សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ស្ត្រីម្នាក់កំពុងមើលព័ត៌មានក្នុងផេកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

បទល្មើសបច្ចេកវិទ្យាកំពុងកើតឡើងកាន់តែច្រើនឡើងៗលើ​ប្រជាពលរដ្ឋកម្ពុជា

យោងតាមសមត្ថកិច្ចលើកឡើងថា ក្នុងរយៈពេលថ្មីនេះ ពលរដ្ឋកាន់តែ​ច្រើន​ឡើង​បានចាញ់​បោកក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យាស្ទើររាល់ថ្ងៃ ជាពិសេស​បទល្មើស​បច្ចេកវិទ្យា​នេះ​ត្រូវ​បានរកឃើញថា​ មានចំនួនបួនខេត្ត​ និងរាជធានី បានកើតឡើងច្រើន​ជាងគេ។ 
សមត្ថកិច្ចសម្រួលចរាចរណ៍នៅក្បាលស្ពានថ្ម នៅសង្កាត់ស្វាយប៉ោនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ រូបថតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០២។ រូបថតផ្តល់ឱ្យ

គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងព្រួយបារម្ភក្រែងមានការប៉ះទង្គិចគ្នានៅពេលហែក្បួនឃោសនាថ្ងៃបញ្ចប់

ថ្វីបើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អណ្តតិទី៥នៅខេត្ត​បាត់ដំបង ត្រូវបានបក្សនយោបាយ សង្គមស៊ីវិល​និងគណៈកម្មាធិការរៀបចំ​ការ​បោះឆ្នោតខេត្ត អះអាងស្រដៀងគ្នាថា មានភាពល្អប្រសើរ មិនមានបាតុភាពអ្វីធ្ងន់ធ្ងរនោះ ប៉ុន្តែពួកគេ​នៅមាន​ការព្រួយបារម្ភខ្លាំងខ្លាចក្រែងមានការប៉ះទង្គិចគ្នានៅថ្ងៃទី០៣ខែមិថុនា​ដែលជាថ្ងៃ​ឃោសនា​ចុង​ក្រោយ ព្រោះសមាជិកបក្សនីមួយនឹងប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ។
សកម្មភាពហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តលឱ្យ

បេក្ខភាពមេឃុំ-ចៅសង្កាត់ខេត្តសៀមរាបត្រៀមខ្លួនប្រកួតប្រជែង ខណៈបក្សប្រឆាំងរងការគំរាមកំហែងខ្លះៗ

គណបក្សនយោបាយនៅខេត្តសៀមរាបបានត្រៀមលក្ខណៈសម្បតិ្តនិងគោល​នយោបាយ​របស់ខ្លួនក្នុងការប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនានេះ ខណៈដែល​បក្សប្រឆាំងនៅតែរងការគំរាមកំហែងពីបក្សកាន់អំណាច កំឡុង​ពេល​ឃោសនា​តាមមូលដ្ឋាន។
ឃ្លាំងរបស់ក្រុមហ៊ុនចិនសាងសង់នៅលើដីជម្លោះជាមួយប្រជាពលរដ្ឋក្នុងឃុំត្រពាំងព្រីង ខេត្តត្បូងឃ្មុំ។ រូបភាពថតថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃួន ណារីម

អ្នកភូមិដែលមានជម្លោះដីធ្លីសង្ឃឹមថា ក្រុមប្រឹក្សាឃុំថ្មីនឹងជួយពួកគាត់

ស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននិយាយថា ពួកគេនឹងបោះឆ្នោតជូនក្រុមប្រឹក្សាឃុំណា ដែលពួកគាត់គិតថា អាចជួយពួកគាត់បានច្រើនបំផុត នៅពេលពួកគេចេញទៅបោះឆ្នោតនៅចុងសប្តាហ៍នេះ។
មន្ត្រីសង្កាត់បឹងកុកឈរថតនៅសាលាសង្កាត់ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ រូបភាពផ្ដល់ឱ្យ

គណបក្សភ្លើងទៀននិងពលរដ្ឋលើកឡើងពីបញ្ហាក្នុងឃុំ-សង្កាត់មួយចំនួនដែលមានតែបក្សកាន់អំណាចឈរឈ្មោះ

សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាទីតាំងដែលគណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការ​ជាតិ​​​រៀប​ចំ​ការបោះឆ្នោត សម្រេចលុបឈ្មោះចេញ​ពីបញ្ជីបេក្ខភាពឈរឈ្មោះ បណ្ដាលឱ្យ​សង្កាត់​នេះ​ក្លាយជាសង្កាត់មួយក្នុងចំណោមឃុំ-សង្កាត់​ចំនួនជាង២០ដែល​មាន​តែគណបក្ស​ប្រជាជន​កម្ពុជាឈរឈ្មោះ។ ហើយសង្កាត់មួយនេះ អតីត​​គណបក្ស​សង្រ្គោះជាតិ​ធ្លាប់ឈ្នះ​ជាចៅ​សង្កាត់​​អំឡុងពេលបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់​កាលពី​ឆ្នាំ២០១៧។
ផ្ទះពលរដ្ឋម្នាក់ឈ្មោះ អ៊ូច យ៉ន បានដួលរលំដោយសារខ្យល់កន្ត្រាក់នៅភូមិសំរោងម្រះ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រូបថតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ខ្យល់កន្ត្រាក់បណ្តាលឱ្យផ្ទះពលរដ្ឋប្រមាណ១៥៦ខ្នងត្រូវបាន​ខូចខាត​និងពលរដ្ឋ១១នាក់រងរបួស

ផ្ទះប្រជាពលរដ្ឋក្នុងខេត្តតាកែវប្រមាណ១៥៦ខ្នងត្រូវបានខូចខាតដោយសារ​តែភ្លៀងខ្លាំង​បណ្តាល​ឱ្យមានខ្យល់កន្ត្រាក់កាលពី​ថ្ងៃចន្ទ ហើយបណ្តាល​ឱ្យពលរដ្ឋ​ចំនួន៨នាក់​រង​របួសធ្ងន់​និង៣នាក់របួសស្រាល។
កម្មករនៃរោងចក្រ ខេន ស្ព័តស៊ូ ក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផ្ដុំធ្វើកូដកម្មអហិង្សា ក្បែររបងរោងចក្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

កម្មកររោងចក្រជិត៤ពាន់នាក់ធ្វើកូដកម្ម ខណៈតំណាងសហជីព៣នាក់ត្រូវបានចាប់ខ្លួន

កម្មករ កម្មការិនីជិត៤ពាន់នាក់ដែលបម្រើការនៅក្នុង​រោងចក្រ ខេន ស្តតស៊ូ ស្ថិតក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានប្រមូលផ្ដុំគ្នា​កូដកម្ម​នៅ​ថ្ងៃអង្គារនេះ​ ​ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​ការងារ​ចំនួន៣៥​ចំណុច។ ទន្ទឹមនឹងការធ្វើកូដកម្ម​នេះ តំណាងសហជីពចំនួន៣នាក់ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួនផង​ដែរកាលពីល្ងាចថ្ងៃចន្ទនិង​ព្រឹកថ្ងៃអង្គារ។
លោក សុខ ឈឿក អាយុ៧០ឆ្នាំ ជាចៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ ខេមបូចា/ អ៊ួន ឈិន

ចៅសង្កាត់វត្តគរត្អូញត្អែរពីការប្រើប្រាស់កញ្ចប់ថវិកាឃុំសង្កាត់មានភាពស្មុគស្មាញ

នៅតាមឃុំសង្កាត់ទូទាំងប្រទេសតែងតែទទួលបានកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍​ក្នុងមូលដ្ឋាន​តាម​រយៈថ្នាក់ជាតិជិត១៣ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ ប៉ុន្តែចៅសង្កាត់វត្តគរ ស្ថិតក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បានលើកឡើងពីភាពស្មុគស្មាញ​ក្នុងការ​ប្រើប្រាស់​កញ្ចប់ថវិកា​ថ្នាក់ជាតិ​នេះ​ទៅវិញ ដោយលោកអះអាងថាមានភាពតឹងតែង ធ្វើឱ្យ​រាំងស្ទះ​ដល់កិច្ចការ​អភិវឌ្ឍ​​មួយ​ចំនួន។
សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម