សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មាន

អ្នកយកព័ត៌មានស្ត្រីម្នាក់របស់សារព័ត៌មានVOD យំអោបមន្ត្រីសមាគមការពារអ្នកសារព័ត៌មាន នៅក្នុងបន្ទប់ធ្វើការរបស់VOD ខណៈដែលអាជ្ញាធរបានចុះទៅប្រកាសលុបអាជ្ញាប័ណ្ណអង្គភាពនេះ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។
ប្រជាពលតវ៉ាមិនឱ្យមន្រ្តីសមត្ថកិច្ចចម្រុះនាំយករថយន្តថៃដែលដឹកលើសទម្ងន់ទៅស្នងការនគរបាលខេត្ត ដើម្បីផាកពិន័យ។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យ

អ្នកកាសែតម្នាក់និងពលរដ្ឋបីនាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការតវ៉ាមិនឱ្យមន្ត្រីជញ្ជីងចល័តចាប់ផាកពិន័យរថយន្តថៃដឹកពោត

អ្នកកាសែតក្នុងស្រុកម្នាក់និងពលរដ្ឋ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់ដែលរារាំងមិនឱ្យមន្រ្តី​ជញ្ជីង​ចល័តនិងប៉ូលិសចាប់ផាកពិន័យរថយន្តថៃដែលដឹកលើសទម្ងន់នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ចាងហ្វាងកាសែតខ្មែរថាមស៍ជាជនជាតិម៉ាឡេស៊ី T. Mohan ថតក្នុងពិធីខួបកំណើតរបស់លោកកាលពីឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។ រូបថតពីហ្វេសប៊ុក

តុលាការក្រុងភ្នំពេញសម្រេចឱ្យចាងហ្វាងកាសែតខ្មែរថាមស៍ រួចផុត​ពីបទបៀតបៀនផ្លូវភេទ

សាលាដំបូងរាជធានីភ្នំពេញបានសម្រេចទម្លាក់បទចោទប្រកាន់លើលោក T. Mohan ជនជាតិម៉ាឡេស៊ី ជាចាងហ្វាងកាសែតខ្មែររថាមស៍ ទាក់ទងនឹងបទបៀតបៀនផ្លូវភេទ ដែលត្រូវបានប្ដឹងដោយអតីតបុគ្គលិកខ្លួន។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោករៀបចំនៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត ថាសេរីភាពសារព័ត៌មាននៅកម្ពុជាដំណើរការល្អ និងរស់រវើក

លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែផ្ទុយពីអង្គការសង្គមស៊ីវិលដែលថាសេរីភាពនេះកំពុងរងការរឹតត្បិត ហើយលំហសេរីភាពជនស៊ីវិលក៏កំពុងរួមតូចផងដែរ។
លោក រ៉ាត់ រត្នមុនី និងក្រុមគ្រួសារមកដល់រដ្ឋញូម៉ិស៊ីកូ សហរដ្ឋអាមេរិក ប្រហែលពីរឆ្នាំបន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងប្រទេសកម្ពុជាទីដែលលោកត្រូវបានឃុំខ្លួនពីការចោទប្រកាន់ដែលផ្តើមចេញពីការងាររបស់លោកជាអ្នកសម្របសម្រួលឲ្យក្រុមការងារផលិតភាពយន្តឯកសាររបស់ទូរទស្សន៍ RT ។ រូបភាពថតកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ផ្តល់ឲ្យ

លោក រ៉ាត់ រត្នមុនី បានទទួលសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក

អ្នកសម្របសម្រួលជនជាតិខ្មែរម្នាក់ដែលបម្រើការឲ្យក្រុមការងារទូរទស្សន៍បរទេសបានទទួលសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារកាលពីឆ្នាំ២០១៨ ដោយសារលោកជួយការងារផលិតភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទលើក្មេងស្រីមិនទាន់គ្រប់អាយុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កូដករណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យពួកគេចូលក្នុងរថយន្តក្រុង ខណៈពេលពួកគេបានត្រឡប់ មកបន្តធ្វើកូដកម្មឡើងវិញក្បែរអគារក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អ្នកសារព័ត៌មានមួយចំនួនត្រូវបានអាជ្ញាធរគំរាមកំហែងអំឡុងពេលចុះយកព័ត៌មានកូដកម្មណាហ្គាវើលដ៍

អ្នកស្រីបន្ថែមថា៖«ខ្ញុំថាខ្ញុំមិនមែនបុគ្គលិកណាហ្គាវើលដ៍ទេខ្ញុំអ្នកកាសែត [សមត្ថកិច្ច] ថាអ្នកកាសែតស្អី អ្នកកាសែតស្អីក៏ចូលដែរ។ ហើយម្នាក់ទៀតសួរបើអ្នកការសែតមានកាតអត់ ខ្ញុំថាមានតើ វាទាញចុះទាញឡើងវាអត់ព្រមមើល។ កន្លែង[ចាប់ចូលរថយន្ត]ក្បែរនាគបាញ់ទឹក»។
កាលពីថ្ងៃអង្គារ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានតម្កល់ការទម្លាក់បទចោទញុះញង់លើលោក អូន ភាព (ខាងលើ) និងលោក Zsombor Peter អតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី ជុំវិញការធ្វើសេចក្តីរាយការណ៍នៅខេត្តរតនគិរីកាលពីឆ្នាំ២០១៧។

សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេចទម្លាក់បទចោទញុះញង់លើអតីតអ្នកសារព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​តម្កល់​សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ញុះញង់​លើលោក អូន ភាព និង​លោក Zsombor Peter ​អតីត​អ្នក​សារព័ត៌មានកាសែត​ ឌឹ ខេមបូឌា ដេលី។

សាលាឧទ្ធរណ៍បើកសវនាការលើបទចោទញុះញង់ប្រឆាំងនឹងអតីតអ្នកសារព័ត៌មានCambodia Daily

អតីត​អ្នកសារព័ត៌មាន​កាសែត​ ឌឹខេមបូឌា ដេលី (Cambodia Daily) លោក Zsombor Peter និង​លោក អូន ភាព បាន​ស្នើ​ឲ្យ​មាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ ដែល​អ្នក​ទាំងពីរ​ចាត់ទុក​ថា​ជា «បទ​ចោទប្រកាន់​ក្លែងក្លាយ» ពាក់ព័ន្ធ​នឹង​ការបង្ក​ការ​ញុះញង់​ ជុំវិញ​ការ​រាយការណ៍​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ ២០១៧។ ​
ភរិយាលោក យួន ឈីវ អ្នកស្រី អ៊ូច វ៉ាន់ថន ជូតទឹកភ្នែកអំឡុងពេលផ្ដល់បទសម្ភាសន៍នៅផ្ទះក្នុងភូមិព្រៃក្រឡម ឃុំថ្មស ខណៈនិយាយរៀបរាប់ពីការចាប់ខ្លួនរបស់ស្វាមីអ្នកស្រី។ រូបភាពថតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ឃួន ណារីម

គ្រួសារអះអាងថាលោក យួន ឈីវ ចាងហ្វាងសារព័ត៌មានអនឡាញ ត្រូវចាប់ខ្លួនពាក់ព័ន្ធជម្លោះដីធ្លី

អ្នកស្រីបន្ថែមថា៖ «ខ្ញុំតក់ស្លុតជាខ្លាំងពេលឮថាគាត់ត្រូវចាប់ខ្លួន ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ខណៈគាត់កំពុងនៅក្នុងពន្ធនាគារ...ខ្ញុំកំពុងប្រឈមការលំបាក ខ្ញុំមិនអាចធ្វើអ្វីបានទេ ដោយសារតែត្រូវនៅមើលថែកូនៗនៅផ្ទះ»។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម