សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

សមត្ថកិច្ចកំពុងព្យាយាមពន្លត់អគ្គិភ័យដែលឆាបឆេះនៅឃ្លាំងផ្ទុកសារធាតុគីមីរបស់រោងចក្រយីដា នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ (រូបភាព៖ រដ្ឋបាលស្រុកកៀនស្វាយ)

កម្មការិនីម្នាក់ស្លាប់ ខណៈកម្មករ១១នាក់ទៀតរងរបួសដោយសារអគ្គិភ័យឆេះរោងចក្រនៅខេត្តកណ្ដាល

យ៉ាងហោចណាស់កម្មការិនីមួយរូបបានស្លាប់ និងកម្មករចំនួន១១នាក់ទៀតរងរបួសស្រាល​ដោយ​សារតែ​អគ្គិភ័យ​ឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់មាន​ឈ្មោះ​ថា​«យីដា»​នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែមករានេះ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​។
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានទៅឈរគាំទ្រនៅមុខស្នងការនគរបាលរាជធានីភ្នំពេញ ខណៈដែលកូដករ៤នាក់ចូលខ្លួនបំភ្លឺតាមការដីកាកោះ។ រូបថតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/សុវណ្ណ ស្រីពេជ្រ

កូដករណាហ្គាវើលដ៍៤នាក់ចូលបំភ្លឺនៅស្នងការក្រុង ខណៈសំណុំរឿងបញ្ជូនដល់តុលាការ

កូដករណាហ្គាវើលដ៍៤នាក់ ដែលត្រូវបានរងការចោទប្រកាន់ថារារាំងវិធានការសុខាភិបាល បានចូលខ្លួនបំភ្លឺតាមដីកាបស់ព្រះរាជអាជ្ញារងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ នៅស្នងការ​នគរបាលរាជធានីភ្នំពេញ ខណៈមន្រ្តីប៉ូលិសដែល​ចេញ​មកជួបកូដករបានប្រាប់ថា សំណុំ​រឿងពួកគេទាំង៤នាក់ ត្រូវបានបញ្ជូនទៅដល់តុលាការហើយ។
កុមារអាយុចន្លោះពី៦ទៅ១២ឆ្នាំទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី១ប្រភេទស៊ីណូវ៉ាក់ នៅរាជធានីភ្នំពេញ។ រូបថតកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

កម្ពុជានឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនដើម្បីបង្ការកូវីដ-១៩ លើកុមារអាយុបីឆ្នាំដល់ប្រាំឆ្នាំនៅសប្តាហ៍ក្រោយ

កម្ពុជា​នឹងចាប់​​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំងបង្ការ​កូវីដ–១៩ ប្រភេទ​ស៊ីណូវ៉ាក់ (Sinovac)របស់​ចិន​​ដល់​កុមារ​អាយុ​បី​ឆ្នាំដល់ប្រាំឆ្នាំនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ បន្ទាប់ពីលោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅក្នុងសារជាសំឡេងមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដោយសម្រេចអនុញ្ញាត​ឱ្យ​បើក​យុទ្ធនាការនេះ។   ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ការចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ លើកុមារអាយុ ៣ឆ្នាំ ដល់ ៥ឆ្នាំ ទូទាំងប្រទេស​កម្ពុជានឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយរក្សាគម្លាតសម្រាប់ដូសទី១…
កុមារាវ័យ១៤ឆ្នាំ វីរៈបុត្រ កំពុងតែដើរលក់ផ្លែឈើកញ្ចប់នៅសួនច្បារមុខព្រះបរមរាជវាំង និងនៅម្តុំមាត់ទន្លេ។ រូបកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។ រូបថតដោយ៖ ទុយ អេងលី

កុមារក្រីក្រនៅភ្នំពេញត្រូវបង្ខំចិត្តចេញរកចំណូលជួយគ្រួសារ ទោះប្រឈមសុវត្ថិភាព

វីរៈបុត្រ ដែលរៀនថ្នាក់ទី៧ និយាយថា៖ «ខ្ញុំក៏ហត់ខ្លះដែរបង ចាប់ផ្តើមលក់ពីម៉ោង២ដល់ម៉ោង៨ ទៅម៉ោង៩យប់។ ស្ម័គ្រពីខ្លួនឯង! ពីព្រោះអីបើយើងមិនខំរកនឹងអត់លុយទៅរៀន»។
គ្រឿងញៀនដែលរឹបអូសបានត្រូវដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរដោយខុសច្បាប់ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ ខេមបូចា/ព្រីង សំរាំង

ការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់បង្ហាញពីកំណើននៃការកែច្នៃក្នុងស្រុក

លោក បានបន្តថា៖«ខ្ញុំធ្លាប់ចូលបរិវេណរោងចក្រដើម្បីសម្អាត ហើយមានក្លិនដូចកាវចេញពីរោងចក្រ ប៉ុន្តែខ្ញុំមិនដឹងថា វាត្រូវបានគេប្រើក្នុងគោលបំណងកែច្នៃគ្រឿងញៀនទេ។ ខ្ញុំបានឃើញគេយកធុងជាច្រើនចូលក្នុងរោងចក្រ»។
ប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីពិនិត្យរកកូវីដ-១៩ ដោយម៉ាស៊ីនPCR នៅឯមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

វីរុសកូវីដ-១៩បំប្លែងថ្មី អូមីក្រុង ឆ្លងចូលសហគមន៍មានការកើនឡើងយ៉ាងលឿន

លោក ស៊ាងម៉េង និយាយថា៖ «ដោយសារតែមានប្អូនពីរនាក់ មានអាការសង្ស័យដូចអូមីក្រុង ដូចជាក្អក វិលមុខ ក្ដៅខ្លួនខ្លាំងចឹង ណាមួយនៅជាមួយគ្នាក៏សម្រេចមក។ គាត់ចូលចិត្តដើរលេងច្រើនហើយគាត់មានក្មេងដើរលេងជាមួយគ្នាច្រើន»។
អ្នកស្រី អឹម សារឿន ដែលជាពលរដ្ឋរស់នៅសហគមន៍តាតុក ចង្អុលបង្ហាញកន្លែងពួកគាត់រស់នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ពលរដ្ឋសហគមន៍តាតុក ទន្ទឹងរងចាំអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនពួកគេ

អ្នកស្រី សារឿន រៀបរាប់ថា៖ «គោលបំណងដែលប្រជាពលរដ្ឋសហគមន៍តាតុក យើងចង់បាន គឺទីមួយស្នើឱ្យខ្វៀលដីសហគមន៍នេះចេញពីប្រឡាយ០៣ ទីពីរចង់ឱ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិ ទីបីចង់ឱ្យអាជ្ញាធរអនុញ្ញាតឱ្យពលរដ្ឋសហគមន៍ចូលរួមដឹងឮ ពេលមានការអភិវឌ្ឍណាមួយ»។
កម្មករ កំពុងទាញខ្សែកាបអ៊ីនធឺណិតក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ ២០២២។ ខេមបូចា / ព្រីង សំរាំង

អនុក្រឹត្យច្រកទ្វារអ៊ីនធឺណិតដ៏ចម្រូងចម្រាសត្រូវបានពន្យារពេលអនុវត្តន៍ ខណៈការរិះគន់កាន់តែកើន

ការអនុវត្តច្រកទ្វារអ៊ីនធឺណិតជាតិដ៏ចម្រូងចម្រាសត្រូវបានពន្យារពេល។ នេះបើតាមការបញ្ជាក់កាលពីថ្ងៃអង្គារពីមន្ត្រីរបស់ក្រសួងដែលគ្រប់គ្រងការអនុវត្តគម្រោងនេះ។
បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តធ្វើកូដកម្មទាមទារដំណោះស្រាយពីក្រុមហ៊ុន នៅជិតស្ថានទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ជាទីតាំងដែលពួកគេត្រូវបានរារាំង។ រូបថតថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាក្រុងហាមបុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មបន្តទៀតនៅក្បែរទីតាំងក្រុមហ៊ុនក្នុងខណ្ឌចំការមន

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានប្រកាសហាមដាច់ខាតមិនឱ្យបុគ្គលិក​នៃ​ក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្ដុំធ្វើបាតុកម្មនៅក្បែរ​ក្រុមហ៊ុន​ ​ស្ថិតក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ក្រោម​ហេតុផលរក្សា​សណ្ដាប់​ធ្នាប់សាធារណៈ និងបញ្ចៀសការ​រីករាលដាល​មេរោគ​កូវីដបំប្លែងថ្មី អូមីក្រុង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម