សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ព័ត៌មានជាតិ

ពលរដ្ឋចាញ់បោកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នាំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ដសៀមរាប ដើម្បីស្វែងរកដំណោះស្រាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

តុលាការខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារ និងទ្រព្យសម្បត្ដិក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋប្ដឹង

សាលាដំបូងខេត្ដសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន១៨៣ និងទ្រព្យសម្បត្ដិ​ក្រុម​​ហ៊ុន ប្រ៊ីលាន ស៊ីធី ក្រោយពីពលរដ្ឋរាប់ពាន់នាក់បានដាក់ពាក្យបណ្ដឹងកាលពីពាក់កណ្ដាល​​ខែកុម្ភៈ គិតមកដល់ពេលនេះពលរដ្ឋអះអាងថា នៅមិនទាន់ទទួលបាន​ដំណោះស្រាយ​សម​ស្របនៅ​ឡើយ។
អាជ្ញាធរកំពុងអន្ដរាគមន៍លើពលរដ្ឋកំពុងតវ៉ាទាមទារនៅបុរីពិភពថ្មីកួរស្រូវ២ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបថតផ្ដល់ឱ្យ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើក​ឡានទឹកម្នាក់ពីបទ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនពលរដ្ឋម្នាក់ និងអ្នកបើកឡានទឹកម្នាក់​បណ្ដោះ​អាសន្ន​​ពីបទ«ហិង្សាដោយចេតនាមានស្ថាន​ទម្ងន់ទោស»កាលពីសប្តាហ៍មុន ក្រោយ​ពី​ផ្ទុះ​ការតវ៉ាទ្រង់ទ្រាយធំនៅបុរីពិភពថ្មីកួរស្រូវ២ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។
កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរស្នើសុំកង្ហារទឹក ខណៈការកើនឡើងកម្តៅប៉ះពាល់ដល់សុខភាព និងផលិតភាព

កម្មករកាត់ដេរនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង​ កំពង់ឆ្នាំង បានស្នើ​ឱ្យ​ក្រុមហ៊ុន​របស់ពួកគេដំឡើងកង្ហារទឹកនៅក្នុង​រោងចក្រចំពេលមានការកើនឡើងកម្តៅ​។

សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបោះបង់​ចោល​បណ្ណកម្មសិទ្ធិ​សហគមន៏​សមូហភាព ព្រោះតែកម្ចីធនាគារ

ភូមិតាហ៊ឺយ ប្រទេសកម្ពុជា​៖ កសិករខ្មែរពីររូប គឺលោក នូយ និងអ្នកស្រី ណាងកេក ដែល​ទាំង​ពីរ​នាក់ស្ថិតក្នុងក្នុងវ័យ២០ឆ្នាំប្លាយដូចគ្នា កំឡុងពេលពួកគេខ្ចីប្រាក់ធនាគារ​លើកដំបូង​ក្នុងឆ្នាំ ២០១៨ ចំនួនប្រហែល ៦០០ ដុល្លារ ដើម្បីដាំដំណាំរបស់ពួកគេ។ សព្វថ្ងៃនេះ ប្តី​ប្រពន្ធ​មួយគូនេះជំពាក់ប្រាក់ច្រើនជាង ១០ ០០០ដុល្លារជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ដែល​គិតការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ១៨ភាគរយ។
កម្លាំងប្រដាប់អាវុធមួយក្រុមបានឃាត់រថយន្តដែលបើកឆ្លងកាត់តំបន់ការពារ ខណៈមន្ត្រីមួយរូបទៀតកំពុងថតរូបអ្នកទាំងនោះ។ (រូបភាព៖ ទំព័រហ្វេសប៊ុកមន្ទីរបរិស្ថានខេត្តពោធិ៍សាត់)

បញ្ចប់ប្រតិបត្តិការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងខេត្តពោធិ៍សាត់ មនុស្ស២៣នាក់ត្រូវឃុំខ្លួន

ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ដែល​មាន​រយៈពេល​មួយ​ខែ​មក​ហើយ​នោះ​បាន​បិទ​បញ្ចប់​ក្នុង​សប្ដាហ៍​នេះ។ ជា​លទ្ធ​ផល​មាន​មនុស្ស​១៨​នាក់​ត្រូវបាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ចំណែក​មនុស្ស​ប្រាំ​នាក់​ផ្សេង​ទៀត​ថ្វីបើ​មិន​ទាន់​រង​បទ​ចោទ​ណា​មួយ ក៏​ត្រូវ​ឃុំ​ខ្លួន​​នៅ​ពន្ធនាគារ​ខេត្ត​ដោយត្រូវ​រង់ចាំ​ការ​សាក​សួរ​ និង​បន្ត​នីតិវិធី​តុលាការ​។​
និស្សិត និងលោកគ្រូអ្នកគ្រូលេងល្បែងប្រជាប្រិយ «វាយក្អម»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

សាលារៀន តំបន់ទេសចរណ៍ រាជធានី និងខេត្តនានាប្រារព្ធកម្មពិធីសង្ក្រាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ខណៈពេលដែល​ពិធីបុណ្យ​ចូល​ឆ្នាំខ្មែរនឹងមក​ដល់​នាពេល​ឆាប់ៗនេះ​ សាលារៀន និងទី​សាធារណៈនៅទូទាំងប្រទេសបាននិង​កំពុង​រៀបចំ​កម្មវិធី​​​មុន​ចូលឆ្នាំខ្មែរ ដែល​គេ​​ហៅថា «សង្ក្រាន្ត» ចាប់​តាំងពីដើមខែនេះ។
ម៉ូតូមួយគ្រឿងក្នុងចំណោមម៉ូតូ៤គ្រឿង ដែលត្រូវបានជនមិនស្គាល់មុខលួចដុតឆេះសល់តែ គ្រោងដែក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ម៉ូតូសកម្មជនបរិស្ថានចំនួន៤គ្រឿងត្រូវបានគេលួច​ដុតនៅតំបន់​អភិរក្ស​ភ្នំឱរ៉ាល់ ខណៈពួកគេប្តឹង​ឱ្យ​អាជ្ញាធរស្វែងរកជនល្មើស

លោក តាន់ គឹមសួរ និងក្រុមអ្នកស្រលាញ់បរិស្ថានជំរុញឱ្យសមត្ថកិច្ចវែកមុខជនល្មើស​ដែល​លួច​ដុត​ម៉ូតូរបស់ពួកគាត់ចំនួន៤គ្រឿងនៅភ្នំឱរ៉ាល់ ដោយសង្ស័យថាការលួចដុតនេះ​ជា​ស្នា​ដៃ​​របស់ក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលធ្វើឡើងក្នុងបំណងគំរាមកំហែងពួកគាត់ កុំឱ្យឈឺឆ្អាល​នឹងការអភិរក្សព្រៃឈើនៅតំបន់ភ្នំឱរ៉ាល់។
លោក កើត សារ៉ាយ យកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សប្រឆាំង៣រូបនិងប្រធានសមាគមម្នាក់ជាបណ្ដោះ​អាសន្ន

សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនសមាជិកគណបក្សប្រឆាំងចំនួន៣នាក់ និង​ប្រធាន​សមាគមមួយរូប ជាបណ្ដោះអាសន្ន កាលពីថ្ងៃអាទិត្យ ក្រោមបទចោទផ្សេងៗគ្នា ខណៈបក្ស​ប្រឆាំង និងអង្គការសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាល​បើកលម្ហសិទ្ធិសេរីភាព​ជាមូលដ្ឋាន និង​ដោះលែងអ្នកទាំងបួន។
ពលករខ្មែរដែលឆ្លងដែនទៅធ្វើការនៅប្រទេសថៃវិលត្រឡប់មកស្រុកវិញតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែមេសាឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

ពលករខ្មែរធ្វើការនៅប្រទេសថៃនាំគ្នាសម្រុកមកលេងស្រុកកំណើត​មួយថ្ងៃៗរាប់ពាន់នាក់តាមច្រកព្រំដែនក្នុងខេត្តបាត់ដំបង

ខណៈពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតជិតមកដល់ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបាននាំគ្នាសម្រុកត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៤មក ក្នុងមួយថ្ងៃៗរាប់ពាន់នាក់​តាមបណ្តាច្រកព្រំដែនក្នុង​ខេត្ត​បាត់ដំបង​។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម