សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៣ និងទិសដៅអនុវត្តឆ្នាំ២០២៤ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ STPM)

នាយករដ្ឋមន្រ្តីជំរុញឈ្មួញបង្វែរការទិញបំណែកសាច់បង្កកពីក្រៅប្រទេស​ទៅសាច់ផលិតក្នុងស្រុក

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យឈ្មួញដែលនាំចូលបំណែក​នៃសាច់បង្កក​ពីក្រៅ​ប្រទេស​បង្វែរការបញ្ជាទិញទៅកាន់អ្នកផលិតសាច់បង្កកក្នុងស្រុកជំនួសវិញ ខណៈឈ្មួញ​បញ្ជា​​ទិញទទូចឱ្យការផលិតសាច់បង្កកក្នុងស្រុកឱ្យមានគុណភាពស្របតាម​ស្តង់ដារ​អន្តរជាតិ​។
លោក ចយ ពេជ្រ វ័យ ៧៨ឆ្នាំ និងលោក សិន ម៉េង វ័យ ៦៥ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ កំពុងអង្គុយរង់ចាំម៉ូយនៅតាមបណ្ដោយផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ប្រជាពលរដ្ឋកម្ពុជា២,៨លាននាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រក្នុងឆ្នាំ២០២០

លោក ចយ ពេជ្រ ប្រាប់ថា៖ «ខ្ញុំតែងតែអត់ហូបអាហារពេលព្រឹក រង់ចាំដល់ថ្ងៃត្រង់។ ខ្ញុំមិនមានប្រាក់គ្រប់គ្រាន់សម្រាប់អាហារបីពេលក្នុងមួយថ្ងៃទេ»។
តំណាងបុគ្គលិកណាហ្គាវើលដ៍មកដល់ក្រសួងការងារ ដើម្បីចូលរួមប្រជុំនៅរាជធានីភ្នំពេញ។រូបថតកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ភាពទាល់ច្រកជុំវិញការបញ្ឈប់បុគ្គលិកណាហ្គាវើលដ៍ បន្ទាប់ពីមេដឹកនាំសហជីពជួបមន្ត្រីក្រសួងការងារ

កញ្ញា ឈឹម ស៊ីថរ លើកឡើងថា៖ «ប្រសិនបើក្រសួងមិនមានដំណោះស្រាយសមស្របដែលបុគ្គលិកអាចទទួលយកបាន បាតុកម្មនឹងធ្វើទៅតាមការគ្រោងទុក»។
អាគារកាស៊ីណូ និងសណ្ឋាគារណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិល និងសហជីពសម្ដែងការខកចិត្តចំពោះការបញ្ឈប់បុគ្គលិករបស់កាស៊ីណូណាហ្គាវើលដ៍

កញ្ញា ស៊ីថរ ឲ្យដឹងថា៖ «យើងមិនអាចទទួលយកបានទេ បើសិនជាគេមិនអនុញ្ញាតឲ្យយើងធ្វើការតវ៉ា លើកលែងតែពួកគេផ្ដល់ហេតុផលសមរម្យ និងដំណោះស្រាយអាចទទួលយកបាន ពីព្រោះយើងបានអត់ធ្មត់ដល់កម្រិតហើយក្នុងការស្វែងរកដំណោះស្រាយ ប៉ុន្តែវាមិនអាចទៅរួច»។
កម្មករមកដល់ចម្ការចេករបស់ក្រុមហ៊ុនវៀតណាម Thagrico ដែលមានទីតាំងក្នុងស្រុកលំផាត់ ខេត្តរតនគិរី នាខែតុលា ឆ្នាំ២០២១។ (រូបថត៖ស៊ុន ណារិន)

កម្មករមានទាំងកុមារផងប្រថុយធ្វើការនៅចម្ការចេកដែលប្រើថ្នាំគីមីមានគ្រោះថ្នាក់

ស្រុកលំផាត់ ខេត្តរតនគិរី៖  «ខ្ញុំ​មាន​ជំងឺ​ក្រពះ និង​ពោះវៀន​ច្រើន​ឆ្នាំ​​ហើយ​ តាំងពី​ខ្ញុំ​ធ្វើការ​នៅ​ចម្ការ​ចេក។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​វា​មក​ពី​ជាតិ​គីមី​នោះទេ»។ នេះជាការលើកឡើងរបស់អ្នកស្រី សយ ស្រីភឿន ដែលទើបត្រឡប់មកពីមន្ទីរពេទ្យហើយ​ដៃមិនទាន់ដោះខ្សែសេរ៉ូមចេញនៅឡើយ។
ស្រ្តីជាអ្នកដូរតាមដងផ្លូវម្នាក់ កំពុងលក់ផ្លែឈើនៅរាជធានីភ្នំពេញនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

កម្មវិធីសហគ្រិន នឹងជួយស្រ្តីលក់ដូរតាមដងផ្លូវដែលប្រឈមបញ្ហាដោយសារជំងឺកូវីដ-១៩ និងកង្វះភាពស្របច្បាប់

កម្មវិធីបណ្តុះបណ្តាលនិងវិនិយោគសម្រាប់សហគ្រិនស្រ្តីនឹងដាក់គោលដៅជួយដល់ស្រ្តីអ្នកលក់ដូរតាមដងផ្លូវដែលកំពុងតស៊ូរកប្រាក់ចិញ្ចឹមក្រពះ អំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាតសកល។
កសិករ លោក តៃ សុង កំពុងបង្ហាញពូជខ្ទឹមបម្រុងទុកដាំ នៅផ្ទះរបស់គាត់ ស្ថិត នៅស្រុកស្អាងខេត្តកណ្ដាល។ រូបថតកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ វណ្ណ វិចារ

ចំណាត់ការស្ថាប័នរដ្ឋមិនសូវមានប្រសិទ្ធិភាព ជាមូលហេតុចម្បងនាំឱ្យបន្លែខ្មែរពិបាករកទីផ្សារ

លោក តៃ សុង និយាយថា៖ «អ្នកភូមិខ្លះគាត់ខាតៗជាប់គ្នាបីបួនឆ្នាំអ៊ីចឹងទៅអស់ដើមអស់ចុងខ្ចីលុយគេបង្វិលធ្វើដើមដាំទៀតក៏លែងបាន ពួកគាត់ក៏ចេញពីផ្ទះទៅរកស៊ីឈ្មួលធ្វើសំណង់ឬចេញលក់ដូរនៅខេត្តផ្សេងអ៊ីចឹងទៅ។ អ្នកមួយចំនួនទៀតទៅរកការងារធ្វើដល់ថៃមិនទាន់ឃើញត្រលប់មកវិញក៏មាន»។
ភោជនីយដ្ឋានទើបបើកថ្មីនៅរាជធានីភ្នំពេញថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។ ខេមបូចា / បញ្ញា ឆពណ្ណ

អាជីវកម្មជាច្រើនចាប់ផ្តើមបើកដំណើរការ ខណៈរដ្ឋាភិបាលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ

នៅពេល​ថ្ងៃល្ងាច តុ​អាហារ​​​នៅ​ក្នុងភោជនីយដ្ឋានជាច្រើន​ ដែល​ទុក​ចោលអស់រយៈ​​ពេល​ជាច្រើន​ខែកន្លង​មកនោះ ​ឥឡូវនេះត្រូវបានរៀបចំឡើង​វិញ​សម្រាប់ទទួល​អតិ​ថិជន ខណៈ​តាម​ដងផ្លូវនានាក្នុងទីក្រុងចាប់ផ្តើម​មមាញឹក​ឡើង​វិញ ជាមួយ​នឹងអ្នកលក់ដូរ។
ទិដ្ឋភាពនៅអណ្ដូងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជាក្នុងឈូងសមុទ្រថៃ។ KrisEnergy

កម្ពុជាប្ដឹងម្ចាស់នាវា ដោយចោទថាបានលួចប្រេងឆៅរបស់ខ្លួន

ផែន​ការ​បូម​យក​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​មើល​ទៅ​ទំនង​ជា​បរាជ័យ ប៉ុន្តែ​ពេល​នេះ​រដ្ឋា​ភិបាល​កំពុង​ប្រើ​ប្រាស់​វិធាន​ការ​ច្បាប់​ដើម្បី​រក្សា​ប្រេង​ដែល​បូម​បាន​។​​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម