សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

គណបក្សប្រជាជនកម្ពុជាប្តឹងមន្ត្រីជាន់ខ្ពស់សមាគម​អាដហុក ក្រោយ​​​ធ្វើការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វ​ផ្សាយ

គណបក្ស​ប្រជាជនកម្ពុជា ​បាន​ដាក់​ពាក្យ​ប្ដឹងលោក ស៊ឹង សែនករុណា ​អ្នកនាំពាក្យសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដោយ​ចោទ​ថា ​បាន​ធ្វើ​អត្ថាធិប្បាយ​ដែល​​បង្ក​​ចលាចល និង​​ញុះ​ញង់​​​ឲ្យ​មាន​ការស្អប់ រើសអើង​​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោតព្រឹទ្ធសភា នីតិកាល​ទី​៥ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបើយោងតាមពាក្យបណ្តឹង ដែលចុះផ្សាយដោយសារព័ត៌​មាន​ Fresh News។
កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង

អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតដ៏ចម្រូងចម្រាសត្រូវបានពន្យារពេលអនុវត្តន៍ ខណៈការរិះគន់កាន់តែកើន

ការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិដ៏ចម្រូងចម្រាសត្រូវបានពន្យារពេល។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអង្គារពីមន្ត្រីរបស់ក្រសួងដែលគ្រប់គ្រងការអនុវត្តគម្រោងនេះ។
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាក្រុងហាមបុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មបន្តទៀតនៅក្បែរទីតាំងក្រុមហ៊ុនក្នុងខណ្ឌចំការមន

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានប្រកាសហាមដាច់ខាតមិនឱ្យបុគ្គលិក​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្ដុំធ្វើបាតុកម្មនៅក្បែរ​ក្រុមហ៊ុន​ ​ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ក្រោម​ហេតុផលរក្សា​សណ្ដាប់​ធ្នាប់សាធារណៈ និងបញ្ចៀសការ​រីករាលដាល​មេរោគ​កូវីដបំប្លែងថ្មី អូមីក្រុង។
លោក សេង វណ្ណរិទ្ធ បុគ្គលិកនៃក្រុមហ៊ុនណាហ្កាវើលដ៍ កាន់មេក្រូបំពងសម្លេងនិយាយកំឡុងពេលចូលរួមធ្វើកូដកម្មទាមទារដំណោះស្រាយ ពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២២។ រូបថតថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់កូដករណាហ្គាវើលដ៍៣នាក់ពីបទ«រារាំងវិធានការសុខាភិបាល»

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់កូដករណាហ្គាវើលដ៍ចំនួន៣នាក់ពី​បទ​«រារាំងវិធានការសុខាភិបាល»​​ បន្ទាប់ពីសាកសួររយៈពេល២ថ្ងៃ ខណៈពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​តាមដីការរបស់តុលាការកាលពីចុងសប្ដាហ៍មុន។ ដោយឡែក កូដករចំនួន​៤នាក់ផ្សេងទៀត សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញកំពុងតាមចាប់ខ្លួនផងដែរ។
ស្ត្រីជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ អង្គុយក្នុងឡានមណ្ឌលអប់រំកែប្រែទី២ បន្ទាប់ចេញពីការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំមេដឹកនាំ និងតំណាងសហជីពណាហ្គាវើលដ៍

សាលាឧទ្ធរណ៍បានសម្រេចបដិសេធការសុំនៅក្រៅឃុំរបស់មេដឹកនាំ និងតំណាង​សហជីព​ទាំង៨នាក់នៅថ្ងៃចន្ទនេះ ខណៈអង្គការសង្គមស៊ីវិលចំនួន១៣៣​ស្ថាប័នបានរួម​គ្នា​ដាក់ញត្តិ​សុំការអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងរដ្ឋសភា ឱ្យជួយដោះស្រាយ​វិវាទការងារ និងដោះ​លែងមេដឹកនាំ និងតំណាង​សហជីពនៃ​ក្រុមហ៊ុនណាហ្គាវើលដ៍​ដែលបាន​ចាប់ខ្លួនកន្លងមក​ និងថ្មីៗនេះ។​
កម្ពុជាបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលនាំឲ្យមានការព្រួយបារម្ភលើសិទ្ធិឯកជន

រដ្ឋាភិបាលកម្ពុជាបដិសេធការស្នើសុំរបស់អ្នកជំនាញUNឱ្យផ្អាកអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិ

ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិស្នើឱ្យកម្ពុជាផ្អាកការអនុវត្តអនុក្រឹត្យទាក់ទង​នឹងការ តាមដានទិន្នន័យរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ដោយសារអនុក្រឹត្យ​នេះមាន​ការ​រឹតត្បិត​ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ខណៈអ្នកនាំពាក្យរដ្ឋាភិបាលបានសម្ដែងការមិនពេញចិត្តចំពោះការ​លើក​ឡើង​របស់​អ្នក ជំនាញUN។
សកម្មជនដីធ្លី អ្នកស្រី អ៊ុំ សុភី និងអ្នកភូមិផ្សេងទៀតមកពីសហគមន៍ឡពាង ដាក់ញត្តិនៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឱ្យក្រសួងយល់ព្រមដាក់បឹងពោធិ៍ជាតំបន់ការពារ។ រូបថតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីងសំរាំង

សកម្មជនដីធ្លីខេត្តកំពង់ឆ្នាំងត្រូវបានចោទប្រកាន់ បន្ទាប់ពីបានផ្សាយផ្ទាល់បញ្ហាជម្លោះដីធ្លី

សកម្មជនដីធ្លីម្នាក់ដែលធ្លាប់ត្រូវបានចាប់ខ្លួនក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ បន្ទាប់ពីផ្សាយផ្ទាល់លើបណ្តាញហ្វេសប៊ុកជុំវិញបញ្ហាជម្លោះដីធ្លីរវាងអ្នកភូមិនិងអ្នកភូមិ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយអាជ្ញាធររស់នៅឃុំចុងកាល់ ខេត្តឧត្តរមានជ័យ បានប្រមូលផ្ដុំគ្នាឈរតវ៉ា និងរារាំងសកម្មភាពអាជ្ញាធរឈូសឆាយដីកាលពីថ្ងៃទី ២០ ខែមករាឆ្នាំ២០២២។ រូបថតកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ រូបថតដោយ ព្រាប ឥន្ទវឌ្ឍនៈ

ពលរដ្ឋ២៥០គ្រួសារនៅខេត្តឧត្តរមានជ័យ រិះគន់អាជ្ញាធរថាគំរាមកំហែង ដកហូតដីចម្ការពួកគេ

ប្រជាពលរដ្ឋចំនួន២៥០គ្រួសាររស់នៅ​ឃុំពង្រ និងឃុំចុងកាល់ក្នុងស្រុក​ចុង​កា​ល់ ខេត្តឧត្តរមានជ័យ បានចោទប្រកាន់អាជ្ញាធ​រថា បានគំរាមកំហែងដកហូតដី​​ចម្ការ​រប​ស់​ពួកគេទុកជាសម្បត្តិរដ្ឋវិញ បន្ទាប់ពីពលរដ្ឋ​បា​ន​នាំ​គ្នា​ត​វ៉ាដើម្បី​​រារាំងគ្រឿងចក្រ​ឈូសឆាយដីអ្នក​ភូមិ។
បុរសពីរនាក់ធ្វើការជាមួយកុំព្យូទ័ររបស់ពួកគេ នៅការិយាល័យមួយក្នុងទីក្រុងភ្នំពេញ។ រូបភាពថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលបារម្ភពីផលប៉ះពាល់សិទ្ធិឌីជីថល និងសេរីភាពអុីនធឺណិត ខណៈរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងអុីនធឺណិត

អង្គការសង្គមស៊ីវិល​បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ​របស់ប្រជាពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត ដែលនឹងរងការប៉ះពាល់ផ្សេងៗទាក់ទងនឹង​សិទ្ធិ​មនុស្ស។ ការព្រួយបារម្ភនេះ ខណៈរដ្ឋាភិបាលបានបង្កើតច្បាប់ផ្សេងៗ​ដើម្បី​គ្រប់​គ្រង​ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម