សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ទិដ្ឋភាពស្រែប្រាំងរបស់កសិករដែលខ្វះទឹក ក្នុងភូមិអញ្ចាញរូង ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ស្រូវប្រាំង​របស់​កសិករ​នៅ​ខេត្ត​ជាប់​បឹង​ទន្លេសាបមួយចំនួន​ប្រឈម​នឹងការខូចខាត​ ដោយសារខ្វះទឹកស្រោចស្រព

ប្រជា​កសិករ​ចំនួន៦ភូមិរស់​នៅ​ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ​ជាប់​តំបន់​បឹង​ទន្លេសាប មិន​ទាន់​ទទួល​បាន​ជំនួយ​សង្គ្រោះ​ស្រូវប្រាំង​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ ខណៈ​ដែល​ស្រូវប្រាំង​របស់​​ពួកគាត់​ទំហំ​ជាង១ពាន់​ហិកតាកំពុង​ក្រៀម​ស្វិត​ខ្វះ​ទឹក ប្រឈម​នឹង​ងាប់​ទាំង​ស្រុង​បើ​សិន​មិនមានការជួយក្នុងរយៈ​មួយខែ​ទៀត។
សកម្មភាពជនល្មើសកំពុងបូមខ្សាច់ចាក់ដីបំពេញលើដីព្រៃលិចទឹករបស់សហគមន៍នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ រូបភាពកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ប្រជាសហគមន៍ក្នុងខេត្តកោះកុងស្នើឱ្យអាជ្ញាធរចាត់វិធានការលើ​ជនល្មើសដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹក

ព្រៃលិចទឹកក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងរបស់រដ្ឋស្ថិតនៅឃុំដងពែង និង​ឃុំ​ស្រែអំបិល ស្រុកស្រែអំបិលចំនួន ៨៥៩ហិកតា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ​លួច​កាប់​ទន្ទ្រាន​យកមួយចំនួន​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន​ ខណៈប្រជាសហគមន៍អំពាវនាវឱ្យអាជ្ញាធរ និងមន្រ្តី​ជំនាញ​ចាត់​វិធានការតាមច្បាប់។
ទឹកដក់ពេញស្រែបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពផ្តល់ឲ្យ

ភ្លៀងធ្លាក់ខ្លាំងនៅដើមរដូវវស្សាបណ្តាលឲ្យជន់លិចស្រែ និងធ្វើឲ្យការដាំដុះស្រូវពន្យាពេល

លោក អ៊ុក  ឆន អាយុ ៦០ឆ្នាំ ជាកសិករនៅខេត្តសៀមរាប កំពុងប្រឈមនឹងគ្រោះមហន្តរាយក្នុងរដូវដាំដុះនេះ។  មិនត្រឹមតែទឹកជន់លិចពូជស្រូវដែលបានព្រោះហើយអស់នោះទេ ប៉ុន្តែភ្លៀងខ្លាំងធ្លាក់មកជាបន្តបន្ទាប់ និងតម្លៃជីហក់ឡើងថ្លៃខ្ពស់ រឹតតែធ្វើឱ្យលោក ឆន ប្រឈមនឹងបញ្ហាថែមទៀត។
គុយ ធីតា កំពុងធ្វើបទបង្ហាញអំពីការរាប់បញ្ចូល បញ្ហាប្រឈមរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងបច្ចុប្បន្នភាពគោលនយោបាយក្នុងប្រទេសកម្ពុជានៅអង្គការហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២។ រូបភាពដោយ៖ Loveisdiversity

ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅតែទទួលការរើសអើង ត្បិតមិនទាន់មានការគាំពារដោយច្បាប់

ទោះ​ជា​​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​កម្ពស់​​សិទ្ធិ​របស់​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នាយ៉ាង​ណា​ក្ដី ក៏​ពួកគេទាំង​នោះ​នៅ​តែប្រឈម​នឹង​ការ​រើស​អើង និង​ត្រូវ​ផាត់ចេញ​ពី​វិស័យការងារ ជាពិសេស​ក្នុង​វិស័យ​ឯកជន ព្រោះ​តែពួកគេមិនត្រូវ​បានគាំពារ​ដោយ​ច្បាប់​។​
លោក ហែម សុផល ជាពលរដ្ឋនិងជាអតីតទាហានម្នាក់ក្នុងភូមិព្រែកជីក បានចង្អុលបង្ហាញពីដីស្រែដែលមានគ្រាប់មីនដែលទើបយកគ្រាប់មីន៤៧គ្រាប់ថ្មីៗ នៅតំបន់ហុងទី៥ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករក្នុងខេត្តបាត់ដំបងប្រឈមគ្រោះថ្នាក់នឹងគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម ខណៈពួកគាត់ចុះភ្ជួរដីស្រែ

នៅពេលដល់រដូវធ្វើស្រែម្តងៗ អ្នកភូមិព្រែកជីក ដែលមានដីស្រែរាប់រយហិកតា និងមាន​សត្វគោរាប់រយក្បាល មានក្តីព្រួយបារម្ភជាខ្លាំងពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនដែល​បន្សល់ទុករាយប៉ាយតាំងពីសម័យសង្គ្រាមនៅកប់តាមវាលស្រែដែលមន្រ្តីស៊ីម៉ាក់មិន​ទាន់​ចុះទៅបោសសម្អាតនៅឡើយ។
មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីពិនិត្យនិងទទួលញត្តិពីកូដករណាហ្គាវើលដ៍។ រូបថតនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍រង់ចាំដំណោះស្រាយពីនាយករដ្ឋមន្រ្តី និងរដ្ឋសភា បន្ទាប់ពីក្រសួងការងារមិនអាចដោះស្រាយវិវាទការងារនេះ

កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នាព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានយក​ញត្តិ​ទៅ​ដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរដ្ឋសភាជាតិ ដើម្បីស្នើសុំកិច្ច​អន្តរាគមន៍​ពីស្ថាប័នទាំងពីរ ដោយពួកគេអះអាងថាក្រសួងការងារហៅចរចា១១ដងមកហើយ តែមិនមានលទ្ធផលជាផ្លែផ្កា។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន និយាយទៅកាន់អ្នកសារព័ត៌មាន នៅមុខអគារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរាជធានីភ្នំពេញ។រូបថតថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គណបក្សប្រឆាំងនិងសង្គមស៊ីវិលលើកឡើងថា ការប្តឹងលោក សុន ឆ័យ មិនផ្តល់ផលចំណេញសម្រាប់កម្ពុជា

គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការប្ដឹង​របស់ គជប លើលោក សុន ឆ័យ អនុប្រធានគណបក្ស​ភ្លើងទៀន ទៅសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ គឺមិនបានផ្ដល់ផលចំណេញអ្វីឲ្យប្រទេសជាតិឡើយ។
កញ្ញា ឈឹម ស៊ីថរ និងមេដឹកនាំសហជីព ថ្លែងក្នុងសន្និសីទសារព័ត៌មានពីដំណើរការចរចាដោះស្រាយវិវាទការងាររយៈបីខែចុងក្រោយជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ រូបថតនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍នឹងដាក់ញត្តិទៅនាយករដ្ឋមន្រ្តី ខណៈក្រសួងការងារមិនទាន់អាចដោះស្រាយវិវាទនេះ

បុគ្គលិកណាហ្គាវើលដ៍នឹង​ដាក់ញត្តិទៅនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំអន្តរាគមន៍​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន​នៅសប្ដាហ៍​ក្រោយនេះ ខណៈ​ក្រសួងការងារ​មិនទាន់​អាច​ដោះស្រាយវិវាទ​នេះទទួលបានផលនៅឡើយ។
លោកព្រឹទ្ធាចារ្យ ឯ យិន លេងចាប៉ីដងវែងនៅឯផ្ទះរបស់គាត់ក្នុងខេត្តព្រៃវែង។ រូបថតនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ម៉ិច ជូឡាយ

សិល្បករចាប៉ីដងវែងមួយចំនួនត្អូញត្អែរពីទីផ្សារធ្លាក់ចុះទោះបីជាកូវីដ១៩ធូរស្បើយ

សិល្បករចាប៉ីដងវែងដែលមានវ័យចាស់ៗនិងពិការភាពមួយចំនួនបានត្អូញត្អែរថា អាជីព​ចាប៉ីដងវែងរបស់ពួកគាត់បានជួបនឹងបញ្ហាមួយចំនួនដែលបណ្តាលឱ្យខ្វះខាតថវិកាក្នុងការ​ចំណាយក្នុងគ្រួសារនិងព្យាបាល​ជំងឺ ទោះបីជាបញ្ហាកូវីដ១៩បានធូរស្បើយក៏ដោយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម