សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

បុរសម្នាក់ជិះម៉ូតូកាត់មុខក្រសួងធម្មការ និងសាសនា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងកំពុងដំណើរការធ្វើច្បាប់សាសនាឈានដល់ការគ្រប់គ្រងសកម្មភាពអ្នកកាន់បារមី

ក្រសួងធម្មការ និងសាសនាកំពុងប្រមូលធាតុចូលពីប្រភពផ្សេងៗ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសាសនា ដើម្បីធានាដល់ផលប្រយោជន៍ជាតិ និងអ្នកប្រតិបត្តិជំនឿសាសនានានា ហើយឈាន​ដល់ការគ្រប់គ្រងសកម្មភាពរបស់អ្នកកាន់បារមីផងដែរ។
ពលរដ្ឋម្នាក់ជិះម៉ូតូឆ្លងកាត់មុខហាងកាហ្វេរបស់កញ្ញា ប៉ូគឹមថេង សុតធីតា ដែលរបង​ហាងកាហ្វេព័ណខៀវត្រូវបានអាជ្ញាធរជាន់កំទេច ដោយឡែក ទីតាំងខាងក្រោយហាងកាហ្វេ​គឺជាបុរី​អង្គរភ្នំពេញ។ រូបថតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

ពលរដ្ឋសហគមន៍ឡកំបោរព្រួយបារម្ភពីការឈូសឆាយ​ផ្ទះទាំងមិនទាន់ទទួលបានសំណង

ប្រជាពលរដ្ឋសហគមន៍ឡកំបោរ រស់នៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កំពុងមានការព្រួយបារម្ភថាថ្ងៃណាមួយអាជ្ញាធរនឹងយកគ្រឿងចក្រ​មក​ឈូសឆាយផ្ទះ របស់ពួកគាត់ទាំងមិនទាន់ទទួលបានសំណង ខណៈពួកគាត់រងផលប៉ះពាល់ពីគម្រោងពង្រីក​ផ្លូវ​៣០ម៉ែត្រ និងត្រូវបានចោទ​ប្រកាន់​ថា​រស់​នៅ​ខុស​ច្បាប់លើមាត់បឹង។
សត្វពពែមួយចំនួននៅក្នុងកសិដ្ឋានដែលក្រុមហ៊ុនអានស៊ីន បានបោះបង់ចោល នៅក្នុងភូមិបត់សាលា ស្រុកបាណន់ ខេត្តបាត់ដំបង។ រូបថតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខសាវី

ពលរដ្ឋក្នុងខេត្តបាត់ដំបងចាញ់បោកក្រុមហ៊ុនចិញ្ចឹមសត្វរាប់លានដុល្លារ ស្នើឱ្យអាជ្ញាធរ​ជួយដោះស្រាយ

ជនរងគ្រោះម្នាក់ដែលចាញ់បោកក្រុមហ៊ុនមួយបានឱ្យដឹងថា៖ «ហ៊ឺ! សព្វថ្ងៃនេះខ្ញុំពិបាកខ្លាំង​នឹងគ្មានលុយបង់ធនាគារ ប្រឈមមុខ​នឹង​ឳពុក​ម្តាយក្មេក និងឪពុកម្តាយបង្កើត ដែលឱ្យ​គាត់​ខ្ចី​ធនាគារ​យកលុយមកចូលហ៊ុនរកស៊ី ហើយ​ត្រូវគេ​បោករាប់ម៉ឺនដុល្លារ និងឈ្លោះគ្នាជាមួយ ប្រពន្ធញឹកញាប់ពេលជជែករឿងហ្នឹងម្តងៗ»។
អាជ្ញាធរចង្អុលបង្ហាញទីតាំងដែលជនរងគ្រោះបានស្លាប់ដោយសារជំនន់ទឹកភ្លៀងហូរកួចនៅចំណុចស្ទឹងកាច់ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្ដពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់ដោយសារជំនន់ទឹកភ្លៀង​ហូរកួចនៅស្រុកវាលវែង ខេត្តពោធិសាត់​ ខណៈអាជ្ញាធរអំពាវនាវឱ្យប្រុងប្រយ័ត្ន

ស្ត្រីមានផ្ទៃពោះរួមប្តីនិងកូនស្រីបានស្លាប់នៅស្រុកវាលវែង ខេត្តពោធិសាត់ ដោយសារ​ជំនន់ទឹកភ្លៀងហូរកួចចូលស្ទឹង កាលពីថ្ងៃទី១២ ខែកក្កដានេះ ខណៈ​គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះ​មហន្តរាយ​និង​អភិបាលខេត្តមួយចំនួន​ស្នើឱ្យ​ពលរដ្ឋ​មានការប្រុងប្រយ័ត្ន​និងត្រៀមខ្លួនចំពោះទឹកជំនន់​ក្នុងរដូវវស្សា។
បុរសម្នាក់យកម៉ូតូគាត់ចូលចាក់សាំងនៅដេប៉ូមួយកន្លែង នៅជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ម្ចាស់ដេប៉ូប្រេងឥន្ធនៈស្នើឱ្យអង្គភាព ACU និងអភិបាលខេត្តកណ្តាលពន្លឿនការស៊ើបអង្កេតលើមន្ត្រីជំនាញពិនិត្យប្រេងឥន្ធនៈ

