សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

ព្រះកេស «ទេវតា» ពីរ តាំងពីសម័យអង្គរ ដែលទើបត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលថ្មីៗ ពីសហរដ្ឋអាមេរិកកាលពីខែសីហា ពេលនេះត្រូវបានរក្សាទុកនៅសារមន្ទីរជាតិ។ រូបថតថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។ (ខេមបូចា/ លី រូស្សឡាន)

នៅពីក្រោយឆាក៖ បន្ទាប់ពីវត្ថុបុរាណខ្មែរមួយ​ចំនួន​ត្រូវ​បានប្រគល់​​ត្រឡប់​មកវិញ​ សារមន្ទីរសហរដ្ឋអាមេរិករារាំងមិន​ឱ្យ​​មេធាវីតំណាង​​ឱ្យ​កម្ពុជា​​ចូល​រួម​កិច្ច​ប្រ​ជុំ​

ក្នុងរយៈពេល២៨​ឆ្នាំកន្លង​មកនេះ ប្រទេស​កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍វត្ថុបុ​រាណ​ជាង ១ ០០០ ដែលត្រូវបានលួចពីតំបន់បេតិកភណ្ឌរបស់ខ្លួន ហើយត្រូវ​បាន​រត់​ពន្ធ​ទៅក្រៅប្រទេស។
ឡានដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរចេញពីធ្វើការនៅឯរោងចក្រមួយកន្លែងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ (ខេមបូចា / ព្រីង សំរាំង)

នៅក្នុងកិច្ចប្រជុំលើកទី៣ និយោជកយល់ព្រមដំឡើងប្រាក់ឈ្នួលឱ្យ២ដុល្លារ ខណៈនិយោជិតទម្លាក់មកត្រឹម១០ដុល្លារ

ការចរចាប្រាក់ឈ្នួលអប្បបរមា ដល់កម្មករនិយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបលើកទី៣ សម្រាប់ឆ្នាំ២០២៥ មិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ បើទោះបីជាតំណាងនិយោជកបានដំឡើងការផ្តល់ជូនប្រាក់ឈ្នួលពី១ដុល្លារមកដល់២ដុល្លារ ហើយតំណាងសហជីពបានទម្លាក់ចំនួនប្រាក់ឈ្នួលដែលពួកគេទាមទារពី១៤ដុល្លារមកត្រឹម១០ដុល្លារវិញក៏ដោយ។
មាតាបិតាដែលជាដើមបណ្តឹងរដ្ឋប្បវេណីជួបជុំគ្នានៅក្រៅរបងតុលាការកំពូល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីប្រកាសសាលដីកាជុំវិញសំណុំរឿងនៃម្ស៉ៅទឹកដោះគោនូទ្រីលេត (Nutrilatt) របស់ក្រុមហ៊ុន S&TK Trading Co.,LTD ដែលធ្វើឱ្យកូនៗរបស់ពួកគេមានបញ្ហាខ្វះជាតិដែក និងខ្វះគ្រាប់ឈាមក្រហមធ្ងន់ធ្ងរ។ (រូបភាពផ្តល់ឱ្យ)

ឪពុកម្តាយក្មេងរងគ្រោះដោយទឹកដោះគោ​នូទ្រីលេតសាទរសេចក្តី​សម្រេច​របស់តុលាការ

ឪពុកម្តាយក្មេងដែលរងគ្រោះប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដោយសារម្ស៉ៅទឹកដោះគោ នូទ្រីលេត (Nutrilatt) បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល ប៉ុន្តែនៅបារម្ភខ្លាចមិនអាចអនុវត្តសេចក្តីសម្រេចនោះបាន ព្រោះម្ចាស់ក្រុមហ៊ុនមិនបានបង្ហាញខ្លួនក្នុងដំណើរការនីតិវិធីតុលាការនោះទេ។ 
លោក ជិន ប៊ុណ្ណារ័ត្ន ក្នុងកម្មវិធីរបស់គណបក្សកម្លាំងជាតិកាលពីពេលកន្លងទៅ។ រូប(ភាព៖ ទំព័រហ្វេសប៊ុកគណបក្សកម្លាំងជាតិខេត្តកំពត)

សមត្ថកិច្ចចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិពាក់ព័ន្ធនឹងបទញុះញង់

សាច់ញាតិ អះអាងថា អាជ្ញាធរក្រុងភ្នំពេញ បានចាប់ខ្លួនអគ្គនាយករដ្ឋបាលបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន ពាក់ព័ន្ធនឹងបទចោទ«ញុះញង់»។ ​មន្រ្តីបក្សនេះ បញ្ជាក់ថា ចាប់តាំងពីការបង្កើតគណបក្សបានរយៈពេលជិត១ឆ្នាំមកនេះ មានមន្រ្តីនិងថ្នាក់ដឹកនាំចំនួន៩រូបហើយដែលត្រូវសមត្ថកិច្ចចាប់ខ្លួន។
ពល​រដ្ឋនៅ​ភូមិ​បាក់រទេះ ក្នុង​ខេត្ត​បាត់​ដំបង​កំពុង​ប្រើ​ប្រាស់ទឹក​​ដែល​ដង​ពី​ស្ទឹង​សង្កែ​ កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

ធនាគារអភិវឌ្ឍន៍អាស៊ី​អនុម័តកញ្ចប់ថវិកាជាង៩៣លានដុល្លារជួយ​ដល់​ការ​ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​នៅ​ខេត្តចំនួន​ប្រាំបួន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា​ ADB កាលពី​ថ្ងៃចន្ទ បាន​អនុម័ត​លើ​កញ្ចប់​ថវិកា​ចំនួន​៩៣,៦លាន​ដុល្លារ សម្រាប់​កម្ពុជា​ពង្រឹង​សេវា​ទឹកស្អាត និង​អនាម័យ​មូលដ្ឋាន​នៅ​ជនបទ និង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូល​រួម​ពី​វិស័យ​ឯកជន​។
សម្ដេចចៅហ្វាវាំង គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ថតរូបក្នុងកិច្ចប្រជុំលើកដំបូងក្នុងនីតិកាលទី៧នៃរដ្ឋសភា នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សម្ដេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង បានទទួល​មរណភាព​ក្នុង​ជន្មាយុ៩៤​ឆ្នាំ

ក្រសួង​ព្រះបរមរាជវាំង​បាន​ចេញសេចក្តីជូនដំណឹងអំពី​​មរណភាព​របស់សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលជា​ឥស្សរជន​នយោបាយ​ខ្មែរ​មួយរូប​នៅព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤។ សម្ដេចទទួលមរណភាពនៅក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។
កម្មករនិយោជិតបានធ្វើដំណើរមកដល់ខាងមុខរោងចក្រដើម្បីចួលបម្រើការងារ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

នៅក្នុងកិច្ចប្រជុំលើកទី២ សហជីពស្នើដំឡើងប្រាក់ឈ្នួល១៤ដុល្លារ ប៉ុន្តែនិយោជកស្នើផ្តល់ឱ្យ១ដុល្លារ

ភាគីតំណាង​សហជីព​កម្មករ​បាន​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន មានចំនួន២០៤ដុល្លារ ​​ដល់កម្មករ​និយោជិតក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​​សម្រាប់​ឆ្នាំ២០២៥ ប៉ុន្តែ​និយោជក​ថា​ពួកគេ​អាច​ផ្តល់​ការ​ដំឡើង​បានត្រឹម​តែ ១ដុល្លារ​ប៉ុណ្ណោះ។
គ្រឿងសមុទ្រត្រូវបានដាក់លក់នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ទិវាសុវត្ថិភាពម្ហូប​អាហារ៖ ​ដោះស្រាយបញ្ហាប្រឈមផ្នែកអាហារូបត្ថម្ភ និងជំងឺដែលបង្កដោយ​ម្ហូបអាហារ​នៅត្រឹម​ឆ្នាំ២០៣០

ភាគីពាក់ព័ន្ធ​មក​ពី​វិស័យ​កសិកម្ម និងឧស្សាហកម្មម្ហូបអាហារជាង២០០នាក់ បានជួប​ប្រជុំគ្នា​នៅ​​រាជធានីភ្នំពេញកាលពី​ថ្ងៃទី២១ ខែសីហា ដើម្បីប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក និង​បន្ត​ឡើងវិញនូវកិច្ច​ពិភាក្សារក​វិធី​​​កាត់បន្ថយហានិភ័យ  ដែលបង្កឡើងដោយអាហារនៅ​ក្នុងប្រទេសកម្ពុជា។
ពលរដ្ឋ និងសិស្សសាលាបានយកដៃខ្ទប់ច្រមុះ ខណៈដែលមានរថយន្តបើកឆ្លងកាត់បណ្តាលឱ្យដីហុយ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ពលរដ្ឋប្រាំភូមិនៅតំបន់អង្គរទន្ទឹងរង់ចាំផ្លូវចាក់បេតុងជាង៣០ឆ្នាំមកហើយ

ផ្លូវ​​មួយ​ខ្សែ​ចាប់​ពី​ផ្លូវ​វង់​ធំ​ទី២​ក្បែរ​ប្រាសាទ​នាគព័ន្ធដែល​កាត់ចំ​កណ្តាល​ឃុំ​លាងដៃ​នៃ​ស្រុក​​អង្គរធំ ​នៅ​ពេល​មាន​រថយន្ត​បើក​ឆ្លង​កាត់​ម្តងៗ​បណ្តាលឱ្យ​ដីហុយ​ប៉ះពាល់ដល់ការ​​រស់នៅ​របស់ពលរដ្ឋក្នុង​តំបន់​នោះ និងខែភ្លៀងបែកភក់ពិបាកធ្វើដំណើរនៅផ្នែកខ្លះនៃផ្លូវ។ ប្រជា​សហគមន៍​អះអាង​ថា ​បញ្ហានេះក៏ធ្វើ​ឱ្យ​បាត់បង់​សម្រស់​ភូមិ​បុរាណ​ក្នុង​តំបន់​អង្គរ​ និងប៉ះពាល់ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរផងដែរ។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម