សាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទោសលើប្រធានសហជីព លោក ម៉ម រិទ្ធី
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃពុធនេះបានតម្កល់ការផ្ដន្ទាទោសលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធកម្មករទេសចរណ៍ និងសេវាកម្មកម្ពុជា (CTSWF) ពីបទញុះញង់តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ«ធ្វើឲ្យខូចដល់ការសម្រេចរបស់តុលាការ» តាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ និងពិន័យជាប្រាក់២លានរៀល (៥០០ដុល្លារ)។