សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សិទ្ធិមនុស្ស

អ្នក​ភូមិ​ត្រូវ​បាន​គេ​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត បន្ទាប់​ពី​ការ​ប្រារព្ធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៤។ (រូបភាពផ្តល់​ឱ្យ)

ពលរដ្ឋមួយចំនួន​ត្រូវបានសាក​សួរ​ជុំវិញ​ការ​មិនសុំ​​ការ​អនុញ្ញាត​ដើម្បីប្រារព្ធកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពលរដ្ឋចំនួនប្រាំបួននាក់ និងព្រះសង្ឃមួយអង្គ ត្រូវបានប៉ូលិសនាំទៅសាកសួរ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីចុះកិច្ចសន្យាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខេត្តកំពត។ ក្រុម​សង្គម​ស៊ីវិល​បាន​កត់​សម្គាល់​ថា កន្លែង​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​កាន់​តែ​រឹត​បន្តឹង។​
លោក នី ណាក់ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និងញុះញង់។ ​រូបថត៖ ​ហ្វេសប៊ុក​របស់​លោក នី ណាក់។

លោក នី ណាក់ អាចនឹងត្រូវកាត់ទោសធ្ងន់ធ្ងរបន្ថែមទៀត លើសំណុំរឿងបរិហាកេរ្តិ៍ និងញុះញង់ លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអ្នករិះគន់រាជរដ្ឋាភិបាល លោក នី ណាក់ ដែលត្រូវបានចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលការចោទប្រកាន់នេះធ្វើឡើង ក្រោយលោក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបុគ្គលម្នាក់ឈ្មោះ ហេង សួរ បានទទួលដី៩១ហិកតានៅខេត្តកំពតពីរដ្ឋាភិបាល។
លោក ធែល ធីលែន ចេញពីពន្ធនាគារខេត្ដកណ្ដាល ក្រោយពីគាត់អនុវត្តទោសចប់ក្នុងពន្ធនាគាររយៈពេល១៨ខែរួចរាល់។ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

លោក ធែល ធីលែន ចូលពន្ធនាគារ​​ជាលើកទីពីរ បន្ទាប់ពីតុលាការចោទពីបទញុះញង់

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនលោក ធែល ធីលែន បណ្ដោះអាសន្នពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»ក្រោយពីលោកបានរិៈគន់តំបន់ត្រីកោណរវាងកម្ពុជា ឡាវ វៀតណាម(CLV-DTA) បន្ទាប់ពីលោកទើបចេញពីពន្ធនាគារ​ខេត្ដកណ្ដាលបាបប្រហែលមួយអាទិត្យ។
លោក វិទិត ម៉ុនតាបន អ្នក​រាយការណ៍ពិសេសអង្គការសហប្រ​ជា​ជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីប្រមូលព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា)

លំហ​​ពលរដ្ឋ​ សិទ្ធិមនុស្ស និងដំណើរការបោះឆ្នោតស្ថិត​ក្នុងចំណោម​កង្វល់សំខាន់ៗចំនួនប្រាំបួនរបស់អ្នករាយការណ៍ពិសេសអង្គការ​សហប្រជាជាតិ

លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួល​បន្ទុកស្ថានភាព​សិទ្ធិមនុស្សនៅកម្ពុជា មានប្រសាសន៍ថា លំហនយោ​បា​យ និងពលរដ្ឋ និងសិទ្ធិជនជាតិដើមភាគតិចនៅតែត្រូវបាន​រឹតត្បិត​នៅឡើយ បើទោះជារដ្ឋាភិបាលថ្មី នៅពេលនេះ ត្រូវបានដឹកនាំដោយមនុស្សជំនាន់ថ្មីក៏ដោយ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ការបោះឆ្នោត​កន្លងមក​ស្ថិតនៅ​«ឆ្ងាយ​ពី​ភាព​សេរី និង​យុត្តិធម៌»។  
ពលករចំណាកស្រុកនៅប្រទេសអារ៉ាប៊ីសាអូឌីត ស្នើឱ្យអាជ្ញាធរកម្ពុជាពន្លឿនដំណើរការនាំពួកគេត្រឡប់មកផ្ទះវិញ។ រូបភាពបង្ហោះនៅលើហ្វេសប៊ុករបស់ពលករចំណាកស្រុកម្នាក់កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

ពលករ​ខ្មែរ​នៅ​​អារ៉ាប៊ីសាអូឌីតចំនួន​៣០​នាក់ ស្នើពន្លឿន​ការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ ខណៈរង់ចាំបួនខែមកហើយ

អស់​រយៈពេល៤ខែមកហើយ ប៉ុន្តែ​ពលករខ្មែរចំនួន៣០នាក់ នៅតែស្ថិតក្នុងប្រ​ទេស​អារ៉ាប៊ីសាអូឌីតនៅឡើយ​ ខណៈពួកគេបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿន​ដំណើរការបញ្ជូន​ពួកគេ​ត្រឡប់​មក​ផ្ទះវិញ​ នេះបើយោងតាមការបង្ហោះសារ​នៅលើ​ហ្វេសប៊ុករបស់ពលករ​ម្នាក់​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
ការិយាល័យសមាគមអាដហុកនៅរាជធានីភ្នំពេញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

សមាគមអាដហុកដាក់លិខិតទៅក្រសួងមហាផ្ទៃស្នើឱ្យមានចំណាត់ការលើរដ្ឋបាលក្រុងកំពង់ចាម

សមាគមអាដហុកបានដាក់លិខិតទៅក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែកក្កដា ដោយ​ទាមទារឱ្យក្រសួងពិនិត្យមើលអាជ្ញាធរមូលដ្ឋានដែលបានចុះដកស្លាកនៅស្នាក់ការខេត្ដកំពង់ចាមលើសារដោះលែង លោក កើត សារ៉ាយ ដែលបានចាប់ខ្លួនកន្លងមក ខណៈក្រសួងមហាផ្ទៃថា នឹងពិនិត្យក្រោយទទួលលិខិត។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែងទៅកាន់សមាជិកបក្សក្នុងកិច្ចប្រជុំមួយនៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបថតហ្វេសប៊ុក)

អ្នកឃ្លាំមើលសង្គម៖ បើកម្ពុជានៅតែបន្តចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសង្គមស៊ីវិល នឹងកាន់តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសសេរី

អ្នក​ឃ្លាំ​មើល​សង្គម​លើកឡើង​ថា ប្រសិន​បើកម្ពុជា​នៅតែបន្ត«ធ្វើទុក្ខ​បុក​ម្នេញចាប់​ខ្លួន​ និង​ធ្វើ​ការ​គំរាម​កំហែង​អ្នក​នយោបាយ​គណ​បក្ស​ប្រឆាំង​ និង​សកម្មជន​សង្គមស៊ីវិល»​​ វានឹង​កាន់​តែ​​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​​រវាង​​កម្ពុជា ​និង​ប្រទេស​លោក​សេរី ខណៈ​បច្ចុប្បន្ន​កម្ពុជា​នៅតែ​បន្ត​ពឹង​ផ្អែកខ្លាំង​លើ​ប្រទេស​លោក​សេរី​ដែល​ជាទីផ្សារ​ធំ​សម្រាប់​​ការ​នាំចេញ​ផលិត​ផល​របស់​កម្ពុជា​។
សាលាដំបូងខេត្ដស្វាយរៀងដែលសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA គឺលោក ជា ចាន់ថា ។ រូបថតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដស្វាយរៀងសម្រេចឃុំខ្លួនមន្ត្រីសមាគមIDEA​ម្នាក់​ពី​បទ​ឆបោក និងធ្វើឱ្យច្រឡំក្នុងការបំពេញមុខងារ​សាធារណៈ

សាលាដំបូងខេត្ដស្វាយរៀង នៅថ្ងៃទី១៩ ខែកក្កដា សម្រេចឃុំខ្លួនលោក ជា ចាន់ថា មេដឹកនាំសមាគម​IDEAប្រចាំ​ខេត្ដ​ ជាបណ្ដោះ​អាសន្ន​ក្រោមបទចោទ«ឆបោក និងធ្វើសកម្មភាពបង្កើតឱ្យយល់ច្រឡំជាមួយការបំពេញមុខងារសាធារណៈ» បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤  យោងតាមមន្ត្រីសមាគម និងមេធាវី។
ព្រះតេជព្រះគុណ សាំង រិទ្ធី និងព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋ ដែលមកលើកទឹកចិត្តព្រះអង្គ ក្រោយចេញពីបន្ទប់ប្រជុំនៅសាលាគណ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ ( ខេមបូចា/ មាស ភារុណ)

មន្រ្តីសង្ឃ​បាន​សម្រេច​ឱ្យព្រះសង្ឃ​មួយអង្គ​ដែល​ត្រូវបាន​បណ្តេញ​​​​ចេញពីវត្តដំរីស​ឱ្យគង់​នៅវត្តផ្សេង

នៅទីបំផុត​សាលាគណខេត្ត​បាត់ដំបង​បាន​សម្រេច​ឱ្យព្រះតេជព្រះគុណ សាំង រិទ្ធី ដែលត្រូវ​បាន​​ព្រះចៅអធិការវត្តដំរីសបណ្តេញចេញពីវត្ត បន្ទាប់​ពី​បាន​ទៅ​ចូល​រួម​បុណ្យ​រំឭក​ខួប​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​ឱ្យទៅគង់នៅវត្តគរវិញ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម