សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

បុរសម្នាក់ជិះម៉ូតូកាត់មុខក្រសួងធម្មការ និងសាសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងកំពុងដំណើរការធ្វើច្បាប់សាសនាឈានដល់ការគ្រប់គ្រងសកម្មភាពអ្នកកាន់បារមី

ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈាន​ដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
សិស្សានុសិស្សមកពីសាលាបឋមសិក្សាកំពង់ប្រាក់ចែវទូកពីសាលាត្រលប់មកផ្ទះរបស់ពួកគេវិញនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ស៊ើង និមល់

ភូមិបណ្តែតទឹកនៅពោធិ៍សាត់ មិនមានអនុវិទ្យាល័យនៅជិតដែលធ្វើឱ្យសិស្សមានឱកាសតិចក្នុងការបន្តរៀនថ្នាក់ទី៧

ស្រុកក្រគរ នៃខេត្តពោធិ៍សាត់៖ ជា រស្មី អាយុ១៣ឆ្នាំ បានតស៊ូរៀនសូត្ររហូតដល់ថ្នាក់ទី៦ បើទោះបីជាកុមារីរូបនេះរស់នៅលើផ្ទះបឹងទន្លេសាបក្តី។ នៅសាលាបឋមសិក្សាកំពង់ប្រាក់ រស្មីជាសិស្សពូកែម្នាក់ដែលមានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀននៅពេលអនាគត។ ប៉ុន្តែដោយសារតែអនុវិទ្យាល័យមានតែនៅលើគោកដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់ខ្លួន រស្មីមានសង្ឃឹមតិចតួចប៉ុណ្ណោះថានឹងបានទៅរៀនបន្ត។
លោកស្រី ចិន្តា ថតជាមួយកូនដំរីយ៉ាងស្និទ្ធស្នាលនៅសមាគមចិញ្ចឹមដំរីអៃរាវតា ខេត្តរតនគិរីនៅថ្ងៃទី៣ ខែមករាឆ្នាំ២០២២។ រូបភាពផ្តល់ឱ្យដោយលោកស្រី ចិន្តា

កុមារីក្នុងសម័យខ្មែរក្រហមម្នាក់ក្លាយជាស្រ្តីដំបូងក្នុងការអភិរក្សដំរី

លោកស្រីលើកឡើងថា៖ «នៅពេលឃើញដំរីស្លាប់ម្ដងមួយៗចឹង ខ្ញុំសោកស្ដាយព្រោះដំរីជា​អត្តសញ្ញាណ​ជាតិ​មួយ​ដែលជួយពលរដ្ឋខ្មែរជាច្រើន ដូច្នេះទើបខ្ញុំចង់អភិរក្ស និងចង់លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ផងដែរ»។
កីឡាករសីដក់ហ្វឹកហាត់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅកីឡដ្ឋានមរតកតេជោក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍កីឡានេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣។ រូបភាពថតកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ទាំងកីឡាករ និងគ្រូបង្វឹក សង្ឃឹមបានមេដាយមាសច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា

កម្ពុជាកំពុងសម្លឹងទៅរកភាពរីកចម្រើនរបស់ខ្លួនដើម្បីដណ្ដើមមេដាយឲ្យបានច្រើនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញ ប៉ុន្តែទាំងកីឡាករ និងគ្រូបង្វឹកថាខ្លួនត្រូវការពេលច្រើនទៀត រួមទាំងការហ្វឹកហាត់ និងធនធាន។
ប្រជាពលរដ្ឋរារាំងគ្រឿងចក្រមិនឱ្យកាយស្រូវស្រែពួកគាត់នៅចំណុចអាងភាស ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

ពលរដ្ឋខេត្តបាត់ដំបងស្វែងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអាជ្ញាធរបញ្ជាគ្រឿងចក្រកាយស្រែស្រូវរបស់ពួកគាត់

ប្រជាពលរដ្ឋខេត្តបាត់ដំបងស្វែងរកជំនួយពី​លោកនាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន ឱ្យកាត់​ឆ្វៀលដីប្រមាណជាង៣០ហិកតាជូនពួកគាត់កាន់កាប់ស្របច្បាប់ ក្រោយពីអាជ្ញាធរ​បញ្ជាគ្រឿងចក្រក្រុមហ៊ុន​ឯកជនឱ្យកាយស្រែស្រូវ​ពួក​គាត់​​ដែលធ្វើជិត៤០ឆ្នាំមកហើយ។
កម្មករកំពុងជុំគ្នាទិញអាហារថ្ងៃត្រង់នៅមុខរោងចក្រមួយជាយរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សហជីពការងារទទូចឲ្យមានការដំឡើងខ្ពស់លើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០២៣

សហជីពការងារកំពុងជំរុញឲ្យមានការដំឡើងជាដុំកំភួនលើប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ ២០២៣ ដោយនិយាយថា ប្រាក់ខែនាពេលបច្ចុប្បន្នមិនសមាមាត្រទៅនឹងតម្រូវការចាយវាយប្រចាំថ្ងៃដែលកំពុងកើនឡើង។
អាជីវករផ្សារអូរឬស្សីជួបជុំគ្នាតវ៉ាចំពោះការដំឡើងប្រាក់បង់ថ្លៃតូបនៅខាងមុខផ្សារ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំង២០២២។ រូបភាពផ្ដល់ឱ្យ

អាជីវករផ្សារអូរឫស្សីតវ៉ាមិនសុខចិត្តចំពោះការដំឡើងប្រាក់បង់ថ្លៃតូប

អាជីវករផ្សារអូឬស្សីរាប់រយនាក់ប្រមូលផ្តុំតវ៉ាបន្ទាប់ពីគណៈកម្មការផ្សារប្រកាស​ដំឡើងប្រាក់​បង់​ថ្លៃ​តូប និងផ្សព្វផ្សាយពីឯកសារសម្រាប់ដាក់ពាក្យបង់ថ្លៃតូបនៅព្រឹកថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ​២០២២។
កាំង មុយនីន វ័យ១៦ឆ្នាំ ហាត់ត្រៀមប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ថតនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាកំពុងមមាញឹកក្នុងការត្រៀមខ្លួនរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣

លោក វ៉ាត់ ចំរើន កំពុង​តែ​មមាញឹក​ខ្លាំង​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​សម្រាប់​ឆ្នាំ​ក្រោយ​នេះ។ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍​​ហៅ​កាត់​ថា CAMSOC ហើយ​លោក​ជា​មន្ត្រី​សំខាន់​មួយ​រូប​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀ​ចំ​ការ​ប្រកួតស៊ីហ្គេម​ ដែល​កម្ពុជា​​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០២៣ ស្រប​ពេល​ដែល​ការ​ប្រកួត​ក៏​ខិត​ជិត​មក​ដល់​ដែរ​។​​
ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខហាងកាហ្វេរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលរបង​ហាងកាហ្វេព័ណខៀវត្រូវបានអាជ្ញាធរជាន់កំទេច ដោយឡែក ទីតាំងខាងក្រោយហាងកាហ្វេ​គឺជាបុរី​អង្គរភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋសហគមន៍ឡកំបោរព្រួយបារម្ភពីការឈូសឆាយ​ផ្ទះទាំងមិនទាន់ទទួលបានសំណង

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ រស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កំពុងមានការព្រួយបារម្ភថាថ្ងៃណាមួយអាជ្ញាធរនឹងយកគ្រឿងចក្រ​មក​ឈូសឆាយផ្ទះ របស់ពួកគាត់ទាំងមិនទាន់ទទួលបានសំណង ខណៈពួកគាត់រងផលប៉ះពាល់ពីគម្រោងពង្រីក​ផ្លូវ​៣០ម៉ែត្រ និងត្រូវបានចោទ​ប្រកាន់​ថា​រស់​នៅ​ខុស​ច្បាប់លើមាត់បឹង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម