
តុលាការក្រុងភ្នំពេញបដិសេធសំណើនៅក្រៅឃុំរបស់កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពណាហ្គាវើលដ៍
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ដោយបង្គាប់ឱ្យប្រធានសហជីពរូបនេះ ស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដដែល។