សិស្សមួយចំនួនធំកំពុងប្រឈមនឹងភាពមិនចេះអក្សរនៅតំបន់ដាច់ស្រយាលក្នុងខេត្តស្ទឹងត្រែង
ថ្វីបើសាលាបឋមសិក្សាក្នុងភូមិអន្លង់ស្វាយនៅមិនឆ្ងាយពីកន្លែងប្រជាជនរស់នៅ តែវាហាក់មានសភាពស្ងាត់ជ្រងំ។ ក្មេងៗជាច្រើនមិនបានទទួលការអប់រំឲ្យចំគោលដៅដើម្បីអាចឲ្យពួកគេប្រឡងយកសញ្ញាបត្រទុតិយភូមិនោះដែរ។ មូលហេតុចម្បងគឺការខ្វះខាតគ្រូបង្រៀន ក៏ដូចជាខ្វះខាតបន្ទប់រៀនសម្រាប់សិស្សថ្នាក់ខ្ពស់ខណៈដែលសាលាមានទំហំតូច។