
អាជ្ញាធរព្រមានប្តឹងក្រុមកូដករណាហ្គាវើលដ៍ពីការប្រើប្រាស់ហិង្សា ខណៈកូដករជាស្ត្រីបានសន្លប់និងរបួស
ក្រុមកូដករណាហ្គាវើលដ៍មានការប៉ះទង្គិចជាមួយអាជ្ញាធរកាលពីថ្ងៃទី១១ ខែសីហានេះ។ ព្រឹត្តិការណ៍នេះ ក្រុមកូដករអះអាងថាអាជ្ញាធរបានប្រើហិង្សាលើកូដករជាស្រ្តីរហូតមានអ្នកសន្លប់ និងបែកខ្ទង់ច្រមុះ។ ចំណែកអាជ្ញាធរវិញព្រមានប្ដឹងក្រុមកូដករទៅតុលាការថាបានប្រើប្រាស់អំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។