សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

អ្នកស្រី សៀន សាមៀន កំពុងគេងក្រោមផ្ទះបាក់ឈើ ដែលមានសភាពទ្រុឌទ្រោម របស់គាត់។ រូបថតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ គង់ រស្មី)

ប្រជាពលរដ្ឋ​ក្រីក្រមួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​បណ្ណ​សមធម៌ អាចប្រើប្រាស់សម្រាប់ជំងឺធ្ងន់ធ្ងរ

រស់នៅក្នុង​ផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំ​​ក្នុងខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ ស្ត្រី​មេម៉ាយ​​ម្នាក់​កំពុង​សម្រាន្ត​ក្រោម​តំណក់​ទឹក​ភ្លៀង​ ដែល​សភាព​ផ្ទះ​ហាក់​ពុក​ផុយ​មាន​កណ្ដៀ​ និង​ព័ទ្ធ​ដោយ​សម្បុក​ពីងពាង​ ផ្ទះ​នោះ​គឺ​បាក់​មួយ​ចំហៀង​ ពេល​ភ្លៀង​ម្តងៗ​លេច​រក​កន្លែង​ជ្រក​គ្មាន​។ គាត់​មាន​កូនស្រី​ក្នុង​បន្ទុក​បី​នាក់  ម្នាក់​​រកការងារធ្វើសឹងមិនបាន​ ម្នាក់​ខ្លាច​ច្រើន​មិន​ហ៊ាន​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ និង​ម្នាក់​ទៀត​ដេក​ឈឺ​នៅ​ផ្ទះ គាត់​រក​ចំណូល​មិន​បាន​សូម្បី​មួយ​រៀល​ខ្មែរ​ក្នុង​មួយ​ថ្ងៃ។ 
អ្នកស្រី សៀន សាមៀន កំពុងគេងក្រោមផ្ទះបាក់ឈើ ដែលមានសភាពទ្រុឌទ្រោម របស់គាត់។ រូបថតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ គង់ រស្មី)

ប្រជាពលរដ្ឋ​ក្រីក្រមួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​បណ្ណ​សមធម៌ អាចប្រើប្រាស់សម្រាប់ជំងឺធ្ងន់ធ្ងរ

រស់នៅក្នុង​ផ្ទះដ៏ចាស់មួយរាប់សិបឆ្នាំ​​ក្នុងខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​ ស្ត្រី​មេម៉ាយ​​ម្នាក់​កំពុង​សម្រាន្ត​ក្រោម​តំណក់​ទឹក​ភ្លៀង​ ដែល​សភាព​ផ្ទះ​ហាក់​ពុក​ផុយ​មាន​កណ្ដៀ​ និង​ព័ទ្ធ​ដោយ​សម្បុក​ពីងពាង​ ផ្ទះ​នោះ​គឺ​បាក់​មួយ​ចំហៀង​ ពេល​ភ្លៀង​ម្តងៗ​លេច​រក​កន្លែង​ជ្រក​គ្មាន​។ គាត់​មាន​កូនស្រី​ក្នុង​បន្ទុក​បី​នាក់  ម្នាក់​​រកការងារធ្វើសឹងមិនបាន​ ម្នាក់​ខ្លាច​ច្រើន​មិន​ហ៊ាន​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ និង​ម្នាក់​ទៀត​ដេក​ឈឺ​នៅ​ផ្ទះ គាត់​រក​ចំណូល​មិន​បាន​សូម្បី​មួយ​រៀល​ខ្មែរ​ក្នុង​មួយ​ថ្ងៃ។ 
មនុស្សវ័យចាស់ៗកំពុងអង្គុយសុំទាននៅទីតាំងមួយក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ វិសាល វិស្ណុ)

មនុស្ស​ចាស់មួយចំនួនត្រូវ​​រស់នៅក្នុងស្ថានភាពដ៏គួរ​ឱ្យ​សង្វេគ ​ខណៈ​​រដ្ឋាភិបាល​​មិនទាន់បង្កើត​មណ្ឌលថែទាំមនុស្សចាស់

លោកយាយ ឡុង សម្បូរ អាយុ​៨៧​ឆ្នាំ​ដែល​មានជំងឺ​ឈឺចង្កេះ​ងើប​មិន​រួច​​ត្រូវ​បាន​គេយក​ទៅ​ដាក់​ចោល​នៅ​ក្នុង​វត្ត​មួយ​នៅខេត្ត​ត្បូងឃ្មុំ ខណៈ​លោក​តា អ៊ុង នាង ​អាយុ​៧០​ឆ្នាំ​កំពុង​រស់​នៅ​តែលតោលគ្មាន​ទីពឹង ​គ្មាន​ទីស្នាក់​អាស្រ័យ​ពិត​ប្រាកដ ចាប់​តាំង​ពីភរិយា​របស់គាត់​គឺ​លោក​យាយ ​ឌុក សាខន អាយុ​៧៣​ឆ្នាំបាន​ស្លាប់​​កាលពីជិត​២ឆ្នាំមុនបន្ទាប់​ពី​​​រស់នៅក្នុង​ជីវភាព​​ក្រ​តោកយ៉ាកដ៏គួរ​ឱ្យ​សង្វេគ​​ហូប​ព្រឹកខ្វះល្ងាច។
កសិករកំពុងបូមទឹកពីប្រឡាយចូលស្រែ ស្ថិតនៅឃុំស្វាយអង្គ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ (រូបភាព៖ ពក ពន្លឺ)

កសិករតាមខេត្តមួយចំនួនស្នើរដ្ឋាភិបាលបង្វែរថវិកាថ្នាក់ក្រោមជាតិ​ខ្លះទៅស្តារប្រឡាយទឹក និងព្រែក ដើម្បីជួយសម្រួលដល់ការធ្វើកសិកម្ម

កសិករនៅតាមខេត្តមួយចំនួនអំពាវនាវសុំរដ្ឋាភិបាលពិចារណាបង្វែរថវិកាថ្នាក់ក្រោមជាតិមួយផ្នែក ដើម្បីប្រើប្រាស់ក្នុងការស្តារព្រែក ស្ទឹង និងប្រឡាយទឹក ដើម្បីជួយកសិកម្មរបស់ពួកគេក្នុងរដូវប្រាំង បន្ទាប់ពីស្រូវស្រែពួកគេខូចខាត និងកសិករខ្លះទៀតជំពាក់បំណុល ព្រោះមិនអាចដាំដុះដំណាំបានដោយសារគ្មានទឹកស្រោចស្រព។
ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ

ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។
មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសសាលដីកាជុំវិញសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ (រូបភាពផ្តល់ឱ្យ)

ឪពុកម្តាយក្មេងរងគ្រោះដោយទឹកដោះគោ​នូទ្រីលេតសាទរសេចក្តី​សម្រេច​របស់តុលាការ

ឪពុកម្តាយក្មេងដែលរងគ្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេត (Nutrilatt) បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ប៉ុន្តែនៅបារម្ភខ្លាចមិនអាចអនុវត្តសេចក្តីសម្រេចនោះបាន ព្រោះម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញខ្លួនក្នុងដំណើរការនីតិវិធីតុលាការនោះទេ។ 
លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់

សាច់ញាតិ អះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទចោទ«ញុះញង់»។ ​មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។
ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយ​ដល់​ការ​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​នៅ​ខេត្តចំនួន​ប្រាំបួន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB កាលពី​ថ្ងៃចន្ទ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន​៩៣,៦លាន​ដុល្លារ សម្រាប់​កម្ពុជា​ពង្រឹង​សេវា​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន​នៅ​ជនបទ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​។
សម្ដេចចៅហ្វាវាំង គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ថតរូបក្នុងកិច្ចប្រជុំលើកដំបូងក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សម្ដេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បានទទួល​មរណភាព​ក្នុង​ជន្មាយុ៩៤​ឆ្នាំ

ក្រសួង​ព្រះបរមរាជវាំង​បាន​ចេញសេចក្តីជូនដំណឹងអំពី​​មរណភាព​របស់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលជា​ឥស្សរជន​នយោបាយ​ខ្មែរ​មួយរូប​នៅព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤។ សម្ដេចទទួលមរណភាពនៅក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម