
ប្រជាសហគមន៍ព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេ២នាក់ បន្ទាប់ពីឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភដីព្រៃ
ប្រជាសហគមន៍ដីព្រៃឈើភ្នំត្នោតស្នើអាជ្ញាធរខេត្តកំពតដោះលែងតំណាងពួកគេចំនួន២នាក់ ដែលត្រូវតុលាការខេត្តឃុំខ្លួនពាក់ព័ន្ធនឹងការរំលោភលើដីព្រៃសហគមន៍។ មន្រ្តីសង្គមស៊ីវិល អំពាវនាវឱ្យអាជ្ញាធរប្រើប្រាស់យន្តការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាមុននឹងអនុវត្ត ច្បាប់លើប្រជាពលរដ្ឋ។