សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅមណ្ឌលបោះឆ្នោតមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំ)

គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនជាប់ឆ្នោត៥៨រូបជាសមាជិកព្រឹទ្ធសភា ក្នុងនោះមាន៣រូបមកពីបក្សប្រឆាំង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសទទួលស្គាល់បេក្ខជនចំនួន៥៨រូបដែលបានជាប់ឆ្នោត ជាសមាជិកព្រឹទ្ធសភានីតិកាលទី៥ ក្នុងនោះមាន៣រូបមកពីគណបក្សឆន្ទៈខ្មែរ និង៥៥រូបទៀតមកពីគណបក្សប្រជាជនកម្ពុជា ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត​របស់គណបក្ស​ភ្លើងទៀន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដាខាងមុខ ដែល​ គជប អះអាងថា គណបក្ស​នេះ​មិនមានឯកសារគ្រប់គ្រាន់។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប មាន​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទទី១៥ ខែឧសភា។ មានគណបក្សនយោបាយ​ចំនួន១៨ ត្រូវបានអនុម័ត ប៉ុន្តែ​លើក​លែងតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ។
លោក រ៉ុង ឈុន ចូលរួមដង្ហែក្បួនជាមួយសមាជិក CITA និងសកម្មជនស្ត្រីថ្ងៃសុក្រ ចម្ងាយ ២១០គីឡូម៉ែត្រពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដើម្បីអំពាវនាវឱ្យមានការដោះលែងអ្នកនយោបាយ និងសកម្មជនផ្សេងទៀតចេញពីពន្ធនាគារ។ រូបថតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបាន គ.ជ.ប បដិសេធ​ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ត្រូវបានគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​​ជាតិប​ដិសេធឈរឈ្មោះ​ជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រោះលោកមិនទាន់មាននីតិសម្បទា​គ្រប់គ្រាន់​នៅឡើយ។
ស្លាកសញ្ញាគណបក្សភ្លើងទៀននៅទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ (ខេមបូចា/ព្រីង សំរាំង)

នីតិវិធីថ្មីអាចរារាំងគណបក្សភ្លើងទៀនមិនឲ្យចុះឈ្មោះបោះឆ្នោតជាតិ

យោង​តាម​​អគ្គ​លេខា​ធិការ​ស្តី​ទី​ លោក គង់ មុនីកា បានឲ្យដឹងថា គណបក្សភ្លើងទៀនដែល​ជា​គណ​បក្ស​ប្រ​ឆាំង​​នាំមុខ​គេ​ ពេល​នេះ​មិនអាច​ចុះឈ្មោះ​​បោះឆ្នោតជាតិ​នាពេល​ខាងមុខ​បាន​ទេ ដោយ​សារ​មាននីតិវិធីថ្មីរបស់គណៈ​កម្មា​ធិការជាតិរៀបចំការបោះឆ្នោត។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដឹកចេញពីសាលាឧទ្ធរណ៍ ក្រោយពីលោកត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំ រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា រងបណ្តឹងពីបទញុះញង់ពីរករណីផ្សេងទៀត

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានរងបណ្តឹងពី​បទ​ញុះ​ញង់​ចំនួន​ពីរ​ផ្សេង​ទៀត ខណៈ​ថ្ងៃទី២៨ ខែមេសា តុលាការកំពូលបានបើកសវនាការ​លើករណីរបស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​ស្អុយ។

អ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័រថា វិសមភាពរវាងបុរសនិងស្ត្រីក្នុងវិស័យនយោបាយនៅតែបន្តមាន

អ្នកឃ្លាំមើលក៏ដូចជាអ្នកធ្វើការពាក់ព័ន្ធផ្នែកយេនឌ័របង្ហាញថា វិសមភាពរវាងស្ត្រីនិងបុរសទាំងក្នុងវិស័យនយោបាយទាំងក្នុងវិស័យកិច្ចការសាធារណៈនៅតែជាបញ្ហា ខណៈមន្ត្រីគណបក្សកាន់អំណាចនិងមន្ត្រីរដ្ឋាភិបាលអះអាងថា ស្ត្រីកំពុងត្រូវបានគិតគូរយកចិត្តទុកដាក់ ។
សាលាដំបូងខេត្តព្រៃវែងកំពុងបន្តសំណុំរឿងមួយចំនួនដោយចោទប្រកាន់សមាជិកគណបក្សភ្លើងទៀនចំនួនបួននាក់ទាក់ទងនឹងការក្លែងបន្លំឯកសារ ដែលអ្នកទាំងនោះបានចាប់ខ្លួនតាំងពីសប្ដាហ៍មុន។ (រូបភាពពីហ្វេសប៊ុកផេកសាលាដំបូងខេត្តព្រៃវែង)

សមាជិកគណបក្សភ្លើងទៀនបួននាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយចោទថាបានក្លែងបន្លំឯកសារ

ព្រះ​រាជអាជ្ញារងសាលាដំបូង​ខេត្ត​ព្រៃ​វែង ​លោក ចាន់ វណ្ណៈ បាន​ឱ្យ​ដឹង​ថា​ សមាជិក​គណបក្ស​ភ្លើងទៀន​ចំនួន​បួន​នាក់ ដោយ​មាន​ពីរ​នាក់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ផង ត្រូវ​បាន​ចាប់​ខ្លួន និង​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ទាក់ទង​នឹង​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ឆ្នាំ​២០២២​។
ស្ត្រីម្នាក់ទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញ អំឡុងពេលបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ការបោះឆ្នោតត្រូវចំណាយច្រើនលើការធ្វើដំណើរ

សុភារ៉ា គឺជាពលរដ្ឋខ្មែរម្នាក់ក្នុងចំណោម​ពលរដ្ឋខ្មែរ​នៅក្រៅប្រទេសប្រមាណពី ១ទៅ២លាននាក់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំ​​ពាវ​នាវកាលពីសប្តាហ៍មុន ឱ្យត្រឡប់​មក​ចូលរួម​បោះឆ្នោតនៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃទី២៣ ខែកក្កដា ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលអះអាងថា ការចំណាយខ្ពស់​ក្នុង​ការធ្វើដំណើរគឺជាបញ្ហាសម្រាប់ពលករភាគច្រើន ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដឹកចេញពីសាលាឧទ្ធរណ៍ ក្រោយពីលោកត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ព្រីង សំរាំង

សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា

សាលាឧទ្ធរណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បដិសេធ​សំណើសុំនៅ​​​ក្រៅ​ឃុំ​របស់​លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ដែល​បាន​ស្នើ​ឲ្យ​ដោះលែង​ដោយសារមាន​បញ្ហា​​ជំងឺ​បេះដូង។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម