សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណនេយ្យភាពសង្គម

សាលាបឋមសិក្សាសុរិយាចាស់ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបថតថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្តល់ឱ្យ

ឪពុកម្ដាយមួយចំនួនលើកឡើងថា៖ ការសិក្សារបស់កូនៗមិនបានដិតដល់ ព្រោះខ្វះគ្រូបង្រៀននិងសៀវភៅសិក្សា

ចម្ងាយប្រមាណ១៥គីឡូពីក្រុងប៉ោយប៉ែត ក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ អាណាព្យាបាល​មួយ​ចំនួន​មានការខ្វល់ខ្វាយពីការរៀនសូត្ររបស់កូនៗពួកគេ ដោយសារ​តែនៅតាម​សាលា​បឋមសិក្សាក្នុងមូលដ្ឋានរបស់ពួកគេ មិនមានគ្រូបង្រៀន​ក្របខណ្ឌរដ្ឋ​គ្រប់គ្រាន់ ថែមទាំងខ្វះ​សៀវភៅសិក្សាសម្រាប់គ្រូ និងសិស្សទៀតផង។
អាងស្តុកទឹក អូរខៃដន របស់ក្រុមហ៊ុនអានកូ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាទីតាំងធ្លាប់បាក់ទំនប់បណ្តាលឱ្យជន់លិចផ្ទះសម្បែង និងស្រែចម្ការពលរដ្ឋ។ រូបថតថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

ពលរដ្ឋក្រុងប៉ោយប៉ែតបារម្ភអំពីការលិចលង់ផ្ទះ ស្រែចម្ការ ដោយសារអាងស្តុកទឹករបស់ឧកញ៉ាម្នាក់

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានការព្រួយបាម្ភជាថ្មី​អំពីការ​លិចលង់​ផ្ទះសម្បែង ស្រែចម្ការ ដោយសារតែការស្តុកទឹកទុករបស់ក្រុមហ៊ុនអានកូ ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា កុក ​អាន សមាជិកព្រឹទ្ធសភា ដែលមានទីតាំងស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ត្រីម្នាក់ដើរចេញពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ការបូមឈាមលក់នៅតែមានសកម្មភាព ខណៈអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តថយចុះ

លោក​ សាន និយាយថា៖« មិនបើកចំហ ហើយអ្នកដែលត្រូវមកបរិច្ចាគឈាម​នឹងយកលេសថា​ជា​បងប្អូន ភាគច្រើនជាកម្មករោងចក្រ ហើយទាល់តែត្រូវការទើបទាក់ទងទៅមនុស្ស »។
អ្នកស្រី កែម ស្រីណាន អាយុ៤២ឆ្នាំ រស់នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មិនទទួលបានបណ្ណក្រីក្រ។ រូបភាពថតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ឃាង សុខមាន

សង្គមស៊ីវិលនិងប្រជាពលរដ្ឋរិះគន់អាជ្ញាធរថាការផ្ដល់បណ្ណក្រីក្រមិនមានតម្លាភាព

​ អ្នកស្រី​បន្តទៀតថា៖«ប្រហែល​ជាខ្ញុំ​មិន​មែន​ខ្សែ​គេ តែខ្ញុំមិនដែលមាត់កអីផង  ដឹងតែព្រឹកឡើងដើរប៉ះបន្លែបាត់ៗ ហើយប្រធានភូមិគេដើរ​ចោះៗ​យក ហើយ​ចំណែក​ខ្ញុំ​គេអត់មានសួរនាំអីទេ»។
ក្រុមការងាររដ្ឋាករទឹកស្វយ័តភ្នំពេញ បានចុះមកតបំពង់ទឹកចូលផ្ទះប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រូបភាពថតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

តំបន់មួយចំនួននៅជាយក្រុងភ្នំពេញមានទឹកប្រើប្រាស់ឡើងវិញ ក្រោយរដ្ឋាករទឹកស្វយ័តតបំពង់ទឹករួច

លោកស្រីអះអាងថា៖«ទឹកដូចគេថាមែនហ្នឹង មិនទាន់មានទេក្មួយ មិនទាន់មានសោះ​ ព្រោះ​ខ្ញុំរាល់ថ្ងៃជួនកាលម៉ោង១ ជួនកាលម៉ោង២យប់ងើបបើកទឹកដាក់ស៊ីទែន ដាក់វេនគ្នា​ងើប​ហ្មង។ ខ្ញុំទិញទឹកគេប្រើតាស ម្ដង២ម៉ឺន៥ពាន់ ម្ដង៣ម៉ឺនរៀលក្នុងទឹក១ពាន់លីត្រ»។
លោក ធីម វុធចាន់ ជាកម្មករនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រើប្រាស់បណ្ណ បសស រយៈពេល៧ឆ្នាំមកហើយ។ រូបភាពថតនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ប្រជាពលរដ្ឋមួយចំនួនរិះគន់អំពីការប្រើប្រាស់សេវាបេឡាជាតិសន្ដិសុខសង្គម​ដែល​នៅតែមាន​ភាពរើសអើង

កម្មករនិងពលរដ្ឋមួយចំនួនបានត្អូញត្អែរពីការប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម(បសស) ដោយសារតែការប្រើប្រាស់បណ្ណនេះមានការរើសអើងនៅតាមកន្លែង​មួយ​ចំនួនដែល​ជា​មន្ទីរពេទ្យរឺគ្លីនិកជាដៃគូ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម