សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានពលរដ្ឋ

អាជ្ញាធរមូលដ្ឋានចុះអប់រំសិស្សានុសិស្សរួមគ្នាទប់ស្កាត់ និងលុបបំបាត់គ្រឿងញៀន។ (រូបភាព៖ ភី ភារ៉ា)

យុវជនរស់នៅសង្កាត់សាលាកំរើកប្តេជ្ញាបង្កើនការទប់ស្កាត់ក្នុងការប្រើ​ប្រាស់គ្រឿងញៀនខុសច្បាប់

ប្រជាពលរដ្ឋរស់នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប​ ប្តេជ្ញា​រួមគ្នាទប់ស្កាត់ និង​លុប​បំបាត់​គ្រឿងញៀន ពីព្រោះវាបានបំផ្លាញការសិក្សា និងភាពស្រស់ថ្លារបស់យុវវ័យ ព្រមទាំងបង្កឲ្យមានអំពើហិង្សា និងឧក្រិដ្ឋកម្ម ដែលធ្វើឲ្យ​ប៉ះពាល់ដល់សង្គមជាតិធ្ងន់ធ្ងរ។
លោកស្រី ខេង សុផន ចៅសង្កាត់រងទី១ នៃសង្កាត់អណ្តូងខ្មែរ ចូលរួមជាវាគ្មិននៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ៩មករាកន្លងមក។ រូបថត៖ ឆន វីរីយ៉ា

រដ្ឋបាលសង្កាត់អណ្តូងខ្មែរផ្តល់អាទិភាពដល់ជនពិការក្នុងការទទួលសេវាសាធារណៈដោយមិនគិតថ្លៃសេវា

រដ្ឋបាល​សង្កាត់អណ្តូងខ្មែរ ដែល​ស្ថិតនៅក្នុងក្រុង​កំពត ខេត្ត​កំពត ផ្តល់​អាទិភាព ដល់​ជនមានពិការភាពទាំងអស់ ក្នុងការទៅទទួលសេវាសាធារណៈផ្សេងៗ ដោយ​មិនយកថ្លៃសេវាចំពោះការធ្វើឯកសារណាមួយឡើយ។
អជ្ញាធរឃុំសណ្តែក ចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិតាមរយៈអនឡាញកន្លងមក។ រូបភា៖ ភី រចនា

បញ្ហាក្មេងទំនើងនៅឃុំកណ្តែក ស្រុកប្រាសាទបាគង មានការថយចុះ

បញ្ហាក្មេងទំនើងនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានការ​ថយ​ចុះ​ខ្លាំង​ ដោយ​សារ​អាជ្ញាធរពាក់ព័ន្ធតែងតែចុះបង្ក្រាប​បទល្មើសដែលកើតមាននៅ​ក្នុងភូមិ-ឃុំ ដើម្បីពង្រឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យ​មាន​ប្រសិទ្ធភាព​។
ទឹកជំនន់ក្នុងស្រុកសំឡូតនាពេលកន្លងមក។ រូបថត រី មុនីបញ្ញា

មន្រ្តីជំនាញអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈកម្ពស់ទឹកមានការកើនឡើង

មន្រ្តីជំនាញបានអំពាវនាវឲ្យ​ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកដែលរស់នៅតាមមាត់ស្ទឹង ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ។
ផ្លូវខូចនៅក្នុងភូមិព្រែកត្រប់ ឃុំនរិន្ទ ដែលពិបាកធ្វើដំណើរខ្លាំងនៅក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់ព្រា។ រូបថត៖ ឈឿន ថៃកឿ

ប្រជាពលរដ្ឋភូមិព្រែកត្រប់ ស្រុកឯកភ្នំ ត្អូញត្អែរថាផ្លូវក្នុងសហគមន៍ពិបាកធ្វើដំណើរពេលភ្លៀង

ប្រជាពលរដ្ឋ​រស់នៅ​ ភូមិព្រែកត្រប់ ឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បាន​ត្អូញត្អែរ ថាផ្លូវពិបាកធ្វើដំណើរខ្លាំងនៅ​ក្នុងរដូវវស្សា ចាប់ពីភូមិព្រែកត្រប់ ទៅភូមិបាក់​ព្រា អស់រយៈពេល​ជាង​៥ឆ្នាំ មកហើយ ប៉ុន្តែ​អាជ្ញាធរ​នៅមិនទាន់ធ្វើ​ការ​ជួសជុលនៅឡើយ​។
កម្លាំងអធិការនគរបាលក្រុងបាត់ដំបងចុះប្រមូលអ្នកញៀនគ្រឿងញៀន ជនមានសតិមិនគ្រប់ ជនអនាថា នៅក្នុងក្រុងបាត់ដំបង ដើម្បីបញ្ជូនទៅមជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹមស្រុកបវេល។ រូបថត៖ ឈឿន ថៃកឿ

អាជ្ញាធរខេត្តបាត់ដំបងប្រមូលអ្នកញៀនថ្នាំ និងជនអនាថាទៅមណ្ឌលកែប្រែដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបងគាំទ្រចំពោះ​វិធានការណ៍របស់អាជ្ញាធរក្នុងការប្រមូលក្មេងញៀនថ្នាំ ជនអនាថា និងជនវិកលចរិត នៅតាមទីសាធារណៈផ្សេងៗ ក្នុងក្រុងបាត់ដំបង ទៅកន្លែងថ្មីសម្រាប់ផ្ដល់ឱកាសឱ្យពួកគាត់កសាងជីវិតថ្មី និង​​ជួយថែរក្សាសណ្ដាប់ធ្នាប់សាធារណៈនិងមិនរំខានដល់ភ្ញៀវទេសចរ។
ប្រជាពលរដ្ឋចោលសំរាមពាសវាលពាសកាលនៅតាមដងផ្លូវក្នុងខេត្តបាត់ដំបង។ រូបថត៖ ឈឿន ថៃកឿ

អភិបាលខេត្តបាត់ដំបងជម្រុញឲ្យពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត

រដ្ឋបាលខេត្តបាត់​ដំបង​ជម្រុញឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការ​ណែនាំ​របស់​រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការចោលសំរាមពាសវាលពាសកាល និងបង្កភាពងាយស្រួល​ទៅ​ដល់ក្រុមហ៊ុនក្នុង​ការ​ប្រមូលសំរាម។
លោកវរសេនីយ៍ត្រី ស៊ ស៊ិនណារ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ជាវាគ្មិន នៅក្នុងកម្មវិធីសន្ទនាមតិកន្លងមក។ រូបថត៖ ភី រចនា

សមត្ថកិច្ចសង្កាត់ស្លក្រាមអនុវត្តដោយជោគជ័យក្នុងការថែរក្សា ការពារសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ប៉ុស្ដិ៍នគរបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បាន​អនុវត្តជោគជ័យក្នុងការថែរក្សា ការពារ​សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយ​​ទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ បន្ទាប់ពីក្រសួងមហាផ្ទៃបាន​អនុវត្តគោលនយោបាយ« ភូមិ-ឃុំ មានសុវត្ថិភាព » រយៈពេល១០ឆ្នាំកន្លងមក​។
លោកស្រី ឯម សារី ក្រុមប្រឹក្សាសង្កាត់ស្វាយប៉ោបានចូលរួមជាវាគ្មិនក្នុងកម្មវិធីសន្ទនាមតិ។ ឈឿន ថៃកឿ

ករណីរំលោភសេពសន្ថវៈក្នុងចំណងអាពាហ៍ពិពាហ៍នៅតែមានការព្រួយបារម្ភ

អំពើហិង្សាក្នុងគ្រួសារ ក្នុងទម្រង់ខ្លះមានការថយចុះ តែនៅមានការព្រួយបារម្ភអំពើហិង្សាផ្លូវភេទក្នុងចំណងអាពាហ៍ពិពាហ៍ ដែលកើតឡើងដោយគ្មានអ្នកណាដឹង ឬ​ដោយសារការខ្មាស់អៀន និង​ខ្វះចំណេះដឹង ដោយគិតថា ជារឿងធម្មតា រវាងប្ដីនិងប្រពន្ធ ដែលមិនគួរចាំបាច់ស្វែងរក​ដំណោះស្រាយ​ពី​អាជ្ញាធរ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម