សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នយោបាយ

យុវជនចូលរួមក្នុងកិច្ចពិភាក្សាស៊ីជម្រៅស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ៖ ក្របខ័ណ្ឌគតិយុត្តនិងស្ថាប័ន និងអភិក្រម និងកិច្ចពិភាក្សាលើមូលបទលទ្ធិប្រជាធិបតេយ្យនាអនាគត នៅឯកម្មវិធីបោះជំរំយុវជនលើកទី១៤របស់អង្គការតម្លាភាពកម្ពុជា នៅខេត្តមណ្ឌលគិរី កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ។ (រូបថតផ្ដល់ដោយ TIC)

ពុះពារជម្នះភាពប្រឈមដើម្បីត្រួសត្រាយផ្លូវ​ឱ្យយុវជន​ចូលរួមក្នុងកិច្ចពិភាក្សា​គោល​នយោបាយ

បញ្ហាមួយចំនួន​ ប្រសិនបើ​ដោះស្រាយដោយប្រើ​យុទ្ធសាស្ត្រដដែលៗ មិនអាចដោះស្រាយបានទេ ។ នេះជាការលើកឡើងរបស់លោក សែស អរុណសក្ដា អាយុ ២៦ឆ្នាំ មកពី វេទិកាអនាគត ។ អ្នកស្រាវជ្រាវ​​ដែល​ផ្ដោត​លើ​នគរូបនីយកម្ម​និង​ការអភិវឌ្ឍ បាននិយាយថា យុវជន​វ័យក្មេងដែលមានគំនិតប្រកបដោយច្នៃប្រឌិត មានសក្ដានុពល​​ជាច្រើន​និង​សំខាន់​សម្រាប់​ការចូលរួម​ក្នុងការរៀបចំ​គោលនយោបាយ ។
លោក កឹម សុខា លើកដៃគ្រវីទៅកាន់អ្នកគាំទ្រ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារ បន្ទាប់ពីសវនាការបញ្ចប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

តុលាការចាក់ខ្សែអាត់វីដេអូរបស់លោក កឹម សុខា ម្តងទៀតក្នុងសវនាការសំណុំរឿងក្បត់ជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​អង្គារ​នេះ បាន​បន្ត​សវនាការ​លើ​បទ​ចោទ​ក្បត់​ជាតិ​ប្រឆាំង​នឹងអតីត​មេបក្ស​ប្រឆាំង​ លោក កឹម សុខា ដោយ​ផ្ដោត​សំខាន់​លើ​ខ្សែអាត់​វីដេអូ​ខ្លីៗ ដែល​ខាង​ព្រះ​រាជអាជ្ញា​ចោទ​ថា​ជា​ភស្តុតាង​បញ្ជាក់​ថា​អ្នក​នយោបាយ​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​។
តំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម និងគណបក្សកែទម្រង់កម្ពុជា ធ្វើសន្និសីទសារព័ត៌មានរួមគ្នា ដើម្បីទាមទារឱ្យគជប រក្សាទម្រង់១១០២ នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ វ៉ា សុភានុត

គណបក្សនយោបាយមួយចំនួនស្វែងរកការចងសម្ព័ន្ធភាព ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់

គណបក្សនយោបាយមួយចំនួន កំពុងស្វែងរកកិច្ចសហការគ្នាទៅវិញទៅមក ដើម្បីប្រកួត​ប្រជែងជាមួយបក្សកាន់អំណាច ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅថ្ងៃ​ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។
លោក លាស់ ឆេងឡាយ អតីតក្រុមប្រឹក្សាស្រុកពីគណបក្សសង្រ្គោះជាតិ (ខាងស្តាំ) និយាយជាមួយអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ រូបភាពផ្តលឲ្យ

អតីតមន្រ្តីគណបក្សសង្រ្គោះជាតិប្រឈមនឹងអាជីពនយោបាយមិនច្បាស់លាស់

លោកបានបន្តថា៖ «និយាយឲ្យស្មោះទៅ ខ្ញុំលែងខ្វល់ខ្វាយពីការចាប់ដាក់ពន្ធនាគារតទៅទៀតហើយ ពីព្រោះ [ខ្ញុំរស់] ដើម្បីបម្រើជាតិ»។
លោក កឹម សុខា ស្វាគមន៍អ្នកគាំទ្រលោកកាលពីថ្ងៃពុធ ពេលចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមសវនាការនៅថ្ងៃនោះ។ រូបភាពថតកាលពីថ្ងៃទី១៩ មករា។ ខេមបូចា/ ព្រីង សំរាំង

លោក កឹម សុខា អំពាវនាវឲ្យទម្លាក់ចោលសំណុំរឿង ខណៈតុលាការបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់លោក

សាលាដំបូង​រាជធានីភ្នំពេញបាន​បន្ត​សវនាការជុំវិញ​បទ​ចោទ​ក្បត់​ជាតិ​លើ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិនៅថ្ងៃ​ពុធ​នេះជាថ្ងៃដែលរង់ចាំយូរមកហើយ​ បន្ទាប់ពីបានពន្យារពេលជិតពីរឆ្នាំ។
លោក កឹម សុខា អតីតមេបក្សប្រឆាំង បានទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការលើសំណុំរឿងក្បត់ជាតិនៅព្រឹកថ្ងៃពុធនេះ។ រូបថតថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការ អតីតមេបក្សប្រឆាំង លោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើសំណុំរឿងក្បត់ជាតិរបស់​លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅថ្ងៃពុធនេះ បន្ទាប់ពីពន្យាពេលជិតពីរឆ្នាំក្នុងរយៈពេលមានការរីក​រាលដាល​នៃជំងឺកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពី​លោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

ការឆ្លើយតបចម្រុះចំពោះការសន្យាមួយចំនួនរបស់របបយោធាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីទៅមីយ៉ាន់ម៉ា

ជាមួយនឹងដំណើរទស្សនកិច្ចការទូតដែលមានការរំពឹងខ្ពស់របស់លោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងមកនេះ ក្រុមអ្នកសង្កេតការណ៍មាន​ការយល់ឃើញផ្សេងៗគ្នា​ពីដំណើរទស្សនកិច្ចនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ត្រូវបានស្វាគមន៍ដោយមេដឹកនាំយោធា មីន អោង ឡាំង ក្នុងជំនួបនៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ខេមបូចា/ រូបភាពពីលោក អាន ឃួន សំអូន ទូរទស្សន៍ជាតិកម្ពុជា

លោក ហ៊ុន សែន ជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា ទោះបីជាមានការរិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ ចំពេលមានការរិះគន់យ៉ាងខ្លាំង​ពីសង្គមស៊ីវិល និងសាធារណជនជុំវិញជំនួបរបស់លោកជាមួយមេដឹកនាំ​របបយោធា​។ 
លោក ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងផ្លូវការកាលពីសប្តាហ៍មុន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់ពីឪពុករបស់លោក។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

លោក ហ៊ុន សែន ថាលោក ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តីនៅអាណត្តិក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃពុធថាកូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត អាចកាន់តំណែងខ្ពស់បំផុតក្នុងជួររដ្ឋាភិបាលនៅឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។

ព័ត៌មានថ្មី

អត្ថបទពេញនិយម