ប្រជាពលរដ្ឋពីរឃុំក្នុងខេត្តបន្ទាយមានជ័យបន្តស្នើសុំឱ្យអាជ្ញាធរកុំដោះដូរដីរស្រែរបស់ពួកគាត់ទៅទីតាំងផ្សេង
ប្រជាពលរដ្ឋពីរឃុំក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្នើឱ្យអាជ្ញាធរកុំដោះដូរដីស្រែដែលពួកគាត់កំពុងធ្វើទៅតំបន់ផ្សេងអី គឺចង់នៅធ្វើស្រែកន្លែងចាស់ដដែល ព្រោះមានប្រឡាយទឹកស្រាប់ ទោះបីរដ្ឋកាត់ដីសល់ប៉ុន្មានហិកតាក៏ដោយក៏យល់ព្រមដែរ។