សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

អគារក្រសួងអប់រំនៅរាជធានីភ្នំពេញ ថតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រុមសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនថវិកាសម្រាប់សេវាកម្មសុខភាព អប់រំ និងសង្គម

ក្រុមការងារដែលតំណាងឱ្យ​អង្គការសង្គមស៊ីវិលចំនួន ១៩ស្ថាប័ន អំពាវនាវ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ថវិកាសម្រាប់​វិស័យអប់រំ សុខាភិបាល និងការគាំពារ​សង្គម​ នៅក្នុងការ​ឆ្លើយតបទៅនឹងថវិកា​ជាតិឆ្នាំ២០២៤ ដែល​ត្រូវបានរដ្ឋសភាអនុម័តរួចហើយ ។
សាលាសង្កាត់ទួលស្វាយព្រៃ១ក្នុងរាជធានីភ្នំពេញ ជាសង្កាត់ដែលបេក្ខជនក្រុមប្រឹក្សាសង្កាត់គណបក្សភ្លើងទៀនចំនួន ១៨នាក់ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត។ ខេមបូចា/ព្រីង សំរាំង

គ.ជ.ប លុបឈ្មោះបេក្ខជនក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនទាំងអស់ពីសង្កាត់មួយក្នុងរាជធានីភ្នំពេញ

កាល​ពី​ថ្ងៃអង្គារ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​​សម្រេច​លុប​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ១៨​នាក់​ចេញពី​បញ្ជី​អ្នក​ឈរ​ឈ្មោះ​បោះឆ្នោត នៅ​សង្កាត់​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​បាន​ផ្ដល់ព័ត៌មាន​តិច​តួច​​ប៉ុណ្ណោះ​ទាក់​ទង​នឹងរឿង​​នេះ​។​
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

អ្នកវិភាគ៖ ការបង្កើនទំនាក់ទំនងផ្អែមល្ហែមកម្ពុជា-ជប៉ុន ដើម្បីរក្សាតុល្យភាពឥទ្ធិពលចិន

ក្នុងដំណើរទស្សនៈកិច្ចកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ បានរំលឹកម្តងទៀតពីការគំាទ្ររបស់ជប៉ុនក្នុងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា បន្ទាប់ពីលោកបានលើកឡើងពីបញ្ហានេះម្តងរួចមកហើយជាមួយលោក ហ៊ុន ម៉ាណែត កាលពីខែមុន។
បុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កិច្ចប្រជុំរវាងតំណាងសហជីពនិងក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រសួងការងារមិន​ទាន់មាន​ដំណោះស្រាយ

តំណាងសហជីពចំនួន៥នាក់បានចូលរួមប្រជុំចរចានៅក្រសួងការងារ ជាមួយភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ បន្ទាប់ពីពួកគេត្រូវបានដោះលែង​ឱ្យនៅ​ក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែលទ្ធផលក្នុងកិច្ចប្រជុំនាថ្ងៃសុក្រ មិនទាន់បានផ្លែផ្កានៅឡើយ​ទេ ដោយសារតែក្រសួងត្រូវការពេលវេលារៀបចំ និងសម្របសម្រួលទៅតាមដំណាក់កាល។
ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅភ្នំពេញសរសេរស្លាកបិទថា «សាំងធម្មតាដាច់ស្តុក»។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ ខេមបូចា ស៊ន/សារ៉ាត

ខណៈតម្លៃប្រេងហក់ឡើងខ្លាំង ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនប្រកាសដាច់ស្តុក

លោកបន្ថែមថា៖​ «យើង​នឹង​ពិនិត្យ​ស្ថានីយ៍ណា​ដែល​ប្រកាស​ថា​អស់​ស្តុក ហើយ​ប្រសិន​បើ​យើង​រក​ឃើញ​ថា​ពួកគេ​មាន​ចេតនា​​មិន​លក់​សាំង​ធម្មតា​ឱ្យ​អតិថិជន​ដោយ​ផ្អែក​លើ​ហេតុផល​ណា​មួយ​ នោះក្រសួង​នឹង​ចាត់​វិធាន​ការ​លើ​ស្ថានីយ៍ទាំងនោះដោយពិន័យជាប្រាក់»។
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិគ្រវីដៃដាក់អ្នកថតរូបពេលមកដល់សាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីចូលរួមសវនាការកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

តុលាការផ្តន្ទាទោស លោក សម រង្ស៊ី និងអ្នកនយោបាយបក្សប្រឆាំង២០នាក់ ពី៥ទៅ១០ឆ្នាំ

សមាជិកគណបក្សប្រឆាំងចំនួន២១នាក់ រួមទាំងលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការជំនុំជម្រះជាបន្តបន្ទាប់ដែលក្រុមអង្គការសិទ្ធិមនុស្សរិះគន់ថា ជារឿងនយោបាយ។
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ស្រែកសុំឲ្យជួយ ខណៈអាជ្ញាធរបានចាប់ខ្លួនកូដករដាក់ចូលក្នុងឡានក្រុង នៅពេលដែលពួកគេព្យាយាមធ្វើកូដកម្មឡើងវិញនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

កូដករណាហ្គាវើលដ៍មិនបញ្ឈប់ការធ្វើកូដកម្មដាច់ខាត បើ​តុលាការ​មិនទម្លាក់​បទចោទ​លើតំណាងសហជីព

បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងធ្វើកូដកម្មទាមទារសិទ្ធិការងារ បានបញ្ជាក់​ពី​ជំហរបស់ពួកគេយ៉ាងដាច់ខាតថា ពួកគេនឹងមិនបញ្ឈប់ការធ្វើកូដកម្មឡើយ ​បើ​តុលាការ​មិនព្រមទម្លាក់បទចោទប្រកាន់មកលើតំណាងរបស់ពួកគេ។
លោក ធីម វុធចាន់ ជាកម្មករនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់បណ្ណ បសស រយៈពេល៧ឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ប្រជាពលរដ្ឋមួយចំនួនរិះគន់អំពីការប្រើប្រាស់សេវាបេឡាជាតិសន្ដិសុខសង្គម​ដែល​នៅតែមាន​ភាពរើសអើង

កម្មករនិងពលរដ្ឋមួយចំនួនបានត្អូញត្អែរពីការប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម(បសស) ដោយសារតែការប្រើប្រាស់បណ្ណនេះមានការរើសអើងនៅតាមកន្លែង​មួយ​ចំនួនដែល​ជា​មន្ទីរពេទ្យរឺគ្លីនិកជាដៃគូ។
កម្មករក្រុមហ៊ុនរៀបចំដីសម្រាប់ទីតាំងថ្មីដើម្បីដោះដូរជូនដល់ប្រជាពលរដ្ឋដែលរងការបណ្តេញចេញក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ការអភិវឌ្ឍព្រលានយន្តហោះខ្នាតធំនៅតែបន្ត ទោះបីមានការប្រឆាំងពីអ្នកស្រុក

គ្រួសារដែលរងផលប៉ះពាល់ ដោយការកសាង​អាកាស​យាន​ដ្ឋាន​ភ្នំពេញដ៏ធំថ្មីមួយ បដិសេធ​មិន​ផ្លាស់​ប្តូរ​ទី​លំនៅ​ទៅ​កាន់​ដីថ្មី​ដែលត្រូវបានបែងចែកឱ្យ​ពួកគេ ហើយ​កំពុង​ទាមទារ

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម