សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

យុវជនបរិស្ថាននាំគ្នាដាក់ញត្តិនៅព្រះបរមរាជវាំង ដើម្បីសុំព្រះរាជានុញ្ញាតចូលគាល់ព្រះមហាក្សត្យ ដើម្បីទូលថ្វាយព័ត៌មានអំពីកិច្ចការពារបរិស្ថាននិងសង្គម។ រូបថតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថានដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ​ដើម្បីថ្វាយអំពីកិច្ចការពារបរិស្ថាន និងសង្គម

យុវជនជាង២០នាក់បាននាំគ្នាដើរដង្ហែដើម្បីយកលិខិតទៅដាក់នៅ​ព្រះរាជខុទ្ទកាល័យ ក្នុង​គោល​បំណងសុំព្រះរាជានុញ្ញាត​ចូលគាល់ព្រះមហាក្សត្រ និងទូល​ថ្វាយអំពីបញ្ហា​ផ្សេងៗ​​ទាក់​ទង​នឹងបញ្ហាសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ខណៈ​កន្លងមក​ពួកគេ​​បាន​ដាក់​ញត្តិ​ស្នើទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធប៉ុន្តែមិនមាន​ដំណោះ​ស្រាយ។
យុវជនបរិស្ថាននាំគ្នាដាក់ញត្តិនៅព្រះបរមរាជវាំង ដើម្បីសុំព្រះរាជានុញ្ញាតចូលគាល់ព្រះមហាក្សត្យ ដើម្បីទូលថ្វាយព័ត៌មានអំពីកិច្ចការពារបរិស្ថាននិងសង្គម។ រូបថតថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

សកម្មជនបរិស្ថានដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រ​ដើម្បីថ្វាយអំពីកិច្ចការពារបរិស្ថាន និងសង្គម

យុវជនជាង២០នាក់បាននាំគ្នាដើរដង្ហែដើម្បីយកលិខិតទៅដាក់នៅ​ព្រះរាជខុទ្ទកាល័យ ក្នុង​គោល​បំណងសុំព្រះរាជានុញ្ញាត​ចូលគាល់ព្រះមហាក្សត្រ និងទូល​ថ្វាយអំពីបញ្ហា​ផ្សេងៗ​​ទាក់​ទង​នឹងបញ្ហាសិទ្ធិមនុស្ស ធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា ខណៈ​កន្លងមក​ពួកគេ​​បាន​ដាក់​ញត្តិ​ស្នើទៅកាន់ក្រសួង និងស្ថាប័នពាក់ព័ន្ធប៉ុន្តែមិនមាន​ដំណោះ​ស្រាយ។
លោក ពេជ្រ ពលរដ្ឋម្នាក់ធ្លាប់ឆ្លងជំងឺរបេងដែលបានព្យាបាលជាសះស្បើយកាលពីពេលថ្មីៗនេះ កំពុងអង្គុយលើអង្រឹងក្រោមផ្ទះ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ រូបថតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ផុន សុទ្ធីរ័ត្ន

អតីតអ្នកជំងឺរបេងមិនចង់ឃើញអ្នកឆ្លងបន្តទៀត ព្រោះជំងឺនេះធ្វើទុក្ខសុខភាពធ្ងន់ធ្ងរនិងរងការរើសអើង

កំពុងអង្គុយយោលអង្រឹងក្នុងផ្ទះដែលមានប្រក់ស័ង្កសី និងមានសភាពធំទូលាយសម្រាប់​ការ​រស់នៅជាមួយគ្រួសារធំ បុរសសម្បុរស្រអែម ដែលមើលទៅទំនងមានសុខភាព​មាំមួន ​ក្រោយ​ពី​​ជាសះ​ស្បើយ​​ពីជំងឺ បានរៀបរាប់ថា​ លោកធ្លាប់ត្រូវបានរងការធ្វើទុក្ខពីជំងឺរបេងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​២ឆ្នាំ និងមិនដែលគិតថានឹងមានជីវិតអាចរស់នៅដូចសព្វថ្ងៃឡើយ។
ក្មេងៗដែលជាកូនពលករខ្មែរនៅក្នុងតំបន់ណងខាម ស្រុកស៊ីរ៉ាឆា ខេត្តឈុនបុរី ប្រទេសថៃ កំពុងលេងជាមួយគ្នានៅមុខបន្ទប់ជួលរបស់ពួកគេ ខណៈឪពុកម្តាយរបស់ពួកគេទៅធ្វើការ។ រូបថតនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

ក្មេងៗជាកូនពលករខ្មែរធ្វើការនៅថៃមិនបានរៀនសូត្រ ខណៈ​ឳពុក​ម្តាយបារម្ភពីអនាគតពួកគេ

ពលករខ្មែរជាឪពុកម្តាយដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃថ្លែងថា ពួកគាត់មានការ​ព្រួយ​បារម្ភពីអនាគតកូនៗ ដែលមិនបានចូលសាលារៀនសូត្រ ដូច្នេះជីវិតពួកគេនឹង​ជួបការលំបាក​ខ្លាំង​ទាំងស្វែងរកការងារធ្វើ និងមិនមានសមត្ថភាពដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិត។​
ប្រជាពលរដ្ឋចំនួនជាង៤០០នាក់ឈរកាន់បដាទាមទារចង់បានទៅកាន់សាលាខេត្តកោះកុង ជុំវិញវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ រូបថតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ រូបភាពផ្តល់ឱ្យ

អាជ្ញាធរខេត្តកោះកុងបដិសេធថាមានពលរដ្ឋសន្លប់ និងស្លាប់ដោយសារ​​តែការតវ៉ាជម្លោះដីធ្លីនៅមុខសាលាខេត្ត

អាជ្ញាធរខេត្តកោះកុងបានបដិសេធថា​ មានប្រជាពលរដ្ឋសន្លប់ និង​ស្លាប់​ ដោយសារតែការតវ៉ានៅមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២៣​​ ខណៈប្រជាពលរដ្ឋដែលទៅតវ៉ាអះអាងថាមានពលរដ្ឋ៤នាក់សន្លប់ និងម្នាក់​ស្លាប់​នៅមន្ទីរពេទ្យដោយសារតែមានបញ្ហាសុខភាពកំឡុងពេលទៅតវ៉ាទាមទារជម្លោះដីធ្លី។
សៀវភៅចម្រុះដែលដាក់ឱ្យអាននៅសួនមុខវត្តបទុមវតី រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ខេមបូចា/ រ៉ាន់ ស្រីដែត

សៀវភៅដែលដាក់ឱ្យអានដោយមិនគិតថ្លៃនៅសួនមុខវត្តបទុមមាន​​ការចាប់អារម្មណ៍ច្រើន ខណៈពេលខ្លះក៏ត្រូវសន្តិសុខសួន​ដេញ

នាពេលរសៀលថ្ងៃជ្រេរាងត្រជាក់បន្តិចមានមនុស្សម្នាកំពុងតែអង្គុយអានសៀវភៅដែល​ដាក់​នៅ​សួន​វត្តបទុមវតីដោយមានសៀវភៅតំរៀបជាជួរមានរបៀបរៀបរយ ​យុវតីម្នាក់​មាន​សក់ខ្មៅ​​ទឹករលក និងបង់កក្រមា ដោយទឹកមុខញញឹមញញែម គឺកញ្ញា ឆែម ស្រីគា អាយុ​២០ឆ្នាំ បាន​រៀបរាប់ប្រាប់ថា ពេលទំនេរពីការសិក្សា​ និងធ្វើការ គាត់​បាន​​ឆ្លៀតពេលរៀងរាល់​ចុង​សប្តាហ៍​ដាក់​តាំង​សៀវភៅ ប៉ុន្តែក៏មានការដេញមិនឱ្យ​ដាក់ពីសន្តិសុខសួនពីរបីដងផង​ដែរ។
ប្រជាពលរដ្ឋនៅភូមិផ្សារតូចប្រឈមនឹងការបណ្ដេញចេញបន្ទាប់ពីរដ្ឋាភិបាលបានប្រគល់ដីនៅតាមបណ្ដោយមាត់ទន្លេសាបទៅក្រុមហ៊ុនឯកជនមួយសម្រាប់អភិវឌ្ឍន៍។ រូបភាពថតថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

ក្រុមហ៊ុនឯកជនមួយទទួលបានដីនៅមាត់ទន្លេជិត១៣ហិកតា ខណៈ​ប្រជាពលរដ្ឋជាង៣០០គ្រួសារប្រឈមការបណ្ដេញចេញ

ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​ជាង​៣០០​គ្រួសារ​រស់​នៅ​ក្នុង​ខណ្ឌឫស្សីកែវ ខាង​ជើង​ស្ពាន​ជ្រោយចង្វារ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ដ្ឋាន ដើម្បី​យក​ដី​ឱ្យ​ក្រុម​ហ៊ុន​ធ្វើ​ការ​អភិវឌ្ឍនៅ​ទី​តាំង​នោះ​។​​
កម្មករប្រមូលសំរាមក្រុមហ៊ុន MIZUDA ធ្វើការតវ៉ាពេលព្រលឹមវេលាម៉ោងប្រហែល៥ នៅមុខក្រុមហ៊ុន នៅជាយរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

កម្មករក្រុមហ៊ុន MIZUDA តវ៉ាឱ្យក្រុមហ៊ុនយកបុគ្គលិកចូលធ្វើការវិញ និងគោរពច្បាប់ការងារ

កម្មករប្រមូលសំរាមនៃក្រុមហ៊ុន MIZUDA ប្រហែល១០០នាក់ បានតវ៉ានៅមុខក្រុមហ៊ុន​នៅ​ម៉ោង​ប្រាំព្រឹកថ្ងៃទី១៦ ខែមីនា ដើម្បីទាមទារឱ្យក្រុមហ៊ុនទទួលយកលោក ម៊ី ផាន ដែលឈរ​ឈ្មោះ​ជាប្រធានសហជីពចូលធ្វើការវិញ និងប្រគល់លុយដែលយកជាថ្នូរ​ដើម្បីបានការងារ​ឱ្យកម្មករវិញ ពិសេសកុំគាបសង្កត់ម៉ោងការងារដល់កម្មករ។
កម្មករធ្វើការនៅការដ្ឋានសំណង់មួយកន្លែងក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

កម្មករសំណង់ភាគច្រើននៅមិនទាន់បានចុះឈ្មោះសម្រាប់ការទទួលបានអត្ថប្រយោជន៍ពីរដ្ឋាភិបាល

យោងតាមច្បាប់ការងារ កម្មករនិយោជិតទាំងអស់ត្រូវទទួលបានអត្ថប្រយោជន៍ពី​បេឡាជាតិរបបសន្តិសុខសង្គម។ ប៉ុន្តែកម្មករសំណង់ជាច្រើននៅតែមិនដឹងអំពីអ្វីដែលនិយោជកត្រូវ​ផ្តល់​ឲ្យ​ពួកគេ ហើយកម្មករសំណង់ភាគច្រើនមិនត្រូវបានចុះ​ឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមទេ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម