សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានពលរដ្ឋ

អាជ្ញាធរចុះត្រួតពិនិត្យទីតាំងឡឥដ្ឋដើម្បីទប់ស្កាត់ពលកម្មកុមារ។ (រូបថត៖ ហាង សុជាតា)

អាជ្ញាធរសង្កាត់ស្លរក្រាមទទួលបានលទ្ធផលល្អប្រសើរក្នុងការលុបបំបាត់ពលកម្មកុមារ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ បាន​លើកឡើងថា​ យុទ្ធសាស្រ្ត​លុប​បំបាត់​ពលកម្មកុមារ របស់អាជ្ញាធរ​នៅសង្កាត់ស្លរក្រាម ទទួលបានលទ្ធផលល្អប្រសើរគួរឲ្យ​កត់​​សំគាល់​​នៅក្នុងឆ្នាំ២០២៣នេះ បើប្រៀបធៀបទៅនឹងឆ្នាំចាស់ ដោយសារតែ​អាជ្ញាធរ​មាន​ការ​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ។
សិស្សកំពុងសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។ រូបថត បាន ធារ៉ា

សិស្សថ្នាក់ទី៩ដែលប្រឡងធ្លាក់អាចចូលសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្ដបាត់ដំបង

បាត់ដំបង៖ សិស្សានុសិស្សកម្រិតថ្នាក់ទី៩ ប្រឡងជាប់ ឬធ្លាក់ អាចចូលសិក្សាជំនាញផ្សេងៗនៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនបាត់ដំបង ដើម្បីទទួលបានជំនាញពិតប្រាកដ និងងាយស្រួលក្នុង​ការរកការងារធ្វើ។
សាលាបឋមសិក្សាវត្ដពោធិ៍ ស្ថិតក្នុងវត្ដពោធិ៍ ភូមិពោធិ៍ ឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង។ រូបថត បាន ធារ៉ា

គ្រូបង្រៀននិងសិស្សនៅសាលាបឋមសិក្សាវត្ដពោធិ៍សំណូមពរសប្បុរសជនសាងសង់អគារនិផ្តល់សម្ភារៈសិក្សា

បាត់ដំបង៖ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សាពោធិ៍ ស្ថិតក្នុងស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់អាជ្ញាធរ​ក៏ដូចជា​សម្បុរសជនជួយកសាង​អគារសិក្សានិងផ្តល់សម្ភារៈសិក្សា​​ដោយសារអគារចាស់ទ្រុតទ្រោម ហើយតុ និងកៅអី បាក់បែក។
: ផ្លូវចូលភូមិមួយខ្សែនៅក្នុងភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង ដែលពលរដ្ឋស្នើរសូមដល់រាជរដ្ឋាភិបាលជួយកសាងដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា

ពលរដ្ឋភូមិដាច់ស្រយាលក្នុងឃុំមោង សំណូមពរដល់រាជរដ្ឋាភិបាល និងសប្បុរសជនជួយកសាងផ្លូវជាង ១០គីឡូម៉ែត្រ

បាត់ដំបង៖ ប្រជាពលរដ្ឋជាង ២០០គ្រួសាររស់នៅភូមិរលួស ជាភូមិដាច់ស្រយាល ក្នុងឃុំមោង ស្រុកមោងឬស្សី ខេត្ដបាត់ដំបង សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន ជួយកសាងផ្លូវចូលភូមិមួយខ្សែមានប្រវែង ៧ ០០០ម៉ែត្រ និងមួយខ្សែទៀតចុះពីផ្លូវជាតិលេខ៥ មានប្រវែងប្រមាណ ៣ ០០០ម៉ែត្រដើម្បីសម្រួលដល់ការធ្វើដំណើរពេលឈឺថ្កាត់ និងសិស្សានុសិស្សបានធ្វើដំណើរទៅសិក្សាទាន់ពេលវេលា។
ផ្លូវមួយខ្សែប្រវែងជាង១៤គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ដែលបង្ករការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើរ។ រូបថត បាន ធារ៉ា

ពលរដ្ឋជាង ១ពាន់គ្រួសាររស់នៅជាយដែន ស្នើទៅរដ្ឋាភិបាលជួយសាងសង់ផ្លូវមួយខ្សែជាង ១៤គីឡូម៉ែត្រដើម្បីបង្កភាពងាយកស្រួលក្នុងការធ្វើដំណើរ

បាត់ដំបង៖ ប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារដែលរស់នៅតាមបណ្តោយជាយដែនក្នុង៣ភូមិ ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀង ខេត្ដបាត់ដំបង ស្នើទៅរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយសាងសង់ផ្លូវមួយខ្សែដែលមានប្រវែងជាង ១៤គីឡូ​ម៉ែត្រ ​ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរនិង​សង្គ្រោះជិវិតមនុស្សទាន់ពេល​នៅពេលមានជំងឺឈឺថ្កាត់។
លោក ទូច រ៉ើន ចៅសង្កាត់ស្លាកែត បានថ្លែងនៅក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង កាលពីថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១។ រូបថត បាន ធារ៉ា

រដ្ឋបាលសង្កាត់ស្លាកែតកំពុងដាក់លូរំដោះទឹក ខណៈពលរដ្ឋស្នើធ្វើផ្លូវថ្នល់ឱ្យខ្ពស់ដើម្បីបញ្ចៀសការលិចទឹក

បាត់ដំបង៖ រដ្ឋបាលសង្កាត់ស្លាកែតកំពុងដំណើរការកសាងប្រព័ន្ធលូដើម្បីរំដោះទឹកនៅរដូវវស្សាកុំឱ្យមានការជន់លិចផ្ទះពលរដ្ឋ និងផ្លូវថ្នល់ ខណៈប្រជាពលរដ្ឋស្នើសុំឱ្យកសាងផ្លូវឱ្យបានខ្ពស់ដើម្បីបញ្ចៀសទឹកលិចផ្លូវ ។
សំរាមត្រូវបានពលរដ្ឋយកមកដាក់រប៉ាត់រប៉ាយតាមដងផ្លូវនៅក្នុងក្រុងបាត់ដំបង។ បាន ធារ៉ា

អាជ្ញាធរក្រុងបាត់ដំបងស្នើក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមឲ្យទាន់ពេលវេលា

បាត់ដំបង៖ អាជ្ញាធរក្រុងបាត់ដំបង ប្រតិកម្មចំពោះក្រុមហ៊ុនស៊ីនទ្រី ទាក់ទងទៅនឹងបញ្ហាប្រមូលសំរាមមិនទាន់ពេលវេលា នៅក្នុងសង្កាត់ទាំង៦ ដែលធ្វើ​ឲ្យពលរដ្ឋមានការត្អូញត្អែរ។
លោក សំ ឈើន មេឃុំកំពង់ព្រៀង បានថ្លែងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចម្ការចេកបាត់ដំបង នាថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២១។ បាន ធារ៉ា

រដ្ឋបាលឃុំកំពង់ព្រៀងគ្រោងនឹងសាងសង់ផ្លូវគ្រួសក្រហមជាង៥ពាន់ម៉ែត្រនៅពេលដីស្ងួត

បាត់ដំបង៖ នៅក្នុងឆ្នាំ២០២១ រដ្ឋបាលឃុំកំពង់ព្រៀង នៃស្រុកសង្កែ ខេត្ដបាត់ដំបង បានដាក់ដេញថ្លៃ គម្រោងកសាងផ្លូវគ្រួសក្រហមចំនួន​ ៣ភូមិ ដែលមានប្រវែងសរុប៥៥០០ម៉ែត្រ។ នេះបើយោងទៅតាមការអះអាងរបស់លោក សំ ឈើន មេឃុំកំពង់ព្រៀង។
សាលាមួយខ្នងនៅក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបងដែលបានលិចទឹក។ រូបថត បាន ធារ៉ា

សិស្សក្នុងខេត្ដបាត់ដំបងដែលខកខានប្រឡងដោយសារគ្រោះទឹកជំនន់អាចប្រឡងឡើងវិញនៅពេលទឹកស្រក

បាត់ដំបង៖ រដ្ឋបាលខេត្ដបាត់ដំបងអនុញ្ញាតឱ្យសិស្សានុសិស្សដែលជួបបញ្ហាខកខានចូលរួមការប្រឡងមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទកំណត់របស់ក្រសួងអប់រំយុវជននិងកីឡាដោយសារតែ​បញ្ហា​គ្រោះទឹក​ជំនន់ អាចប្រឡងឡើងវិញ​នៅពេលទឹកស្រក។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម