
- បរិស្ថាន -
សហគមន៍ជនជាតិដើមភាគតិចជងត្រូវបានហាមឃាត់ធ្វើចម្ការលើទីតាំងដែលមិនទាន់កំណត់ព្រំប្រទល់ច្បាស់លាស់នៅតំបន់អារ៉ែង
លោក ព្រាវ ហ៊ុន ជាកសិករដាំស្វាយ និងចេកនៅតំបន់អារ៉ែងនៅជួរភ្នំក្រវាញជាង២៥ឆ្នាំមកហើយ ប៉ុន្តែកាលពីប្រាំមួយខែមុនមន្ត្រីក្រសួងបរិស្ថានបានហាមឃាត់លោក និងជនជាតិដើមភាគតិចជងផ្សេងទៀតពីការធ្វើចម្ការនៅលើដីនោះតទៅទៀត ដោយថារដ្ឋាភិបាលបានរៀបចំតំបន់នោះទៅជាតំបន់ការពារ។