សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

ពលរដ្ឋព្យាយាមឃាត់អាជ្ញាធរខណ្ឌព្រែកព្នៅមិនឱ្យសង់ប្រឡាយរំដោះទឹកជំនន់ ដែលនឹងប៉ះពាល់ដល់ផ្ទះ តូបលក់ដូរ និងតំបន់នេសាទត្រីរបស់ពួកគេ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា/ផុន សុទ្ធីរ័ត្ន)

តុលាការចេញដីកា​មួយទៀត​បង្គាប់​​​ឱ្យ​ពលរដ្ឋ​បឹងតាមោក​ចូលខ្លួន​បំភ្លឺ​ជុំវិញ​ឧបទ្ទវហេតុ​ជីកប្រឡាយ

ពលរដ្ឋរស់នៅតំបន់​បឹងតាមោក ៩នាក់ បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​មួយទៀត កាលពីថ្ងៃអង្គារ ពី​សាលាដំបូងរាជធានីភ្នំពេញ ជុំវិញ​ដំណើររឿង​ហិង្សា​ដោយ​ចេតនា​និង​«បទប្រឆាំងនឹង​អ្នករាជការសាធារណៈ» ទាក់ទងនឹង​ហេតុការណ៍មួយ​ពាក់ព័ន្ធនឹង​ការជីក​ប្រឡាយ ដែលបាន​កើតឡើង​កាលពីខែកុម្ភៈ ។ ក្នុងចំណោមពលរដ្ឋទាំងនេះ មានអ្នកខ្លះ​បានទទួល​ដីកា​បង្គាប់​ឱ្យចូលខ្លួន​​ជាច្រើនលើក​​ពាក់ព័ន្ធនឹងបញ្ហាខុសៗគ្នា ។
អ្នកចូលរួមថ្ងៃទិវាសិទ្ធិមុស្សកាលពីខែធ្នូ ឆ្នាំ២០១៩ ខណៈឆ្នាំនេះកម្មវិធីត្រូវពន្យាពេលដោយសារវិបត្តិកូវីដ១៩ រាលដាលក្នុងសហគមន៍ក្នុងរាជធានីភ្នំពេញ។បញ្ញា ឆព័ណ្ណ

សង្គមស៊ីវិល បង្ខំចិត្តប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមប្រព័ន្ធអនឡាញ

ក្រុម​​សង្គម​ស៊ីវិល ​និង​អង្គការ​សិទ្ធិមនុស្ស​ បាន​ដឹង​តាំង​ពី​ឆ្នាំ​២០១៩មក​ថា​ វាជា​ពេល​វេលា​ចុង​ក្រោយ​ដែល​ថ្ងៃ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​មួយ​នេះត្រូវ​កំណត់​​ថា​ជា​ថ្ងៃ​ឈប់​សម្រាក បន្ទាប់​ពី​រដ្ឋា​ភិបាល​បាន​កាត់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ផ្សេងៗចំនួន​ប្រាំ​ថ្ងៃ ដើម្បី​បង្កើន​ចំនួន​ថ្ងៃ​ធ្វើ​ការ​ប្រ​ចាំ​ឆ្នាំ។​
ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក Björn Häggmark ថ្លែងក្នុងកម្មវិធីរបស់ខេមបូចា កាលពីឆ្នាំ២០១៩។ បញ្ញា ឆព័ណ្ណ

រដ្ឋាភិបាលស៊ុយអែតប្រកាសបិទស្ថានទូតនៅកម្ពុជា បន្ទាប់ពីប្រកាសផ្តាច់ជំនួយ

រដ្ឋាភិបាលប្រទេសស៊ុយអែតនឹងបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ ដោយប្ដូរទៅកាន់ទីក្រុងបាងកកវិញ តែមន្ត្រីរដ្ឋាភិបាលថាការសម្រេចចិត្តនេះមិនមែនបង្ហាញពីភាពល្អក់កករនៃទំនាក់ទំនងប្រទេសទាំងពីរនោះទេ។
ក្រុមបុគ្គលិកតវ៉ានៅខាងមុខសណ្ឋាគារឡឺ ម៉េរីឌាន អង្គរ ក្នុងខេត្តសៀមរាប កាលពីខែកញ្ញា បន្ទាប់ពីខាងសណ្ឋាគារបញ្ឈប់សហជីពបីនាក់កាលពីខែកក្កដា។ បញ្ញា ឆព័ណ្ណ

សណ្ឋាគារខ្នាតធំមួយប្រកាសបិទទ្វារបណ្ដោះអាសន្ន ខណៈជម្លោះការងារមិនទាន់ដោះស្រាយបញ្ចប់

សណ្ឋាគារ ឡឺ ម៉េរីឌាន អង្គរ (Le Meridien Angkor) នឹង​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​យ៉ាង​តិច​មួយ​ឆ្នាំ ដោយ​គិត​ចាប់​ពីថ្ងៃទី​២៥ ខែ​វិច្ឆិកា នេះបើ​តាម​ការ​បញ្ជាក់​របស់​តំណាង​សណ្ឋា​គារ ខណៈ​​បុគ្គលិក​នៅ​បន្ត​ការតវ៉ា​ទាក់ទង​នឹង​ការ​បញ្ឈប់​បុគ្គលិក​សណ្ឋាគារចំនួន​បី​នាក់កាល​​ពី​​ខែ​​កក្កដា។​

សង្គម​ស៊ីវិល​អំពាវ​នាវ​ឱ្យ​កែ​ប្រែ​​សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​​ពី​​សិទ្ធិទទួល​​​​ព័ត៌​មាន​​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នា​ថ្ងៃទី២៨ ខែកញ្ញា បាន​អំពាវ​នាវ​ឱ្យ​​រដ្ឋាភិបាល​​ធ្វើ​ការ​កែ​​ប្រែ​​ផ្នែក​​ខ្លះ​​នៃ​​សេចក្តី​​ព្រៀង​​ច្បាប់​​​ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន​​ត្រង់​ចំណុច​នៃ​មាត្រា​មួយដែល​​​ចែង​ទាក់​ទង​នឹងការ​បដិសេធ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​​សម្ងាត់​ ខណៈ​ក្រសួងព័ត៌មាន​​ថា​នឹង​មិនធ្វើការកែសម្រួលណាមួយ​នោះ​ទេ។

ទិវាប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ​ត្រូវបានប្រារព្ធឡើង​ដោយមាន​ទាំងការ​សរសើរ​និងការរិះគន់

កាលពីថ្ងៃទី​២៣​ ខែកញ្ញា​ រដ្ឋាភិបាល​បាន​អបអរសាទរទិវារំលឹកខួប​នៃការប្រកាសឲ្យ​ប្រើរដ្ឋធម្មនុញ្ញដោយ​ចាត់ទុកធម្មនុញ្ញនេះថា ជា​មូលដ្ឋាន​គ្រឹះនៃសន្តិភាពនិង​ស្ថិរភាព ខណៈ​ពេល​ក្រុម​សង្គមស៊ីវិល​បាន​អះអាង​ថា សិទ្ធិនិងសេរីភាពជាមូលដ្ឋាន​ដែលធានាដោយ​រដ្ឋធម្មនុញ្ញ​នោះ​មិនត្រូវ​បាន​គេការពារនោះទេ។

ការិយាល័យសិទ្ធិមនុស្ស UN អំពាវនាវឱ្យដោះលែងសកម្មជនដែលកំពុងជាប់ឃុំ

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​(UNOHCHR) នាទី​ក្រុង​ហ្សឺណែវ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​នូវ​សកម្ម​ជន​​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្រោម​បទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​បទ​​ឧក្រិដ្ឋ ក៏​ដូច​ជា​បញ្ឈប់​ការ​បំភិត​បំភ័យ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។​

អង្គការសង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់ចោលសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ

អង្គការ​សង្គមស៊ីវិល​​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​​ចោល​នូវ​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​​សណ្តាប់ធ្នាប់​សាធារណៈ​ ដោយ​លើកឡើង​ថា ច្បាប់​នេះ​នឹង​នាំ​ឲ្យ​មាន​ការ​បង្រ្កាប​លើ​សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស ​តាមរយៈ​ការ​ផ្តល់​សិទ្ធិអំណាច​ទូលំទូលាយ​ជាង​មុន​ដល់​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​ការ​គាបសង្កត់​សិទ្ធិមនុស្ស។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម