
- ទស្សនៈ -
បទវិចារណកថា៖ ដំណាក់កាលស្តារឡើងវិញពីជម្ងឺកូវីដ-១៩ និងកុមារនៅកម្ពុជា «ដល់ពេលត្រូវប្រគល់កុមារភាពឱ្យកុមារវិញហើយ»
ការសិក្សាថ្មីៗមួយចំនួន បង្ហាញថាប្រមាណជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១នៃជម្ងឺកូវីដ-១៩ត្រូវបាន រកឃើញនៅប្រទេសកម្ពុជា ជំងឺរាតត្បាតសកលនេះបន្តិចម្តងៗបានដកហូតនូវសិទ្ធិជាមូលដ្ឋានដ៏សំខាន់ បំផុតចេញពីកុមារ និងធ្វើឱ្យកុមារភាពរបស់ពួកគេនៅទ្រឹង។ ក្នុងរយៈពេល១៥ ខែដំបូង កុមារត្រូវបានតម្រូវឱ្យនៅផ្ទះដោយសារការបិទសាលារៀន និងការរឹតត្បិតផ្សេងៗទៀតដែលនាំឱ្យបាត់បង់ទម្លាប់ ប្រចាំថ្ងៃ និងឃ្លាតឆ្ងាយពីមិត្តភក្តិ គ្រូ និងសាច់ញាតិ។