សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គម

មន្ត្រីក្រសួងសង្គមកិច្ច និងអាជ្ញាធរខេត្ដសៀមរាបចុះជួបពលរដ្ឋនៅរុនតាឯក ក្រោយពីផ្ទុះការតវ៉ាជុំវិញបញ្ហាបណ្ណសមធម៌ នៅក្រុងរុនតាឯក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋរុនតាឯកថា មិនទាន់ទទួលបានលុយបណ្ណសមធម៌តាមការសន្យារបស់អាជ្ញាធរឡើយ

ពលរដ្ឋរុនតាឯកអះអាងថា ពួកគេមិនទាន់ទទួលបានលុយបណ្ណសមធម៌ទៅ​តាមការសន្យា​របស់អាជ្ញាធរចាប់តាំងពីថ្ងៃតវ៉ាដំបូងមានរយៈពេលប្រមាណ១ខែ ខណៈអាជ្ញាធរលើកឡើងថា នឹងបើកឱ្យ​ពលរដ្ឋ​នៅថ្ងៃទី៥ ខែមិនា ខាងមុខ។
ស្ថានភាពបន្ទាប់ពីហេតុការណ៍ឆេះសណ្ឋាគារនិងកាស៊ីណូ Grand Diamond City នៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី៣០ ធ្នូ 2022។ ខេមបូចា/ព្រីង សំរាំង

ជនជាតិថៃដែលគេចពីការចាប់ខ្លួនទទួលបានសញ្ជាតិខ្មែរមានតួនាទីពាក់ព័ន្ធនឹងកាស៊ីណូដែលឆេះ និងមានទំនាក់ទំនងរកស៊ីជាមួយឧកញ៉ា លី យ៉ុងផាត់

អ្នកនយោបាយថៃនិរទេសខ្លួនឈ្មោះ Vatana Asavahame ដែលជាប់ពាក់ព័ន្ធនឹងការ គ្រប់គ្រងកាស៊ីណូនៅប៉ោយប៉ែតដែលរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីសប្តាហ៍មុន បានទទួលសញ្ជាតិខ្មែរតាមព្រះរាជក្រឹត្យឆ្នាំ២០០៨។ នេះបើយោងតាមឯកសារនានាដែល​ខេមបូចាបានស្រាវជ្រាវរកឃើញ។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។ រូបភាពពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ចៅហ្វាយខេត្តមួយចំនួនថានឹងពន្លឿនការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការតាមបញ្ជានាយករដ្ឋមន្ត្រី

អភិបាលខេត្តមួយចំនួនបានអះអាងថានឹងពន្លឿនការដោះស្រាយបញ្ហាដីធ្លីក្រៅប្រព័ន្ធ​តុលាការឱ្យបានឆាប់រហ័សតាមការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ខណៈ​ដែលតំណាងសហគមន៍មួយចំនួនសង្ឃឹមថាបទបញ្ជានេះនឹងក្លាយជាច្រកចេញចំពោះ​វិវាទដីធ្លីរ៉ាំរ៉ៃរបស់ពួកគាត់។
កសិករនៅស្រុកកោះធំ ខេត្តកណ្តាល កំពុងព្រោះស្រូវជួសបន្ថែម ខណៈស្រូវព្រោះមុនដុះមិនសូវល្អ។ រូបថតនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ អាន វិចិត្រ

ថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្មនៅកម្ពុជាខ្ពស់ជាងវៀតណាមនិងថៃប្រមាណ៣០ភាគរយ

របាយការណ៍នានា និងអ្នកធ្វើការងារពាក់ព័ន្ធបានបង្ហាញថា ថ្លៃដើមនៃការផលិតនៅក្នុង​វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ខ្ពស់ជាងប្រទេសវៀតណាម និងថៃប្រមាណ​៣០​ភាគ​រយ ជាមូលហេតុធំមួយនាំឱ្យកសិករកម្ពុជាចាញ់ការប្រកួតប្រជែង​ជាមួយប្រទេស​ជិត​ខាង។
អគ្គីភ័យកំពុងឆេះអគារកាស៊ីណូ នៅក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ រូបភាពពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានបឋម មនុស្សប្រហែល១៥នាក់បានស្លាប់ និងរបួសប្រហែល​៤០នាក់ដោយសារអគ្គីភ័យឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត

មនុស្សប្រហែល១៥នាក់ស្លាប់ និងមនុស្សចន្លោះពី៣៥នាក់ទៅ៤០នាក់រងរបួស​ដោយសារ​អគ្គីភ័យ​ឆេះកាស៊ីណូនៅ​ប៉ោយប៉ែតកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ យោងតាមប្រធានមន្ទីរព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ។
ប្រជាពលរដ្ឋកំពុងរស់នៅតាមបណ្ដោយប្រឡាយ «៩៤» ក្នុងឃុំកណ្ដោក ព្រួយបារម្ភពីការបណ្ដេញចេញទាក់ទងនឹងគម្រោងអាកាសយានដ្ឋានអន្តរជាតិថ្មី។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកការបញ្ជាក់បន្ថែមក្រោយឮដំណឹងថាត្រូវឲ្យដូរលំនៅដ្ឋានពាក់ព័ន្ធនឹងគម្រោងព្រលានយន្តហោះថ្មី

ប្រ​ជា​ពល​រដ្ឋ​ប្រមាណ ២០០​នាក់​ដែល​កំពុង​រស់​នៅ​ក្នុង​ស្រុក​កណ្ដាល​ស្ទឹង និង​ក្រុង​តាខ្មៅ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃអង្គារ ដើម្បី​ទាម​ទារ​រក​ការ​បញ្ជាក់​ថា​តើ​ពួកគាត់​ត្រូវ​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​បណ្ដេញ​ចេញ​ជាមួយ​នឹង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ឬ​យ៉ាងណា ទាក់​ទង​នឹង​គម្រោង​ព្រលានយន្តហោះថ្មី។
យុវជនម្នាក់កំពុងឈរបង្ហុយផ្សែងចេញពីមាត់ខណៈដៃកំពុងកាន់បារីអេឡិចត្រូនិក។ រូបថតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ ប៉ា តុងចិន

យុវជនមួយចំនួនថាប្រើបារីអេឡិចត្រូនិកដើម្បីសប្បាយប៉ុន្តែមិនបានដឹងពីផលប៉ះពាល់

យុវជនមួយចំនួនចាត់ទុកការប្រើប្រាស់បារីអេឡិចត្រូនិក(E-Cigarette) អាចជួយកាត់​បន្ថយ​ភាព​​តានតឹងមួយកម្រិត និងខ្លះទៀតថាបានបង្ហាញពីភាពហ៊ឺហាក្នុងនាមយុវវ័យសម័យថ្មី ប៉ុន្តែ​ពួកគេថាពុំបានដឹងពីផលប៉ះពាល់របស់វាឡើយ ខណៈក្រសួង និងអង្គការជាតិ​-អន្តរជាតិ​ពាក់​ព័ន្ធ​​អះអាងថា​ឧបករណ៍នេះ​ផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។
ស្ត្រីពីរជិះម៉ូតូឆ្លងកាត់មុខសាលាដំបូងខេត្តបាត់ដំបង ខណៈបុរសម្នាក់កំពុងអង្គុយលើម៉ូតូដែលចតនៅខាងមុខច្រកចូលតុលាការ។ រូបថតនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

តុលាការខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតម្នាក់ និងពលរដ្ឋពីរនាក់ដាក់ពន្ធនាគារម្នាក់ៗ​មួយឆ្នាំ

សាលាដំបូងខេត្តបាត់ដំបងបានផ្តន្ទាទោសចាងហ្វាងកាសែតបាត់ដំបងប៉ុស្តិ៍ម្នាក់ និង​ពលរដ្ឋ​ពីរនាក់នៅស្រុកភ្នំព្រឹក ឱ្យមានទោសម្នាក់មួយឆ្នាំពាក់ព័ន្ធនឹង​បទល្មើស​«ញុះញង់​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ» តែអនុវត្តទោស​ក្នុង​ពន្ធនាគារ​រយ:ពេលតែបីខែមួយសប្តាហ៍ ចំណែក​ទោស​នៅសល់ត្រូវព្យួរ យោងតាមមន្ត្រីអង្គការ លីកាដូ។
អង្គការសង់ត្រាល់ បានដឹកនាំប្រារព្ធទិវាពលករចំណាកស្រុកអន្តរជាតិលើកទី២៣ ក្រោមប្រធានបទ៖ ផ្តល់ភាពស្របច្បាប់ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុកក្រោយកូវីដ-១៩ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។ សង់ត្រាល់-CENTRAL

ពលករខ្មែរចំណាកស្រុកបានរៀបរាប់ពីការចាញ់​បោកមេខ្យល់ដើម្បីទៅធ្វើការនៅបរទេស

ពលករខ្មែរចំណាកស្រុកបានរៀបរាប់ពីបញ្ហាប្រឈមផ្សេងៗ និងការចាញ់បោកមេខ្យល់​ដោយសារតែ​គ្មានឯកសារគ្រប់គ្រាន់ដើម្បីអាចទៅធ្វើការនៅបរទេសក្នុងពេលកន្លងមក។

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម