សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការចូលរួមពិធីប្រគល់ជ័យលាភីជូនសាលានិងមណ្ឌលសុខភាពគំរូ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

កម្ពុជាគ្រោងជ្រើសរើសមន្ត្រីជំនាញកិច្ចសន្យា ចំពេលមានការខ្វះខាតមន្ត្រីតាមមូលដ្ឋាន

ខណៈពេលដែលធនាគារពិភពលោកបានបង្ហាញរបាយការណ៍កាលពីសប្តាហ៍មុនថា ការចំ​ណាយរបស់ប្រទេស​កម្ពុជាបានកើនឡើងដែល​ភាគច្រើន​ទៅលើ​​ប្រាក់បៀវត្សរ៍ក្នុងវិស័យរាជការស៊ីវិលដែលមិនបានផ្ដល់​គុណផល​ការងារ​​ប្រសើរ​ឡើង​ នៅពេល​នេះកម្ពុជាគ្រោងនឹងពង្រីកឱកាសសម្រាប់មន្រ្តីកិច្ចសន្យាដែល​មាន​ជំ​នាញ ដើម្បីបង្កើន​ប្រសិទ្ធភាពរដ្ឋបាលសាធារណៈ។
លោក ជា ប៉ូច អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់ខេមបូចាក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

បន្ទាប់ពីបញ្ចប់បម្រាមនយោបាយ អតីតមន្ត្រីCNRPខ្លះចូលជាមួយបក្សភ្លើងទៀន និងខ្លះមិនទាន់សម្រេចចិត្ត

ដូច​ទៅ​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែរដែល​ត្រូវ​ជាប់បម្រាម​មិន​ឲ្យ​​ធ្វើនយោបាយ​កាលពី​ឆ្នាំ​២០១៧ លោក ជា​ ប៉ូច ​ជា​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពត បាន​រក្សាភាព​ស្ងៀម​ស្ងាត់​របស់​ខ្លួន​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។​
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) ថ្លែងកំឡុងពេលសន្និសីទកាសែតកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ខេមបូចា/ ព្រីង សំរាំង

បេក្ខជននាយករដ្ឋមន្ត្រីបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ សុំចូលគណបក្សប្រជាជនកម្ពុជា

បេក្ខជននាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ និង​អ្នក​នាំ​ពាក្យ​គណបក្សលោក ឡឹក សុធារ បានសុំចូលគណបក្ស​​ប្រជាជនកម្ពុជាCPP។
លោក ឡី សុខុន សកម្មជនគណបក្សភ្លើងទៀនដែលផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីផេកអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ

សាលាដំបូងខេត្តបាត់ដំបងផ្តន្ទាទោសសកម្មជនបក្សភ្លើងទៀនម្នាក់ដាក់ពន្ធនាគារប្រាំមួយខែ

សាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍បានសម្រេចផ្តន្ទាទោសលោក ឡី សុខុន សកម្មជនគណបក្ស​ភ្លើងទៀនខេត្តបាត់ដំបង ដាក់ពន្ធនាគារ៦ខែ​ពាក់ព័ន្ធនឹងបទចោទរំលោភ​លើលំនៅឋាន ខណៈមេធាវីនិងសង្គមស៊ីវិលថាជារឿង​អយុត្តិធម៌សម្រាប់គាត់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគល់ញញួរជូនដល់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ជាកាយវិកាមួយដែលតំណាងឲ្យការប្រគល់តួនាទីប្រធានអាស៊ានប្តូរវេនកាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាប្រគល់ញញួរប្រធានអាស៊ានជូនដល់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចុងបញ្ចប់នៃជំនួបកំពូលអាស៊ាន

ចំពេល​មាន​ភាព​តាន​តឹង​រវាង​អាមេរិកនិង​ចិន​នៅ​ក្នុង​តំបន់​និង​ជម្លោះ​នៅ​ប្រទេសមីយ៉ាន់ម៉ា​និង​អ៊ុយ​ក្រែន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ​បាន​ប្រគល់​តួនាទី​ប្រធាន​អាស៊ាន​ជូន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វីដូដូ (​Joko Widodo) ដែល​មាន​ប្រសាសន៍ថា អាស៊ាន​​មិន​ត្រូវ «ធ្វើ​ជាតំណាង​ឲ្យ​មហាអំណាចណាមួយ» ឬបណ្តោយ​ឲ្យ​ភូមិសាស្ត្រនយោបាយ​បង្កើត «សង្គ្រាមត្រជាក់ថ្មី» នៅ​ក្នុង​តំបន់​នោះទេ។​
អាជ្ញាធរកំពុងបោះទីតាំងយាមកាមនៅខាងក្រៅផ្ទះក្រុមសកម្មជនស្រ្តីថ្ងៃសុក្រ ព្រំ ចន្ថា ក្នុងសង្កាត់បឹងទំពន់២ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ រូបភាពផ្ដល់ឱ្យ

ខណៈលោក ចូ បៃដិន មកដល់ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាជ្ញាធរដាក់កម្លាំងឃ្លាំមើលផ្ទះអ្នកតវ៉ា

សកម្ម​ជន​ជា​ច្រើន​ក្នុង​សប្ដាហ៍​នេះ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មេដឹក​នាំ​នានា​ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​​ឃ្លាំ​មើល​តាម​ផ្ទះ​របស់​អ្នកតវ៉ា​ដែល​បាន​ព្យាយាម​ធ្វើ​យុទ្ធនាការ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី និង​សមាជិក​គណបក្ស​ប្រឆាំង​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​។​
ទង់ជាតិកម្ពុជា ទង់អាស៊ាននិងទង់ជាតិបណ្តាប្រទេសផ្សេងទៀតត្រូវបានបង្ហូតនៅវិមានឯករាជ្យ កណ្តាលទីក្រុងភ្នំពេញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ជំនួបកំពូលអាស៊ាននឹងលើកយកជម្លោះមីយ៉ាន់ម៉ាមកពិភាក្សា បន្ទាប់ពីបរាជ័យការអនុវត្តកិច្ចព្រមព្រៀង

នៅ​មុន​ជំនួបកំពូល​អាស៊ាន​ក្នុងទីក្រុងភ្នំពេញ​នៅ​សប្តាហ៍​នេះ ក្រុម​អ្នក​ឃ្លាំមើល​អះ​អាងថា មេដឹកនាំ​នៃប្រទេសជាសមាជិក​របស់ប្លុកភាគច្រើន​នឹង​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ ជាពិសេស​បញ្ហា​ជម្លោះនៅ​ប្រទេសមីយ៉ាន់ម៉ា។ មេដឹកនាំ​យោធាប្រទេសភូមា​មិន​ត្រូវ​បាន​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំកំពូល​នេះទេ។
អ្នកជំនាញដោះមីនកម្ពុជាកំពុងកាន់ឧបករណ៍រាវមីននៅក្នុងតំបន់ចម្ការមីន ដើម្បីបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅឯមជ្ឈមណ្ឌលកម្ចាត់មីនក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១។ ខេមបូចា/ ព្រីង សំរាំង

កម្ពុជាត្រៀមបញ្ជូនអ្នកជំនាញដោះមីនទៅជួយបណ្ដុះបណ្ដាលជនជាតិអ៊ុយក្រែនបោសសម្អាតមីន

កម្ពុជា​គ្រោង​បញ្ជូន​អ្នក​ជំនាញ​ដោះមីន​​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន «នៅពេល​ឆាប់ៗ​» ខាង​មុខ​នេះ ដើម្បី​បណ្ដុះ​បណ្ដាល​ប្រ​ជា​ជន​អ៊ុក្រែន​ពី​ការ​បោស​សម្អាត​មីន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​ខាង​ដោះ​មីនកាលពី​ថ្ងៃពុធ បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រ​ធានាធិបតី​អ៊ុយ​ក្រែន លោក Volodymyr Zelensky ​តាម​ទូរស័ព្ទ​។
សមាជិកគណបក្សភ្លើងទៀនប្រារព្ធខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រូបភាពបង្ហោះក្នុងហ្វេសប៊ុកផេករបស់គណបក្ស។

អាជ្ញាធរមូលដ្ឋានដាក់សម្ពាធឲ្យក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀនចូលរួមថ្កោលទោសលោក សម រង្ស៊ី

គណបក្ស​ភ្លើង​ទៀន​បាន​លើក​ឡើង​ថា ​អាជ្ញាធរមូលដ្ឋាន​​បាន​បង្ខំ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ របស់​ខ្លួនផ្តិតមេដៃ​គាំទ្រ​លើ​ញត្តិ​​ថ្កោល​ទោស​លោក សម រង្ស៊ី បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​កាន់​សមាជិក​គណបក្ស​ភ្លើង​ទៀត​ឲ្យ​ថ្កោល​ទោស​លោក សម រង្ស៊ី បើមិនដូច្នេះ គណបក្សនេះ​អាច​ប្រឈម​នឹង​ការរំលាយ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម