សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

កម្មការិនីមានផ្ទៃពោះឈរទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយកន្លែងក្នុងខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ (ខេមបូចា/ព្រីង សំរាំង)

កម្មការិនីរោងចក្រស្នើឲ្យមានទារកដ្ឋាន ដើម្បីងាយស្រួលបំបៅដោះ និងថែទាំសុខភាពកូនៗ

ស្រប​ពេល​ដែល​ការ​បំបៅ​ដោះកូន​​នៅ​កម្ពុជា​ធ្លាក់​ចុះ កម្មការិនី​នៅ​តាម​រោង​ចក្រ​កាត់​ដេរ បាន​ជំរុញ​ឲ្យ​មាន​ទារកដ្ឋាន និង​មតេ្តយ្យ​សហគមន៍​នៅ​ជិត​រោង​ចក្រ​ដែល​ខ្លួន​ធ្វើ​ការ​។ ការជំរុញ​នេះ​ធ្វើ​ឡើង​ស្របពេល​មាន​ការ​ពិភាក្សា​​លើ​របាយការណ៍​ដែល​ថា​ការ​បំបៅ​ដោះ​ជួយ​ដល់​សុខភាព​មាតា និង​ទារក ព្រម​ទាំង​ប្រសិទ្ធភាពការងារកើន​ឡើង​​ផង​ដែរ។​​
កុមារាម្នាក់កំពុងឈរនៅក្រោមដើមឈើ បន្ទាប់ពីឈររើសអេតចាយនៅក្នុងគំនរសំរាមស្ថិតនៅភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កុមារមួយចំនួនបោះបង់ការសិក្សាដើម្បីជួយរើសអេតចាយឪពុកម្តាយនៅគំនរសំរាមក្នុងខេត្តបាត់ដំបង ប្រឈមបញ្ហាសុខភាព

ខេត្តបាត់ដំបង៖ ខណៈដែលកុមារផ្សេងទៀតមានជីវភាពសមរម្យ មានគ្រួសារផ្គត់ផ្គង់ និងទទួលបានការ អប់រំពេញលេញ ដោយឡែកកុមារមួយចំនួនដែលកំពុងរស់នៅ​លើ​គំនរ​សំរាម​ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានបោះបង់ការសិក្សា ប្រឈមបញ្ហាសុខភាព និង​អនាម័យ នៅពេលពួកគេ​កំពុង​ជួយ​រើសសំរាមឪពុកម្តាយពួកគេដើម្បីចិញ្ចឹមក្រពះ។
សម្ភារៈផ្ទះបាយ មានដូចជា ចាន ឆ្នាំ ខ្ទះ ជ្រុញ ព្យួរនៅក្រោមដើមឈើ ជំនួសឱ្យការរៀបចំទុក ដាក់ក្នុងចង្រ្កានបាយសមរម្យ។ រូបថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋដែលបាក់ស្រុតផ្ទះនៅព្រែកថីស្នើឱ្យពន្លឿនការផ្ដល់ដីសម្រាប់សង់ផ្ទះដោយសារប្រឈមបញ្ហាអនាម័យ

ប្រជាពលរដ្ឋជិត៨០គ្រួសារដែលតាំងទីលំនៅបណ្ដោះអាសន្នស្ថិតក្នុងទីតាំងដីមួយកន្លែងក្នុង​ភូមិ​ព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ស្នើទៅអាជ្ញាធរឱ្យពន្លឿនការរៀបចំដី​សម្រាប់​​ពួកគេសង់ផ្ទះ ក្រោយការរស់នៅក្នុងផ្ទះប្រក់កៅស៊ូតង់ ជួបប្រទះនឹងការលំបាកបញ្ហា​ជីវភាព និងអនាម័យ បន្ទាប់ពីផ្ទះសម្បែងបាក់ស្រុតចូលស្ទឹង កាលពីខែមករាកន្លងមក។
រថយន្តដឹកដីបើកបរលើកំណាត់ផ្លូវលំ១២០(B) ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បណ្តាលឱ្យដីហុយខ្លាំង។ រូបថតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ពលរដ្ឋនៅអមផ្លូវលំមួយខ្សែក្នុងស្រុកបាទី សាទរចំពោះការសាងសង់ផ្លូវនោះ បន្ទាប់ពីមានដីហុយខ្លាំងជាច្រើនខែ

ពលរដ្ឋដែលរស់នៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បាន​សាទរ​ចំពោះ​ការស្ថាបនាផ្លូវថ្មី បន្ទាប់ពីពួកគេលើកឡើងថា មានបញ្ហាសុខភាព និង​ប៉ះពាល់​ដល់​ការរកស៊ី ដោយសារតែផ្លូវនេះពីមុនមានសភាពហុយខ្លាំង។
សិស្សសាលាបឋមកំពង់តាឡុងជិះកង់ចេញពីសាលាទៅផ្ទះនៅតាមបណ្តោយផ្លូវមុខសាលាដែលត្រូវបានស្រោចទឹកហើយ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

អាណាព្យាបាលសិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តកណ្តាល បារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពក្មេងៗ

អាណាព្យាបាលដែលកំពុងអង្គុយចាំយកកូនតូចៗរបស់ពួកគេចេញពីរៀននៅសាលាបឋម​សិក្សាកំពង់តាឡុង ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង បារម្ភអំពីសុវត្ថិភាព​ និងសុខភាព ខ្លាច​មានគ្រោះថ្នាក់ ដោយសារតែសាលារៀនមួយនេះមិនមានរបង ខណៈ​ឡាន​តូចធំដឹក​ដី​កាត់​​ផ្លូវមុខសាលារៀនតាំងពីព្រឹកដល់ល្ងាច និងបង្កឱ្យមានដីហុយខ្លាំង។
ស្ត្រីម្នាក់និងកូនអង្គុយក្រោមផ្ទះ ខណៈជន់លិចដោយជំនន់ទឹកភ្លៀង នៅសង្កាត់ ព្រែកកំពឹស ជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

ផ្ទះប្រជាពលរដ្ឋរាប់ពាន់ខ្នងត្រូវបានជន់លិចដោយសារតែជំនន់ទឹកភ្លៀងនៅរដូវប្រាំងដើមឆ្នាំនេះ

យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋដែលមានទីលំនៅនៅតាមសណ្ដស្ទឹងព្រែកត្នោតប្រមាណ ២ ៣០៥គ្រួសារបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀងខុសរដូវ ដោយពលរដ្ឋ​មួយ​ចំនួនអះអាងថាពួកគេខាតបង់ថវិកាព្រោះតែលិចស្រែចម្ការបស់ពួកគេ និងខាតបង់ទ្រព្យ​សម្បត្តិមួយចំនួន។
ខ្លោងទ្វារនៃមណ្ឌលសុខភាពអន្សាចំបក់ អមជាមួយផ្ទាំងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងស្លាក ប.ស.ស។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

មណ្ឌលសុខភាពមួយកន្លែងក្នុងខេត្តពោធិ៍សាត់ខ្វះបុគ្គលិកពេទ្យ ខណៈកំពុងជួលបុគ្គលិកខាងក្រៅបំពេញការងារបន្ថែម

ខ្លោងទ្វារនៃមណ្ឌលសុខភាពអន្សាចំបក់ អមជាមួយផ្ទាំងផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងស្លាក ប.ស.ស។ រូបថតនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ
សិស្សសាលាបឋមសិក្សាត្រាំងកិត កំពុងឈរតម្រង់ជួរមុនចូនរៀន នៅតាមថ្នាក់ នីមួយៗ ចុងឆ្នាំ២០២២។រូបភាពផ្ដល់ឱ្យ

សាលាបឋមសិក្សាមួយកន្លែងក្នុងខេត្តមណ្ឌលគិរីមិនមានបង្គន់អនាម័យ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក៏ខ្វះខាត

មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី សាលាបឋមសិក្សា​ត្រាំងកិត ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់​ ស្រុកកែវសីមា មិនមានបង្គន់អនាម័​យ​ និងមាន​អគារ​សិក្សា​​ឈើចាស់មួយខ្នង ខណៈបណ្ណាល័យ ទីចាត់ការ សួនច្បារ និងផ្លូវពុំមានឡើយ​សម្រាប់​សាលា​រៀនមួយនេះ។
សកម្មភាពនៃពិធីចុះសេចក្តីថ្លែងទំនាក់ទំនងគ្រួសារកាលពីថ្ងៃទី៦ ខែកុម្ភៈ ដែលបានរៀបចំផ្ដួចផ្ដើមឡើងដោយសមាជិកសកម្មរបស់សហគមន៍ឥន្ទធនូកម្ពុជា នៅឃុំត្រពាំងសាប ខេត្តតាកែវ។ រូបភាពផ្ដល់ឱ្យពីសហគមន៍ឥន្ទធនូកម្ពុជា

ក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅតែខ្វះការការពារដោយច្បាប់ជាក់លាក់ពាក់ព័ន្ធនឹងការធ្វើលិខិតបញ្ជាក់ផ្សេងៗ

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា មកពីសហគមន៍ផ្សេងគ្នា បានលើកឡើងថាពួកគេនៅតែខ្វះការ​ការពារដោយច្បាប់ជាក់លាក់ រួមទាំងសិទ្ធិរៀបការ សិទ្ធិចិញ្ចឹមកូន ការទទួលស្គាល់​អត្តសញ្ញាណ​ប្ដូរភេទ និងសេរីភាពការរើសអើង ខណៈរដ្ឋាភិបាល​មិនទាន់​បង្ហាញពី​ភាពវិជ្ជមានជុំវិញការបង្កើតច្បាប់រៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា​នៅឡើយ។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម