សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ចំណតរថយន្តនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

អាជីវករឆ្នេរអូរឈើទាលអះអាងថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនយកថ្លៃចតរថយន្តពីភ្ញៀវទេសចរ នាំឱ្យប៉ះពាល់ដល់ភ្ញៀវ

ខេត្តព្រះសីហនុ៖ ​អាជីវករដែលមាន​​ភោជនីយដ្ឋានលក់ដូរជាង៤០ហាង មានទីតាំង​នៅតាម​ឆ្នេរអូរ​ឈើទាល ក្រុងព្រះសីហនុ បង្ហាញ​ការមិនពេញចិត្តចំពោះ​ការយកថ្លៃភាស៊ីចំណត​រថយន្ត​ពី​​ភ្ញៀវ​ទេសចរ ដែលចូលមកកម្សាន្តនៅឆ្នេរអូរឈើទាល ដែលចាប់ផ្តើមអនុវត្តកាលពី​ថ្ងៃ​​ទី​៦ ខែកុម្ភៈ​ថា អាចនាំឱ្យ​ភ្ញៀវទេសចរទាំងជាតិ-អន្តរជាតិ មិនសប្បាយ​ចិត្ត ហើយឈប់​ចូល​មកកម្សាន្តឆ្នេរនេះទៀត។
កម្មកររៀបចំខ្សែកាបអ៊ីធឺណិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការក្រៅរដ្ឋាភិបាល និងក្រុមគាំពារសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលកែប្រែអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ

ស៊ីវិល​បន្ត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ផែនការ​របស់​ខ្លួន​ក្នុងការលុបបំបាត់ទាំងស្រុង។
ផ្ទះបណ្តែតទឹកជនជាតិវៀតណាមដែលបានបណ្តេញចេញពីទីក្រុងភ្នំពេញទៅរស់នៅតាមដងទន្លេសាប រវាងព្រំប្រទល់ខេត្តកណ្តាលនិងក្រុងភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកដែលបណ្តេញចេញពីភ្នំពេញអាចរស់នៅរយៈពេលបីឆ្នាំបន្តទៀត

 អ្នកស្រី និយាយថា៖«ពិបាកច្រើនណាស់រកត្រីរកអីអត់បានទេ ពិបាកមែនទែន។ [៣ឆ្នាំ​ក្រោយ]ពេលគេដេញចេញអត់ទាន់ដឹងធ្វើអ្វី ចាំតិចទៀតគិតទៀត»។​
ដឹកនាំនិងតំណាងសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។ រូបថតថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

មេដឹកនាំនិងតំណាងណាហ្គាវើលដ៍៨នាក់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះ អាសន្ន ខណៈ៣នាក់ទៀតកំពុងជាប់ឃុំ

មេដឹកនាំនិងតំណាងសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប រួមមានកញ្ញា ឈឹម ស៊ីថរ ត្រូវ​​បាន​ដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ខណៈ​៣នាក់​ផ្សេងទៀតកំពុងជាប់ឃុំ។ នេះបើតាមការបញ្ជាក់ពីលោក អំ​ សំអាត ​នាយករង​​នៃ​អង្គការ​លីកាដូ។
អ្នកភូមិបិទផ្លូវបន្ទាប់ពីទាហានបាញ់ប្រហារ និងបង្កឲ្យបុរសម្នាក់រងរបួស នៅក្នុងជម្លោះដីធ្លីមួយក្នុងខេត្តកណ្តាល។ រូបភាពថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ដោយ៖លីកាដូ

ទាហានរារាំងអ្នកភូមិមិនឲ្យចូលក្នុងដីមានជម្លោះក្នុងខេត្តកណ្តាល បន្ទាប់ពីពួកគេបដិសេធសំណង

វិវាទដីធ្លីនៅខេត្តកណ្តាល ដែលបានប្រែក្លាយជាអំពើហិង្សាកាលពីឆ្នាំមុន នៅតែស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីប្រជាពលរដ្ឋរាប់សិបគ្រួសារបានបដិសេធសំណងពីក្រសួងការពារជាតិ ហើយទាហានបានបោះជំរុំនៅកន្លែងជម្លោះ ដើម្បីរារាំងពួកគេមិនឱ្យចូល។
កូដករណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យពួកគេចូលក្នុងរថយន្តក្រុង ខណៈពេលពួកគេបានត្រឡប់ មកបន្តធ្វើកូដកម្មឡើងវិញក្បែរអគារក្រុមហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អ្នកសារព័ត៌មានមួយចំនួនត្រូវបានអាជ្ញាធរគំរាមកំហែងអំឡុងពេលចុះយកព័ត៌មានកូដកម្មណាហ្គាវើលដ៍

អ្នកស្រីបន្ថែមថា៖«ខ្ញុំថាខ្ញុំមិនមែនបុគ្គលិកណាហ្គាវើលដ៍ទេខ្ញុំអ្នកកាសែត [សមត្ថកិច្ច] ថាអ្នកកាសែតស្អី អ្នកកាសែតស្អីក៏ចូលដែរ។ ហើយម្នាក់ទៀតសួរបើអ្នកការសែតមានកាតអត់ ខ្ញុំថាមានតើ វាទាញចុះទាញឡើងវាអត់ព្រមមើល។ កន្លែង[ចាប់ចូលរថយន្ត]ក្បែរនាគបាញ់ទឹក»។
ប្រជាពលរដ្ឋនៅក្នុងឃុំត្បែង នៃខេត្តសៀមរាប នាំគ្នាធ្វើបង្គន់អនាម័យដើម្បីប្រើប្រាស់។ រូបថត ខាន់ សុម៉ាលី

ពលរដ្ឋរស់នៅតាមទីជនបទនៅតែខ្វះបង្គន់អនាម័យប្រើប្រាស់

សៀមរាបៈ ប្រជាពលរដ្ឋមួយចំនួននៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី បានលើកឡើងថាការប្រើប្រាស់បង្គន់អនាម័យមានការកើនឡើងជាងមុន ប៉ុន្តែនៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមិនទាន់មានបង្គន់សម្រាប់ប្រើប្រាស់នៅឡើយ។
ដីថ្មីដែលបានចាក់នៅឆ្នេរសមុទ្រស្ថិតនៅក្បែរផ្សារក្ដាមក្រុងកែប។ រូបភាពថតថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

អាជីវករ និងអ្នកនេសាទខេត្តកែបបារម្ភពីផលប៉ះពាល់របររកស៊ី ព្រមទាំងធនធានធម្មជាតិដោយសារការចាក់ដីចូលសមុទ្រ

អ្នកស្រី ចិន្តា អះអាងថា៖ «ជីវភាពយើងកាន់តែយ៉ាប់ថែមមួយកម្រិតធំទៀត មិនតូចតាចទេ យើងមានតែរបរមួយនេះជាចំបង ព្រោះពួកខ្ញុំរកស៊ីប្រចាំថ្ងៃមុខរបរយើងមានតែប៉ុណ្ណឹងទេ បើអត់ទីផ្សារនៅកន្លែងហ្នឹងមួយគឺបាត់បង់ច្រើនណាស់មិនថាខ្ញុំមិនថាគេ»។
អតីតមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍មកដល់សាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រាប់សវនាការស្នើសុំនៅក្រៅឃុំរបស់ពួកគេ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

មេដឹកនាំសហជីពណាហ្គាវើលដ៍ត្រូវបានបដិសេធឲ្យនៅក្រៅឃុំ ខណៈកិច្ចប្រជុំអន្តរក្រសួងមិនទាន់បង្ហាញលទ្ធផល

សាលាឧទ្ធរណ៍រាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចក្នុងការបដិសេធមិនឲ្យនៅក្រៅឃុំចំពោះមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនប្រាំបីនាក់ ដែលរួមមានប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ផងដែរ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម