ក្រសួងអប់រំបើកការស៊ើបអង្កេតនាយកសាលាឈូកវ៉ា ក្រោយពីមានការតវ៉ាពីគ្រូនិងសិស្ស
គ្រូបង្រៀន និងសិស្សប្រមាណជា២០០នាក់នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទាមទារឲ្យដកនាយកវិទ្យាល័យមួយនេះ ចេញពីតំណែងដោយចោទប្រកាន់ថាបានប្រើប្រាស់ថវិការបស់សាលាមិនត្រឹមត្រូវ និងខ្វះភាពជាអ្នកដឹកនាំ។