ម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៤២ កន្លែងបានស្នើសុំឱ្យអង្គភាពប្រឆាំង​អំពើ​ពុករលួយ​និង​អភិបាល​ខេត្តកណ្ដាលឱ្យជួយពន្លឿនការស៊ើបអង្កេតលើមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម​ដែល​​ប្រព្រឹត្ត​អំពើពុករលួយដោយគំរាមនិងគាបសង្កត់ពិន័យទារលុយខុសប្រក្រតី​ពី​ពួកគាត់​ក្នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​ដេប៉ូ​ប្រេងឥន្ធនៈ។
មន្រ្តីឃុំសាគ្រាមកំពុងជួបជុំគ្នានៅសាលាឃុំសាគ្រាម ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ រូបថតនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

មេឃុំចំនួនបួនក្នុងខេត្តកំពង់ធំរបស់បក្សកាន់អំណាចត្រូវសម្របខ្លួនធ្វើការដោយសារមិនមានសំឡេងភាគច្រើននៅ​ក្នុងក្រុមប្រឹក្សាឃុំ

ក្រុមប្រឹក្សាឃុំចំនួន៤ក្នុងខេត្តកំពង់ធំដែលមកពីចម្រុះគណបក្សនយោបាយប្ដេជ្ញាចិត្តធ្វើការ​រួម​គ្នា​​ដើម្បីអភិវឌ្ឍឃុំឱ្យមានការរីកចម្រើន ដោយសារបក្សកាន់អំណាចទទួលបានតំណែងមេឃុំ ប៉ុន្តែពុំ​ទទួល​បានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាឃុំ។
ក្រុមសង្គមស៊ីវិលនិងយុវជន បានចូលរួមគោរពខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិច នៅចំណុចភ្លើងស្តុបបូកគោ រាជធានីភ្នំពេញ ជាទីតាំងដែលលោកត្រូវបានឃាតករបាញ់សម្លាប់កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ រូបថតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សង្គមស៊ីវិលទាមទារឱ្យស្វែងរកឃាតកពិត ខណៈពេលប្រារព្ធខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី

ក្រុមសង្គមស៊ីវិលនិងយុវជនមកពីចម្រុះស្ថាប័នជួបជុំគ្នាធ្វើពិធីរំលឹកខួប៦ឆ្នាំនៃឃាតកម្ម​លោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយដ៏មានប្រជាប្រិយភាព ដែល​ត្រូវបានឃាតករ​បាញ់សម្លាប់កាលពីឆ្នាំ២០១៦កន្លងទៅ។ ក្រុមសង្គមស៊ីវិលនៅតែទទូច​ឱ្យរដ្ឋាភិបាលស្វែងរក​ឃាតករពិតចំពោះការស្លាប់របស់អ្នកវិភាគរូបនេះ។
អ្នកស្រី ឈួយ សារឿង កសិកររស់នៅស្រុកភ្នំព្រឹក ជាម្ចាស់ចំការពោតមួយកន្លែងកំពុងប្រមូលពោតដាក់ការ៉ុង។ រូបថតថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករដាំពោតតាមព្រំដែនខេត្តបាត់ដំបងស្នើឱ្យមន្រ្តីក្រសួងសាធារណការឈប់ដាក់ជញ្ជីងចល័តនៅក្បែរកន្លែងប្រមូលកសិផល

ក្រុមកសិករដាំពោត និងឈ្មួញកណ្តាលនៅតាមស្រុកជាប់ព្រំដែនខេត្តបាត់ដំបងបានប្រតិកម្ម នឹងក្រុមមន្រ្តីជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលមកដាក់​ផាក​ពិន័យ​រថយន្តដឹកពោតលើសទម្ងន់ចំពេលដែលពួកគាត់ប្រមូលនិងទិញកសិផលដែលពួក​គាត់អះ​អាងថា វានាំឱ្យប៉ះពាល់ដល់ការលក់ដូរនិងតម្លៃកសិផលរបស់ពួកគាត់។
កូដករកំពុងលើកបដាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយវិវាទនិងគោរពច្បាប់ការងារ។ រូបថតថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

សង្គមស៊ីវិលគ្រោងនឹងចូលរួមធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយកូដករណាហ្គាវើលដ៍ បើសិននៅតែគ្មានដំណោះស្រាយ

សង្គមស៊ីវិលនិងសហជីពដែលធ្វើការលើកកម្ពស់សិទ្ធិការងារ ប្រមាណ៤០ស្ថាប័នទទូច​ឱ្យ​អាជ្ញាធររដ្ឋ កុំជ្រៀតជ្រែកវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍។ ពួកគេគ្រោងនឹង​ចូលរួម​ធ្វើកូដកម្មទ្រង់ទ្រាយធំជាមួយក្រុមកូដករ ប្រសិនបើនៅតែគ្មានដំណោះស្រាយឆាប់ៗនេះ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម