សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាបោះបង់​ចោល​បណ្ណកម្មសិទ្ធិ​សហគមន៏​សមូហភាព ព្រោះតែកម្ចីធនាគារ

ភូមិតាហ៊ឺយ ប្រទេសកម្ពុជា​៖ កសិករខ្មែរពីររូប គឺលោក នូយ និងអ្នកស្រី ណាងកេក ដែល​ទាំង​ពីរ​នាក់ស្ថិតក្នុងក្នុងវ័យ២០ឆ្នាំប្លាយដូចគ្នា កំឡុងពេលពួកគេខ្ចីប្រាក់ធនាគារ​លើកដំបូង​ក្នុងឆ្នាំ ២០១៨ ចំនួនប្រហែល ៦០០ ដុល្លារ ដើម្បីដាំដំណាំរបស់ពួកគេ។ សព្វថ្ងៃនេះ ប្តី​ប្រពន្ធ​មួយគូនេះជំពាក់ប្រាក់ច្រើនជាង ១០ ០០០ដុល្លារជាមួយស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ដែល​គិតការប្រាក់ប្រចាំឆ្នាំរហូតដល់ទៅ១៨ភាគរយ។
ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងខុសច្បាប់ជាង៣ពាន់​កន្លែង និងឃាត់​ខ្លួន​មនុស្សជាង១ម៉ឺននាក់

ខេត្តព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា សមត្ថកិច្ចចុះបង្ក្រាប​ទីតាំង​បើក​ល្បែ​ងស៊ីសងខុសច្បាប់ជាង៣ពាន់កន្លែង និងឃាត់ខ្លួនមនុស្សទាំងជន​បរទេស និងខ្មែរជាង​១ម៉ឺន​នាក់ ​ក្នុងរយៈពេល៣ថ្ងៃនៅទូទាំងប្រទេសដើម្បីសាកសួរ និងបន្តនីតិវិធី​។
ផ្ទះពលរដ្ឋនៅតាមបណ្តោយប្រឡាយដែលអាជ្ញាធរនឹងពង្រីកសងខាង៥០ម៉ែត្រក្រោមគម្រោងរបស់រដ្ឋ។ រូបថតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

អាជ្ញាធរខេត្ដកណ្ដាលថា នឹងផ្ដល់សំណងផលប៉ះពាល់ជូនពលរដ្ឋក្រោយពីចុះសិក្សាវាយតម្លៃរួចនៅឃុំបឹងខ្យាង

អាជ្ញាធរខេត្ដកណ្ដាលអះអាងថា នឹងផ្ដល់សំណងផលប៉ះពាល់ក្រោយពីចុះសិក្សា​វាយតម្លៃរួច​សម្រាប់​ពលរដ្ឋនៅឃុំបឹងខ្យាងក្រោមគម្រោងពង្រីកប្រឡាយសងខាង៥០ម៉ែត្រ ខណៈ​រដ្ឋបាល​​​​បានចេញសេចក្ដីបំភ្លឺជុំវិញសារព័ត៌មានមួយចំនួនបានចុះផ្សាយ​កន្លងមក។
សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ប្រហែល៣០នាក់បានប្រមូលផ្ដុំនៅមុខក្រសួងការងារដើម្បីដាក់ញត្តិស្វែងរកដំណោះស្រាយលើវិវាទការងារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

បាតុករមានជម្លោះជាមួយណាហ្គាវើលដ៍បន្តដាក់ញត្តិជាថ្មីទៅក្រសួងការងារ

សមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ កាល​ពី​ថ្ងៃពុធ បាន​ដាក់​ញត្តិ​ទៅ​ក្រ​សួង​ការងារ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​អន្តរាគមន៍​ និង​ជួប​ជាមួយ​សមាជិក​​រក​ដំណោះស្រាយ​លើ​ជម្លោះ​ការងារ​ដែល​កំពុង​បន្ត​មាន​​ជាមួយ​នឹង​កាស៊ីណូ​ណាហ្គាវើលដ៍​។​
អេស្កាវ៉ាទ័រជីកប្រឡាយថ្មីនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នកស្រុកដែលរងផលប៉ះពាល់ពីការសាងសង់ប្រឡាយរំដោះ​​ទឹកជំនន់​កំពុងរង់ចាំសំណងយ៉ាងអន្ទះសា

ប្រជាពលរដ្ឋនៅឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរង់ចាំសំណងសម្រាប់​ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់​យ៉ាងអន្ទះសា ខណៈដែលគម្រោងប្រឡាយរំដោះ​ទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺបានឈានចូលដល់សប្តាហ៍ទី៣ហើយ និងមិនទាន់មានព័ត៌មានថ្មីៗណាមួយនៅឡើយទេ​។
ពលករខ្មែរនៅកូរ៉េនាំគ្នាតវ៉ានៅមុខស្ថានីយ៍រថភ្លើងសេអ៊ូលក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៉ីធី កាលពីថ្ងៃទី៣ ខែមីនាឆ្នាំ២០២៤។ រូបភាពផ្ដល់ឱ្យ

ពលករខ្មែរតវ៉ានៅប្រទេសកូរ៉េទាមទារឱ្យក្រុមហ៊ុនប្រ៊ីលានស៊ីធី សងប្រាក់វិនិយោគត្រទ្បប់មកវិញ

ពលករខ្មែរប្រមាណ១០០នាក់ដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងបានផ្ទុះតវ៉ាដើម្បីឱ្យក្រុមហ៊ុនប្រ៊ីលាន ស៊ីធីសងប្រាក់វិនិយោគរបស់ពួកគេមកវិញ ខណៈពលរដ្ឋជាង៨០០នាក់ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តសៀមរាបដើម្បីស្វែងរកយុត្ដិធម៌​។
លោក ហៀម គឹមហុង សមាជិកគណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្តាញព្រៃព្រះរកា ពាក់អាវពណ៌ត្រួយចេក កំពុងឈរនិយាយទៅកាន់ប្រជាសហគមន៍សង្កែមួយនៅក្នុងអង្គប្រជុំកាលពីពេលកន្លងទៅ។ (រូបភាពផ្តល់ឱ្យ)

មន្ត្រីស្រុកឆែបតម្រូវឱ្យពលរដ្ឋឆ្លងការអនុញ្ញាត​ពីអាជ្ញាធរមុននិយាយ​ជាមួយអ្នកព័ត៌មាន

អាជ្ញាធរចំនួន៥ស្ថាប័ននៅស្រុកឆែប ខេត្តព្រះវិហារ បានឱ្យប្រជាសហគមន៍ម្នាក់ផ្តិតស្នាមមេដៃ​ទទួលលក្ខខណ្ឌថា ត្រូវឆ្លងការអនុញ្ញាត​ពីអាជ្ញាធរពាក់ព័ន្ធសិនមុននិយាយជាមួយអ្នកសារព័ត៌មាន ដើម្បីការពារកុំឱ្យការផ្សព្វផ្សាយនោះប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំ។
កម្មករកម្មការិនីរោងចក្រកំពុងធ្វើដំណើរទៅធ្វើការតាមរថយន្តទ្រុងនៅលើបណ្តោយផ្លូវទំនប់ថ្មី៣៧១ កែងនឹងផ្លូវចំការដូង ដែលស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

រដ្ឋាភិបាលត្រៀមបញ្ចេញយន្តការថ្មីឱ្យអ្នកដឹកកម្មកររោងចក្រ​​ទទួល​បានកម្ចីការប្រាក់ទាបដើម្បីប្តូរទៅរថយន្តក្រុង

ដ្ឋាភិបាលត្រៀមដាក់ចេញយន្តការជំរុញ​ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្តល់ប្រាក់កម្ចី ក្នុងអត្រាការប្រាក់ទាបដល់អ្នកប្រកប​របរដឹកជញ្ជូនកម្មករនិយោជិត ដើម្បីជំរុញឱ្យពួកគេផ្លាស់​ប្តូរពីរថយន្តកែច្នៃទៅប្រើប្រាស់រថយន្តក្រុង ខណៈមន្ត្រីរដ្ឋាភិបាលផ្ទាល់​ក៏ទទួល​ស្គាល់ថាអត្រា​ប្តូរទៅរថយន្តក្រុងទើបបានប្រមាណ៣០ភាគរយនៅឡើយ។
មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម