សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សត្វស្វាព្រៃនៅលើបង្គោលភ្លើងក្បែរវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

តុលាការ​អាមេរិក​សម្រេច​ឲ្យ​​លោក គ្រី ម៉ះផល​ មន្ត្រី​​ក្រ​សួង​កសិកម្ម​រួច​​​ពី​បទ​ចោទ​រត់ពន្ធ​សត្វ​ស្វាក្តាម​

យោងតាមការបង្ហោះសាររបស់​អង្គការ Peta ជាអង្គការ​​ការពារសិទ្ធិ​របស់​​សត្វបានឱ្យដឹងថា តុលាការ​នៅរដ្ឋហ្លរីដា សហរដ្ឋ​អាមេរិក​បានសម្រេច​ឲ្យ​លោក គ្រី ម៉ះផល​ រួច​ខ្លួន​ពីការចោទប្រកាន់រត់ពន្ធសត្វស្វាកន្ទុយវែង (ស្វាក្តាម)។ 
ពលរដ្ឋកំពុងឈរមុខសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំ មុននឹងចូលស្ដាប់សាលដីកា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាឧទ្ធរណ៍ត្បូងឃ្មុំសម្រេចផ្តន្ទាទោសពលរដ្ឋ៤រូបឱ្យជាប់ពន្ធនាគារ​ចំនួន២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ

សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំនៅថ្ងៃទី១៥ ខែកុម្ភៈ បានផ្តន្ទាទោសពលរដ្ឋត្បូងឃ្មុំ៤រូបដែលមាន​ជម្លោះ​​ដីធ្លី និងក្រុមហ៊ុនចិន Harmony Win Investment ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្ដែ​ទោស​​នោះ​ព្យួរ នេះជាលើកទី២ហើយ​ដែល​សាលាឧទ្ធរណ៍បានសម្រេចក្រោយ​តុលាការ​កំពូល​​​បង្វែរសំណុំ​រឿង​​ឱ្យជំនុំជម្រះឡើងវិញ ខណៈពលរដ្ឋបានសម្ដែង​ការខកចិត្ដនឹង​សេចក្តី​សម្រេចនេះ។
សមត្ថកិច្ចបង្ហាញមុខ ជនសង្ស័យជនជាតិចិនតៃវ៉ាន់ពីរនាក់ឈ្មោះ Chen Neng Chuan និងឈ្មោះ Lu Tsu Hsien នៅក្នុងសន្និសីទកាសែត នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ ដែន សីមា)

សាលាដំបូងខេត្តព្រះសីហនុបានផ្តន្ទាទោសជនជាតិចិនតៃវ៉ាន់​២​នាក់​​ដាក់ពន្ធនាគារ២ឆ្នាំពាក់ព័ន្ធនឹងការធ្វើឱ្យប៉ះពាល់សន្តិសុខសង្គម

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ បានសម្រេចផ្តន្ទាទោស​ជនជាតិចិនតៃវ៉ាន់ចំនួន២នាក់ ដាក់ពន្ធនាគារ​ក្នុងម្នាក់ៗចំនួន២ឆ្នាំ និងពិន័យប្រាក់​ក្នុងម្នាក់ៗ​ចំនួន៤លានរៀល ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៤។ ​
មន្ត្រីវាស់វែងដីធ្លី និងប្រជាពលរដ្ឋចូលរួមក្នុងវេទិការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ដី ដើម្បីវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួនបួនភូមិ ក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៤។ (ខេមបូចា/ សុខ សាវី)

ប្រជាពលរដ្ឋនៅឃុំមួយខេត្តបាត់ដំបងតវ៉ាដោយ​សារ​អាជ្ញាធរកាត់ឆ្វៀលដីពួកគាត់ទៅឱ្យឃុំផ្សេងគ្រប់គ្រង

ប្រជាពលរដ្ឋក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង បានតវ៉ាជំទាស់មិនឱ្យអាជ្ញាធរ​កាត់​ឆ្វៀល​ដីពួកគាត់ដែលអាស្រ័យផលយូរឆ្នាំ​មកហើយទៅឱ្យរដ្ឋបាលឃុំ​ផ្សេងគ្រប់គ្រងនោះទេ ដោយលើកហេតុផលមួយចំនួនដូចជាថា​ឆ្ងាយពិបាកធ្វើដំណើរ​រកសេវារដ្ឋបាល ​និងមិន​ស្គាល់​មន្ត្រីឃុំជាដើម។
បុរសម្នាក់ជិះម៉ូតូកាត់មុខក្រសួងធម្មការ និងសាសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងកំពុងដំណើរការធ្វើច្បាប់សាសនាឈានដល់ការគ្រប់គ្រងសកម្មភាពអ្នកកាន់បារមី

ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈាន​ដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
ប្រជាសហគមន៍ជនជាតិដើមភាគតិចសួយជាង២០នាក់ ឡើងមកគាំទ្រនៅមុខតុលាការខេត្តកំពង់ស្ពឺ អំឡុងពេលសវនាការកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្តកំពង់ស្ពឺសម្រេចឱ្យតំណាងជនជាតិដើមភាគតិចសួយរួចផុតពីបទចោទពាក់ព័ន្ធទំនាស់ដីធ្លី

សាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ បានសម្រេចឱ្យតំណាងជនជាតិដើម ភាគតិចសួយមួយរូបរួចផុតពីបទចោទប្រកាន់ «រំលោភ​កាន់កាប់អចនវត្ថុអ្នកដទៃ» ពាក់ព័ន្ធ​នឹង​ទំនាស់ដីព្រៃសហគមន៍ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកជិះម៉ូតូបើកកាត់មុខក្រសួងអធិការកិច្ចនៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងអធិការកិច្ចស្នើសុំកិច្ចសហប្រតិបត្តិការល្អពីក្រសួងនានាដើម្បីធ្វើការត្រួតពិនិត្យ និងលុបបំបាត់ការយល់ខុសពីតួនាទីរបស់ខ្លួន

សារសំខាន់​នៃអធិការកិច្ច គឺដើម្បីធានា​អភិបាលកិច្ចល្អ យុត្តិធម៌ និង​ការអភិវឌ្ឍ​ជាតិ ។ នេះ​ជា​ប្រសាសន៍របស់​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដែលបានធ្វើឡើង​នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងអំឡុងពិធីបិទ​សន្និបាត​បូកសរុបការងារឆ្នាំ២០២៣ និង​លើក​ទិសដៅការងារ​ឆ្នាំ២០២៤របស់​ក្រសួង ។
ពលរដ្ឋរាប់រយនាក់តវ៉ានៅទីតាំងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្ដសៀមរាប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលករខែ្មរមកពីកូរ៉េ និងពលរដ្ឋតវ៉ាទាមទារឱ្យក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី សងលុយវិញ

ពលរដ្ឋរាប់រយនាក់រួមទាំងពលករខ្មែរមកពីកូរ៉េបានធ្វើការតវ៉ាទាមទារលុយពីក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅខេត្តសៀមរាប កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនបានបោកប្រាស់ពួកគាត់ ប៉ុន្ដែខាងក្រុមហ៊ុន​បែរជាចង់ដោះដូរជាដីជូនពួកគាត់​។
ក្រសួងសុខាភិបាល ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ក្រសួងណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន ខណៈករណីជំងឺផ្ដាសាយបក្សីទីបួនត្រូវបានរកឃើញលើក្មេងប្រុសម្នាក់ទៀត

ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំម្នាក់ទៀត មកពី​ខេត្ត​ក្រចេះ​ត្រូវបាន​បញ្ជាក់​ថា​​វិជ្ជមាន​វីរុស​ផ្ដាសាយ​បក្សី ។ ក្មេង​ប្រុស​ម្នាក់​នេះ​ជា​បង​របស់​ រឿន វីរុន អាយុ​៩ឆ្នាំ ដែល​បាន​ស្លាប់​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​កាលពីថ្ងៃទី​៨ ខែកុម្ភៈ ដែល​នាំ​ឲ្យចំនួន​អ្នក​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សីឡើង​ដល់​បួន​ករណី​ហើយ​ក្នុង​ឆ្នាំ​២០២៤។ នេះ​បើ​តាម​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​។​

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម