុក

លោកបន្ថែមថា៖​ «យើង​នឹង​ពិនិត្យ​ស្ថានីយ៍ណា​ដែល​ប្រកាស​ថា​អស់​ស្តុក ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា​ពួកគេ​មាន​ចេតនា​​មិន​លក់​សាំង​ធម្មតា​ឱ្យ​អតិថិជន​ដោយ​ផ្អែក​លើ​ហេតុផល​ណា​មួយ​ នោះក្រសួង​នឹង​ចាត់​វិធាន​ការ​លើ​ស្ថានីយ៍ទាំងនោះដោយពិន័យជាប្រាក់»។
ដីថ្មីដែលបានចាក់នៅឆ្នេរសមុទ្រស្ថិតនៅក្បែរផ្សារក្ដាមក្រុងកែប។ រូបភាពថតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

អាជីវករ និងអ្នកនេសាទខេត្តកែបបារម្ភពីផលប៉ះពាល់របររកស៊ី ព្រមទាំងធនធានធម្មជាតិដោយសារការចាក់ដីចូលសមុទ្រ

អ្នកស្រី ចិន្តា អះអាងថា៖ «ជីវភាពយើងកាន់តែយ៉ាប់ថែមមួយកម្រិតធំទៀត មិនតូចតាចទេ យើងមានតែរបរមួយនេះជាចំបង ព្រោះពួកខ្ញុំរកស៊ីប្រចាំថ្ងៃមុខរបរយើងមានតែប៉ុណ្ណឹងទេ បើអត់ទីផ្សារនៅកន្លែងហ្នឹងមួយគឺបាត់បង់ច្រើនណាស់មិនថាខ្ញុំមិនថាគេ»។
សាលាបណ្តុះបណ្តាលភាសាកូរ៉េ អាន់សាន នៅខេត្តកំពង់ឆ្នាំងដែលបានបោកលុយសិក្ខាកាម។ រូបថតកាលពីឆ្នាំ២០២១។ រូបថតផ្តល់ឱ្យដោយអង្គការសង់ត្រាល់

ពលរដ្ឋចាញ់បោកសាលាភាសាកូរ៉េ អាន់សាន រហូតធ្លាក់ខ្លួនជំពាក់បំណុលវណ្ឌក

អ្នកស្រី ធីតា អះអាងថា៖ «តាំងពីចាញ់បោកគេមក ខ្ញុំមានការលំបាកខ្លាំងណាស់ ចង់គិតខ្លីម្ដងៗដែរ តែនឹកឃើញកូន ហើយសុខភាពក៏ដុនដាបទៅពេទ្យរហូត ជីវភាពក៏យ៉ាប់យឺន ណាកូនរៀនដល់តែ២នាក់ ហើយសម័យកូវីដ ខ្ញុំត្បាញហូល និងធ្វើស្រែបន្តិចបន្តួច ឯប្ដីខ្ញុំរត់ Passapp មិនសូវបានទៀត»។
ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី វីអាយភី (VIP) បាននាំគ្នាមកតវ៉ានៅខាងមុខការិយាល័យក្រុមហ៊ុន វីអាយភី នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យម្ចាស់បុរីដោះស្រាយតាមកិច្ចសន្យា។ រូបថតនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

អ្នកជំនាញអចលនទ្រព្យប្រាប់អតិថិជនឲ្យប្រុងប្រយ័ត្នខ្ពស់ ខណៈគម្រោងបុរីមួយចំនួនកំពុងមានបញ្ហា

បច្ចុប្បន្ននេះមានគម្រោងសាងសង់បុរី​ ផ្ទះល្វែង ​វី​ឡា​ និងគម្រោង​អភិវឌ្ឍន៍​ដីឡូតិ៍ជា​ច្រើន​កំពុង​ប្រកាសលក់ជាហូរហែ ប៉ុន្តែពេលខ្លះ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​ពិបា​កស​ម្រេចចិត្ត​ថា​ គួរតែជ្រើសរើសទិញអចលនទ្រព្យបែបណាដែលល្អស័ក្ដិសម និងគ្មាន​ការ​បង្ក​បញ្ហា​​ទៅ​ថ្ងៃក្រោយ។
កសិដ្ឋានចិញ្ចឹមជ្រូកលោក ទូច ហ៊ុល នៅភូមិត្រពាំងឈូក ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ រូបថតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កសិករចិញ្ចឹមជ្រូកមានការព្រួយបារម្ភខ្លាំងដោយសារជ្រូកងាប់ច្រើនពុំដឹងមូលហេតុ

កសិករចិញ្ចឹមសត្វជ្រូកមួយចំនួនលើកឡើងពីក្ដីបារម្ភទាក់ទិននឹងសត្វជ្រូកងាប់ជាបន្តបន្ទាប់​ពុំអាច​ទប់ស្កាត់បាន ដោយពួកគេមានការសង្ស័យថា ជាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ខណៈអាជ្ញាធរ​ថា​នឹងចុះស្រាវជ្រាវករណីនេះ។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្មករកាត់ដេរប្រឈមការលំបាកក្នុងការរកប្រាក់សងបំណុល ខណៈវិបត្តិកូវីដ-១៩ នៅបន្តយាយីវិស័យមួយនេះ

អ្នកស្រីឲ្យដឹងថា៖ «ក្នុងពេលមានកូវីដ-១៩ ទំនិញឡើងថ្លៃ ប៉ុន្តែកម្មកររកប្រាក់បានតិច ហើយយើងប្រឈមនឹងបំណុលមីក្រូហិរញ្ញវត្ថុទៀត...ខ្ញុំមិនមានលុយសងធនាគារទេ ហើយខាងធនាគារមកសួរនាំរាល់ថ្ងៃ»។
បុរសម្នាក់ប្រមូលទិញត្រីនៅតាមដងទន្លេសាប ក្នុងខេត្តកណ្ដាល ដើម្បីធ្វើជាប្រហុក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

រដូវធ្វើប្រហុក៖ តម្លៃត្រីប្រហុកធ្លាក់ចុះ ខណៈបរិមាណត្រីបឹងទន្លេសាបនៅតែបន្តធ្លាក់ចុះ

ប្រហុកជា​ប្រភេទ​អាហារ​ផ្អាប់​ដ៏​ពេញ​និយម​​ក្នុង​ការ​ទទួល​ទាន​សម្រាប់​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ហើយ​ប្រហុក​ក៏​ជា​គ្រឿង​ផ្សំ​មួយ​ក្នុង​អាហារ​ជាច្រើន​មុខ​ផ្សេង​ទៀត​របស់​ខ្មែរ​ផង​ដែរ​។ ប៉ុន្តែ​ឆ្នាំ​នេះ បរិមាណ​ត្រី​ដែល​ចាប់បាន​នៅ​តាម​ដង​ទន្លេ​សាបនៅ​តែបន្ត​ធ្លាក់​ចុះ ដែល​ការធ្លាក់​ចុះ​នេះ​ត្រូវ​គេ​លើក​ឡើង​ថា​មកពី​ការ​កសាង​ទំនប់​វារីអគ្គិសនី​ធំៗ​ជាច្រើន​នៅ​តាម​ដង​ទន្លេង​មេគង្គ ក៏​ដូច​ជា​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ​​ផង​ដែរ​។​
បុគ្គលិកសណ្ឋាគារធ្វើការក្នុងសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ។រូបភាពថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ទោះបីជាវិស័យទេសចរណ៍ដំណើរការឡើងវិញជាផ្លូវការ បុគ្គលិកក្នុងផ្នែកបដិសណ្ឋារកិច្ចបន្តរង់ចាំការងើបពេញលេញ

លោកបានថ្លែងថា៖ «ខ្ញុំតែងតែគិតពីវិធីរកលុយដើម្បីបង់ការ [បំណុល] ហើយជួយគ្រួសារជាមួយនឹងប្រាក់សន្សំតិចតួច និងកាត់បន្ថយចំណាយ។ នេះជាសម្ពាធដ៏ធំមួយ ហើយប្រពន្ធរបស់ខ្ញុំមិនអាចធ្វើការ ដោយសារតែគាត់ត្រូវមើលកូន»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម