សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ប្រជាពលរដ្ឋលើកបដាទាមទារឱ្យឧកញ៉ា ឡេង ចាន់ណា ម្ចាស់គម្រោង Brilliant City សងប្រាក់ដល់ពួកគេវិញ នាថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២៤ ខណៈដែលពួកគេធ្លាក់ខ្លួនជំពាក់បំណុលធនាគារ ។ (រូបភាពប្រភពផ្ដល់ឱ្យ)

គម្រោងវិនិយោគបោកប្រាស់និងការឆបោកតាមប្រព័ន្ធអនឡាញនាំឱ្យជនរងគ្រោះកម្ពុជាខាតបង់​ហិរញ្ញវត្ថុ

ពីដំបូងឡើយ បញ្ហាតូចទេដែលបានកើតឡើងចំពោះលោក នួន នឿត អាយុ៦០ឆ្នាំ មក​ពី​ខេត្ត​បាត់ដំបង។ លោកបានវិនិយោគ ៥ ០០០ដុល្លារទៅលើ​ក្រុមហ៊ុន​វិនិយោគដី​ធ្លី ប្រ៊ីលាន ស៊ីធី។ ប៉ុន្តែ លោកបាននិយាយថា ក្មួយប្រុសរបស់​លោក​ដែល​ជា​បុគ្គលិក​របស់ក្រុមហ៊ុននេះ បានទទូច​ឱ្យរូបលោក​វិនិយោគច្រើន​ថែមទៀត។ ដោយ​ក្រុម​ហ៊ុន​សន្យា​បង់ការប្រាក់​ឱ្យលោក នឿត ជារៀងរាល់ខែសម្រាប់ប្រាក់ដែល​លោក​បាន​វិនិយោគ លោកបាន​ចាប់ផ្ដើម​ប្រមែប្រមូលលុយ​ពីកូនៗ និងបានខ្ចីប្រាក់ពីធនាគារ រហូតដល់ចុងក្រោយទៅ លោកបានវិនិយោគ​ទឹកប្រាក់​សរុបដល់ទៅ ៥៥ ០០០ដុល្លារ។
ព្រះសង្ឃ ឌួង ឆាយ ឈរតម្រង់ជួរទទួលចង្ហាន់រាប់បាត្រក្នុងរូបភាពដែលបានបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ។

សមត្ថកិច្ចមិនទាន់សាកសួរ ឧកញ៉ាដែលបង្កហិង្សាលើប្រពន្ធនោះទេ លុះត្រាតែលោកលាចាកសិក្ខាបទ

យោងតាមមន្ត្រីនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញាបានយល់ព្រមពន្យាពេលសាកសួរតេជគុណ ឌួង ឆាយ ជាឧកញ៉ាដែលបានវាយដំប្រពន្ធរបស់ខ្លួន មួយរយៈពេលដោយមិនបានកំណត់ ខណៈពេលលោកបួសជាព្រះសង្ឃ។

អ្នកជាប់ឃុំថា សិទ្ធិរបស់ពួកគេធ្លាក់រហូតក្រោមសូន្យ

ពន្ធនាគារ ឬ ហៅម្យ៉ាងទៀតថា មណ្ឌលអប់រំកែប្រែគឺជាកន្លែងឃុំឃាំងអ្នកដែលបានប្រព្រឹត្តកំហុសផ្សេងទៀត ដើម្បីអប់រំកែប្រែកំហុសមុនដោះលែងឱ្យមានសេរីភាពរស់នៅក្នុងសង្គមនិងជួបជុំគ្រួសារវិញ។ ប៉ុន្តែអ្នកជាប់ឃុំមួយចំនួនអះអាងថា ពួកគេរងការវាយដំ ជេរប្រមាថ និងមិនត្រូវបានយកចិត្តទុកដាក់ ពេលជួបបញ្ហាផ្សេងៗ ដែលនាំឱ្យសិទ្ធិសេរីភាពពួកគេធ្លាក់ដល់ក្រោមចំណុចសូន្យ។
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

របាយការណ៍មួយបង្ហាញថា អ្នកកាសែតអនឡាញជាគោលដៅនៃការបង្ក្រាបលើសេរីភាពសារព័ត៌មាន

របាយកាណ៍​ថ្មី​មួយ​បង្ហាញ​ថា អ្នកសារព័ត៌មាន​គឺ​ជា​មុខសញ្ញា​នៃ​ការ​ប្រើ​អំពើ​ហិង្សា គំរាមកំហែង និង​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​ឆ្នាំ​២០២០ ខណៈ​រដ្ឋាភិបាល​បានដៅលើសេរីភាព​សារព័ត៌មាន តែ​មិន​បាន​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋប្រឆាំង​អ្នក​យក​ព័ត៌មាន និងការី​និពន្ធ​នោះទេ។
ស្ត្រីម្នាក់កំពុងអុំអង្ករនៅហាងលក់អង្ករមួយកន្លែងក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ខេមបូចា/ព្រីង សំរាំង

ការនាំចេញផលិតផលកសិកម្មកម្ពុជារងផលប៉ះពាល់ខ្លាំង ដោយសារបញ្ហាមធ្យោបាយដឹកជញ្ជូន

ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​របស់​កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​បញ្ហា​ដឹក​ជញ្ជូន​សកល ពិសេស​មិន​មាន​កុងទីន័រ​គ្រប់​គ្រាន់​សម្រាប់​ដឹក​ជញ្ជូន​។​
វ៉ាក់សាំង CoronaVac ចំនួន ១,៥លានដូសបានមកដល់ក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២០។ ខេមបូចា/ព្រីង សំរាំង

វ៉ាក់សាំងថ្មីមកដល់កម្ពុជា ខណៈករណីឆ្លងជំងឺកូវីដ១៩ បន្តកើនឡើង

កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ១,៥​លាន​ដូស​ពី​ក្រុមហ៊ុន Sinovac របស់​ចិន ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ​បន្ត​កើន​ឡើង​ ជាមួយ​នឹង​ករណី​​ឆ្លង​ថ្មី​ចំនួន ៩៦​ករណី​នៅរសៀលថ្ងៃសុក្រ។
ទិដ្ឋភាពផ្នែកមួយនៃព្រៃឡង់នៅភាគខាងជើងប្រទេសកម្ពុជា។ រូបភាព៖ JSC

អ្នកល្បាតព្រៃឡង់រិះគន់ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ

បណ្តាញសហគមន៍ព្រៃឡង់បានរិះគន់ទីភ្នាក់ងារ USAID ដែលផ្តល់មូលនិធិដល់គម្រោងព្រៃឡង់បៃតង (Greening Prey Lang ) ដោយសាតែស្ថាប័នមួយនេះអះអាងថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ ផ្ទុយទៅវិញ​ទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកបានទុកក្រុមនេះនៅក្រៅគំរោងការពារព្រៃឈើ។
ផ្ទះអ្នកភូមិ ស្របពេលបណ្តាញផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋត្រូវបានទុកចោលដោយសារតែពុំមានទឹក។

ពលរដ្ឋរស់នៅជាយក្រុងភ្នំពេញខ្វះទឹកស្អាតប្រើប្រាស់នារដូវប្រាំង

លោក ជឿន​ សំអុល កំពុង​អាំងសាច់​គោ​នៅ​ចិញ្ចើម​ផ្លូវ​ ខណៈ​រថយន្ត​​កំពុងមមាញឹក​ដឹកទឹក​ដាក់​តាម​ផ្ទះ​អ្នក​ភូមិ ស្រប​ពេលបណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋ​ត្រូវ​បាន​ទុក​ចោល​ដោយ​សារតែពុំមាន​ទឹក។
ព្រះសង្ឃកោរសក់លោក ឌួង ឆាយ ខណៈពេលត្រៀមខ្លួនសាងផ្នួសនៅវត្តមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែមិនា។ រូបភាព៖ ហ្វេសប៊ុករបស់លោក ឌួង ឆាយ

ឧកញ៉ាម្នាក់បង្កហិង្សាលើប្រពន្ធ បានសាងព្រះផ្នួស ព្រមទាំងរួចផុតពីការសាកសួររបស់ប៉ូលីស

នគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ខ្លួនមិនទាន់បានសាកសួរលោក ដួង ឆាយ ជាឧកញ៉ាម្នាក់ ដែលត្រូវបានថតជាប់ឃើញបង្កហិង្សាលើភរិយារបស់ខ្លួនម្តងហើយម្តងទៀតដោយត្រូវរង់ចាំបញ្ជាពីព្រះរាជអាជ្ញាជាលើកទីពីរ ពីព្រោះលោក ឆាយ បានក្លាយជាព្រះសង្ឃហើយកាលពីចុងសប្តាហ៍។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម